**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្តម រស់ វរុណ ជួបសំណេះសំណាលការងារ ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីចំណុះនាយកដ្ឋានរដ្ឋបាល-សរុប នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង


ភ្នំពេញ៖ ឯកឧត្តម រស់ វរុណ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលបន្ទុកអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាលការងារជាមួយថ្នាក់ដឹកនាំ និងមន្ត្រីចំណុះនាយកដ្ឋានរដ្ឋបាល-សរុប នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អគ្គនាយក អគ្គនាយករង លោក លោកស្រីថ្នាក់ដឹកនាំ និងមន្ត្រីចំណុះនាយកដ្ឋានរដ្ឋបាល-សរុប ប្រមាណ១៤៨រូប។

ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ត្រី កាន វឌ្ឍនា ប្រធាននាយកដ្ឋានរដ្ឋបាល-សរុប បានធ្វើសេចក្តីរាយការណ៍សង្ខេប អំពីការងាររដ្ឋបាលទូទៅ ការគ្រប់គ្រងឯកសារ ការងារហិរញ្ញវត្ថុ និងការងារបុគ្គលិក ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី ក៏បានរាយការណ៍អំពី វឌ្ឍនភាពការងារ លទ្ធផល និងការលើកទិសដៅការងារបន្តប្រចាំខែ តី្រមាស ឆមាស និងប្រចាំឆ្នាំ ព្រមទាំងបានលើកឡើងផងដែរ នូវបញ្ហាប្រឈមមួយចំនួន ដែលនាយកដ្ឋានរដ្ឋបាល-សរុបជួបប្រទះ ជូនគណៈអធិបតី និងអង្គពិធីទាំងមូល។

ក្រោយបានស្តាប់នូវការធ្វើសេចក្តីរាយការណ៍សង្ខេប ឯកឧត្តម រស់ វរុណ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលបន្ទុកអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានមានមតិស្វាគមន៍ និងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង បំពេញតួនាទី និងភារកិច្ចរបស់ថ្នាក់ដឹកនាំ និង មន្ត្រីនៃចំណុះនាយកដ្ឋានរដ្ឋបាល-សរុប ជូនដល់អង្គភាពបានយ៉ាងល្អប្រសើរ ព្រមទាំងសម្រេចបានលទ្ធផលគួរជាទីមោទនៈ។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានធ្វើការណែនាំដល់ ថ្នាក់ដឹកនាំ និងមន្ដ្រី ចំណុះនាយកដ្ឋានរដ្ឋបាល-សរុប នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងទាំងអស់ នូវទិសដៅជាអាទិភាព ដើម្បីសម្រេចបាននូវគោលដៅថ្មីៗនាពេលខាងមុខ ដោយមន្ត្រីទាំងអស់ត្រូវ បន្តពង្រឹងការងារគ្រប់គ្រងវត្តមានមន្ត្រី ពង្រឹងប្រព័ន្ធទំនាក់ទំនងក្នុងអង្គភាព សុវត្ថិភាពព័ត៌មាន និងទិន្នន័យ ជាមួយគ្នានេះ ត្រូវបន្តទំនាក់ទំនងជាមួយស្ថាប័នជាតិ និងអន្តរជាតិ ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលជូនថ្នាក់ដឹកនាំមន្ត្រីលើការងារជំនាញសវនកម្ម និងការងាររដ្ឋបាល ស្របជាមួយគ្នានេះ ត្រូវពង្រឹងប្រព័ន្ធគ្រប់គ្រង និងចរាចរឯកសារ ព្រមទាំងបន្តសិក្សាស្រាវជ្រាវលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ដើម្បីគាំទ្រដល់ការងារសវនកម្ម ៕

អត្ថបទដែលជាប់ទាក់ទង