**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម

អាជ្ញាធរខេត្តព្រះសីហនុ នឹងចាត់វិធានការផាកព័ន័យ ចំពោះពលរដ្ឋបញ្ចេញសំរាមខុសម៉ោងកំណត់ ផាកពិន័យដោយមន្ទីរបរិស្ថានខេត្ត

ភ្នំពេញ​៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ចាប់ពីពេលនេះ បើប្រជាពលរដ្ឋបញ្ចេញសំរាមខុសម៉ោង និងត្រូវឲ្យមន្ទីរបរិស្ថានខេត្ត ផាកពិន័យ ដូចសូមចូលរួមបញ្ចេញសំរាមអោយបានតាមពេលវេលាកំណត់ ដើម្បីធ្វើអោយទីក្រុងស្អាត មានសោភ័ណ្ឌភាពល្អ ថ្លែងនៅក្នុងកិច្ចប្រជុំពង្រឹងវិធានការបញ្ចេញសម្រាមនៅក្នុងក្រុងព្រះសីហនុ ឱ្យបានទៀងទាត់ និងទាន់ពេលវេលា ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុងព្រះសីហនុ លោកប្រធានមន្ទីរ និងនាយកគ្រប់គ្រងប្រមូលសំរាម KSWM និងអង្គភាពពាក់ព័ន្ធ កាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។

បន្ទាប់ពីស្តាប់ការលើកឡើងរបស់អាជ្ញាធរក្រុង និងនាយកក្រុមហ៊ុនគ្រប់គ្រងប្រមូលសំរាម KSWM រួចមក ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំជំរុញការបញ្ចេញ និងប្រមូលសំរាមឱ្យបានទាន់ពេលវេលាឱ្យបានស្អាតនៅក្នុងទីក្រុងព្រះសីហនុ ដោយកំណត់ម៉ោងពេលបញ្ចេញសំរាម និងការប្រមូលសំរាម ដើម្បីធានាថា សំរាមមិននៅពាសវាលពាសកាល គ្មានសណ្តាប់ធ្នាប់ដោយសារខ្វះស្មារតីឯកភាព។

ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត បានធ្វើការណែនាំនូវចំណុចមួយចំនួនមានដូចជា អាជ្ញាធរក្រុង និងក្រុមហ៊ុន KSWM ត្រូវរៀបចំផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ ស្តីពីការបញ្ចេញសំរាមចាប់ពីម៉ោង៨ ដល់ ១០យប់ ក្រុមហ៊ុនប្រមូលសំរាមត្រូវមានភារកិច្ចក្នុងការប្រមូលដឹកជញ្ជូនសំរាមចេញពីក្រុង ដោយធានាការទទួលខុសត្រូវ។ មន្ទីរបរិស្ថាន អាជ្ញាធរក្រុង សង្កាត់ ភូមិត្រូវចូលរួមសហការគ្នាឱ្យបានល្អ ក្នុងការពិនិត្យការបញ្ចេញ និងប្រមូលសំរាមតាមកាលវិភាគជាក់ស្តែងនៅក្នុងភូមិសាស្ត្រសង្កាត់ទាំង៤។
អាជ្ញាធរក្រុង និងក្រុមហ៊ុនប្រមូលសំរាមត្រូវបង្កើតគ្រុប ព្រមទាំងបំពាក់ GPS សម្រាប់ ឡានដឹកសំរាម ងាយស្រួលត្រួតពិនិត្យតាមដានដោះស្រាយបានទាន់ពេលវេលា ចៀស វាងការឆ្លើយដាក់គ្នា ធ្វើឱ្យមានការកកស្ទះសំរាមនៅតាមទីតាំងណាមួយក្នុងក្រុងរបស់យើង ត្រូវថតគំនរសំរាមបង្ហោះចូលក្នុងគ្រុបការងារ និងចូលរួមកែទម្លាប់ការបោះចោលសំរាមបែបអនាធិបតេយ្យមកជាសណ្តាប់ធ្នាប់ ក្រុមហ៊ុនត្រូវតំឡើងផែនទីខ្សែផ្លូវនៅក្នុងក្រុង តាមដានគ្រប់គ្រងបញ្ហាសំរាមនៅក្នុងទីក្រុង ទន្ទឹមនោះយើងក៏មានទីលានផ្ទេរសំរាមបណ្តោះអាសន្ន សម្រាប់ធ្វើការដឹកជញ្ជូនចេញទៅទីលាន ត្រូវអនុវត្តវិធានការអនុក្រឹត្យលេខ១១៣ ស្តីពីការផាកពិន័យអន្តរកាលទៅតាមច្បាប់ក្រសួងបរិស្ថាន គ្រប់គ្រងប្រព័ន្ធទិន្នន័យ នៃការប្រមូលសំរាមមានលក្ខណៈវិទ្យាសាស្ត្រក្នុងក្រុងព្រះសីហនុ។

ក្រៅពីក្រុមហ៊ុនប្រមូលសំរាម KSWM ក៏មានក្រុមហ៊ុនប្រមូលកាកសំណល់សំណង់ ២ទៀត ដែលកំពុងប្រតិបត្តិការក្នុងក្រុងព្រះសីហនុ ដោយការទទួលខុសត្រូវ យើងត្រូវបើកយុទ្ធនាការអប់រំផ្សព្វផ្សាយ ចុះបិទស្ទីកឃ័រនៅតាមខ្នងផ្ទះប្រជាពលរដ្ឋ ស្តីពីការបញ្ចេញ និងប្រមូលសំរាម ទាក់ទងសំរាមនៅតាមផ្លូវតូច ប្រជាពលរដ្ឋអាចបញ្ចេញសំរាមដោយខ្លួនឯងនៅម៉ោង ៨ដល់ ១០យប់ ឱ្យមានតម្លាភាព ត្រូវឯកភាពគ្នាតាមកម្មវិធីនៃការបញ្ចេញសំរាម និងការប្រមួលសំរាម ដើម្បីសោភ័ណភាពក្រុងព្រះសីហនុស្អាត បៃតង ហើយអ្នកដែលមិនបានចូលរួមនៅតែបំពាននឹងត្រូវធ្វើការផាកពិន័យតាមអនុក្រឹត្យលេខ១១៣៕

អត្ថបទដែលជាប់ទាក់ទង