ឯកឧត្តម ហេង សួរ អញ្ជើញគោរពវិញ្ញាណក្ខន្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឃឹម ឆេង
ភ្នំពេញ៖ កាលពីរសៀលថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ហេង សួរ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឃឹម ឆេង ដែលត្រូវជាម្តាយបង្កើតរបស់ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាម្តាយបង្កើតរបស់លោកជំទាវឧកញ៉ា អ៊ឹង ស៊ាងរិទ្ធី អនុប្រធានទ្វីប និងជាអនុប្រធានក្រុមការងារទទួលបន្ទុកប្រទេសជប៉ុន និងជាជីដូនបង្កើតរបស់ លោកជំទាវឧកញ៉ា សែន ពិសិដ្ឋវណ្ណីដា ប្រធានក្រុមការងារទទួលបន្ទុកតំបន់អាយឈិ នៃប្រទេសជប៉ុន និងលោក ពិសិដ្ឋ រិទ្ធឧត្តម សមាជិកក្រុមការងារទទួលបន្ទុកតំបន់អាយឈិ នៃប្រទេសជប៉ុន ដែលបានទទួលមរណភាព នៅថ្ងៃអាទិត្យ ៣កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។
តាងនាមប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ ឯកឧត្តម ហេង សួរ សូមសម្តែងនូវសេចក្ដីសោកស្ដាយយ៉ាងធំធេង និងសូមចូលរួមរំលែកមរណទុក្ខ ជាមួយក្រុមគ្រួសារ។ ជាមួយនឹងសមានទុក្ខដ៏សែនក្រៀមក្រំនេះ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឃឹម ឆេង សូមឱ្យបានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕