នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត តែងតាំងអគ្គស្នងការរងនគរបាលជាតិ ២រូបបន្ថែមទៀត
ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំង អគ្គស្នងការរងនគរបាល២រូបបន្ថែមទៀត។
នាយនគរបាលទាំង២រូប គឺឧត្តមសេនីយ៍ទោ សុង លី និងឧត្តមសេនីយ៍ទោ ចេវ ហាក់។ មន្រ្តីនគរបាលជាន់ខ្ពស់ទាំង២រូបនេះ ជាអតីតស្នងការរងនគរបាលរាជធានីភ្នំពេញ។