**រដ្ឋមន្ត្រីក្រសួងការងារ៖ កិច្ចប្រជុំកំពូលវាយនភណ្ឌសកលប្រចាំឆ្នាំ២០២៥ នឹងធ្វើឱ្យប្រទេសកម្ពុជាក្លាយជាគោលដៅទាក់ទាញបន្ថែមទៀតទាំងអាជីវកម្មនិងវិនិយោគទុន **អភិបាលខេត្តបន្ទាយមានជ័យ ផ្ញើសារលិខិតរំលែកទុក្ខជូនក្រុមគ្រួសារសព ចំពោះមរណភាពរបស់លោក មាស សាវ៉ាង ក្នុងឧបទ្ទវហេតុគ្រោះធម្មជាតិរញ្ជួយដីនៅថៃ**រដ្ឋមន្ត្រី នេត្រ ភក្រ្តា៖ ព័ត៌មានក្លែងក្លាយបង្កហានិភ័យធ្ងន់ធ្ងរដល់សង្គមជាតិ បង្កជាជម្លោះ អំពើហិង្សា ការរើសអើង និងការស្អប់ខ្ពើមជាតិសាសន៍**ឯកឧត្តម សួស ប្រាថ្នា ចុះត្រួតពិនិត្យសមិទ្ធផលការងារសាងសង់សំណង់ការពារច្រាំងទន្លេបាសាក់ និងព្រែកជ្រៃធំ ព្រមទាំងពិនិត្យស្ថានភាពច្រាំង និងទន្លេដែលរងហានិភ័យនៃការបាក់ច្រាំង**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ការឧបត្ថម្ភជាប្រចាំខែដល់កុមារកំព្រា និងកុមារមានទុក្ខលំបាកនៅមណ្ឌលមែកឈើ**អភិបាលខេត្តព្រៃវែង ចុះត្រួតពិនិត្យប៉ុស្តិ៍នគរបាលការពារព្រំដែន និងសួរសុខទុក្ខកងកម្លាំង តាមខ្សែបន្ទាត់ការពារព្រំដែនកម្ពុជា-វៀតណាម**កម្ពុជា-ជប៉ុន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងនានាពាក់ព័ន្ធទៅនឹងសកម្មភាពកម្ចាត់មីនកម្ពុជា**រដ្ឋមន្រ្តី ជា វ៉ាន់ដេត លើកទឹកចិត្តដល់ក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ទាំងអស់ ផ្តល់កិច្ចសហការលើគម្រោងរៀបចំសណ្តាប់ធ្នាប់បណ្តាញខ្សែកាបអុបទិក នៅក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹងសោភ័ណ្ឌភាពទីក្រុង**រដ្ឋមន្ត្រីព័ត៌មាន៖ យុវជនងាយប្រឈមនឹងទទួលបានព័ត៌មានក្លែងក្លាយបំផុត**រដ្ឋមន្ត្រីធនធានទឹក និងរដ្ឋមន្រ្ដីអភិវឌ្ឍន៍ជនបទ អញ្ជើញពិនិត្យការដ្ឋានសាងសង់ទំនប់ផ្គត់ផ្គង់ទឹកដងកាំបិតខេត្តកំពង់ធំ**ក្រសួងការងារ ជូនដំណឹងស្ដីពីការលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូលប្រទេសថៃនៅតាមច្រកទ្វារព្រំដែន អន្តរជាតិកម្ពុជា-ថៃ សម្រាប់បងប្អូនពលករខ្មែរវិលត្រលប់មកស្រុកកំណើត ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី**អភិបាលខេត្តព្រះវិហារ ណែនាំឲ្យធ្វើជំរឿនមន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា ដែលបម្រើការងារចាប់ពី១០ឆ្នាំឡើង តែពុំទាន់ទទួលបានមេដាយការងារ ដើម្បីស្នើសុំបំពាក់ជូនពួកគាត់**ក្រសួងកសិកម្ម បន្តគាំទ្រក្រុមហ៊ុនសិប្បករអង្គរ ក្នុងការដាំដុះដើមមននិងចិញ្ចឹមដង្កូវនាង ដើម្បីរួមចំណែកការអភិរក្សនិងលើកតម្លៃមរត៌ក វប្បធម៌អរូបី**លោក សាំងលី សារ៉ាក់ ត្រូវបានតុលាការដោះលែងឱ្យមានសេរីភាពឡើងវិញ**សពជនរងគ្រោះម្នាក់ដែលស្លាប់ដោយរញ្ជួយដីនៅថៃ ត្រូវបានដឹកដល់លំនៅដ្ឋានជូនសាច់ញាតិ នៅស្រុកម៉ាឡៃហើយ**កាកបាទក្រហមកម្ពុជា សម្រេចផ្ដល់នូវថវិកា ១០ម៉ឺនដុល្លារ ដល់កាកបាទក្រហមមីយ៉ាន់ម៉ា ដើម្បីជួយសង្រោះពលរដ្ឋ ដែលរងគ្រោះដោយការរញ្ជួយដី**ប្រធានាធិបតីអាមេរិក ថាកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance នឹងត្រូវបានធ្វើឡើងមុនថ្ងៃផុតកំណត់នៅថ្ងៃទី០៥ ខែមេសា**ប្រធានាធិបតីចិន គ្រោងបំពេញទស្សនកិច្ចនៅប្រទេស៣ នៅអាស៊ីអាគ្នេយ៍**លោក ត្រាំ ថាលោកមិននិយាយលេងទេ ជុំវិញការចង់កាន់តំណែងជាប្រធានាធិបតីអាណត្តិទីបី ដែលត្រូវបានរារាំងដោយរដ្ឋធម្មនុញ្ញអាម៉េរិក**លោក ត្រាំ អាចនឹងដាក់ពន្ធលើប្រេងរុស្ស៊ី ប្រសិនបើរុស្ស៊ី មិនឈានដល់បទឈប់បាញ់ជាមួយអ៊ុយក្រែន

សម្តេចធិបតី ហ៊ុន ម៉ាណែត ឧទ្ទិសសមិទ្ធផល «បញ្ចូលតំបន់ប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក» ដល់ដួងព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ, អតីតព្រះមហាក្សត្រ និងបុព្វបុរសខ្មែរគ្រប់ជំនាន់

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឧទ្ទិសសមិទ្ធផលនៃ «ការដាក់បញ្ចូលរមណីយដ្ឋានតំបន់ប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក»ដល់ដួងព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោត និងព្រះមហាក្សត្រ បុព្វបុរសខ្មែរគ្រប់ជំនាន់។

ថ្លែងក្នុងពិធីអបអរសាទរដល់ការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក» នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរព្រះរាជគុណ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលជានិច្ចកាលផ្តល់នូវព្រះទ័យគាំទ្រដល់រាជរដ្ឋាភិបាល នៅក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌដែលជាអត្តសញ្ញាណជាតិ។

សម្តេចធិបតី បានថ្លែងដូច្នេះថា «ទូលព្រះបង្គំខ្ញុំសូមឧទ្ទិសពិធីដ៏អធឹកអធមនេះថ្វាយដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី ព្រះបរមរតនកោត និងដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រយានីខ្មែរ គ្រប់ជំនាន់ ព្រមទាំងដួងព្រលឹងបុព្វបុរសខ្មែរ ដែលបានកសាង និងបន្សល់ទុកអរិយធម៌ និងសម្បត្តិវប្បធម៌ដ៏វិសេសវិសាល ដែលជាអត្តសញ្ញាណនៃជនជាតិខ្មែរ ដែលបានបង្កើតនគរភ្នំ ឬនគរហ្វូណន ដំបូងបង្អស់នៅលើទឹកដីខ្មែរ»។

សម្តេចធិបតី ក៏បានកោតសរសើរចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសមន្រ្តីជំនាញបេតិកភណ្ឌ ដែលបានខិតខំប្រឹងប្រែងប្រកបដោយវិជ្ជាជីវៈខ្ពស់ ក្នុងការចុះបញ្ជី «រមណីយដ្ឋានតំបន់ប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក។

សម្តេចក៏បានថ្លែងអំណរគុណផងដែរ ដល់ជនរួមជាតិ ចំពោះទឹកចិត្តស្រលាញ់ និងចូលរួមគ្រប់រូបភាព ក្នុងការការពារ និងថែរក្សារាល់បេតិកភណ្ឌ ដែលជាមរតកមានតម្លៃមហាសាល ឆ្លុះបញ្ចាំងពីភាពរុងរឿង និងភាពអស្ចារ្យ នៃចក្រភពខ្មែរ ដែលមានអរិយធម៌ខ្ពស់ខ្ពស់ មានទឹកដីទូលំទូលាយ និងមានអាយុកាលចំណាស់ជាងគេនៅក្នុងតំបន់ ៕

អត្ថបទដែលជាប់ទាក់ទង