**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី អញ្ជើញសម្ពោធអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ**អាជ្ញាធរមីន និងអង្គការជំនួយប្រជាពលរដ្ឋន័រវេស្សន៍ប្រចាំនៅកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កេីនសមត្ថភាពក្នុងគម្រោងសកម្មភាពមីន**សម្តេចនាយករដ្ឋមន្ត្រី ចង់ឃើញក្បាច់គុនបុរាណខ្មែរ ត្រូវបានយកទៅបង្ហាត់បង្រៀន និងហ្វឹកហាត់នៅតាមបណ្តាប្រទេសនានា ឱ្យកាន់តែច្រើនបន្ថែមទៀត**ធនាគារពិភពលោក បន្តផ្ដល់ការគាំទ្រដល់កម្ពុជា ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាមប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា**រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធវរសេនាតូច លេខ៣៣៥ តំបន់ប្រតិបត្តិការសឹករងកំពតយោធភូមិភាគទី៣**រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុងចំនួន ៧៥គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋរយៈពេល ៦ថ្ងៃ ដោយមិនបង់ប្រាក់**ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ ក្រោមដំបូលសន្តិភាព និងវឌ្ឍនភាពដែលកម្ពុជាកំពុងមាន យើងត្រូវពង្រឹងសុខភាព អប់រំ និងការអភិវឌ្ឍសហគ្រាស**កងទ័ពអ៊ីស្រាអែល វាយប្រហារមូលដ្ឋានយោធាចំនួនពីរនៅកណ្តាលប្រទេសស៊ីរី**អាជ្ញាធរខេត្តបន្ទាយមានជ័យ នឹងចុះស្រង់ស្ថិតិចំនួនជនបរទេសដោយផ្ទាល់ នៅទីតាំងដែលមិនផ្តល់កិច្ចសហការជាមួយគណៈបញ្ជាការឯកភាពខេត្ត**ជប៉ុន និងចិន ប៉ះទង្គិចគ្នាជាថ្មីកាលពីថ្ងៃទី២៤មីនា**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យពិភាក្សា លើសំណើសុំ ចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១២គម្រោង**រុស្ស៉ីបាញ់យន្តហោះដ្រូនព្រមទាំង​មីស៉ីលបាលិស្ទីគ ក្នុងការវាយប្រហារមួយ កាលពីវេលាយប់កន្លងទៅ បង្កឱ្យមនុស្ស ២នាក់រងរបួស និងខូចខាតអគារ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន**អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពីធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូរវាងក្រុមហ៊ុន Peninsula Bay ខេត្តព្រះសីហនុ ជាមួយក្រុមហ៊ុន Intercontinental (IHG) និងក្រុមហ៊ុន Luxury Business Group (LBG)**សេវាចារកម្មរបស់ប្រទេសកាណាដា ព្រមានថា ចិន និងឥណ្ឌា នឹងប៉ុនប៉ងជ្រៀតជ្រែកក្នុងការបោះឆ្នោតសកលនៅកាណាដា**លោក ដូណាល់ ត្រាំ ប្រកាសពីការដំឡើងពន្ធខ្ពស់លើ ផលិតផលនាំចូលពីបណ្តាប្រទេសនានា ដែលទិញប្រេងនិងឧស្ម័នរបស់វ៉េណេស៊ុយអេឡា**មន្ត្រីជាន់ខ្ពស់ក្រមហាផ្ទៃ ណែនាំសមត្ថកិច្ចខេត្តបន្ទាយមានជ័យ បន្តអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ធ្វើការបង្ក្រាបរាល់បទល្មើសឱ្យបានជាប្រចាំដូចភ្លៀងរលឹម**ឯកឧត្តមទេសរដ្ឋមន្រ្តី សក់ សេដ្ឋា ដឹកនាំប្រតិភូកម្ពុជា បំពេញទស្សកិច្ចសិក្សាស្វែងយល់អំពីការប្រព្រឹត្តទៅ នៃរដ្ឋបាលទីក្រុងបាងកក រដ្ឋបាលខេត្ត និងរដ្ឋបាលមូលដ្ឋាន នៃប្រទេសថៃ**ចិន អះអាងថា ខ្លួនមិនដែលទទួលបានសំណើណាមួយ ស្តីពីការសុំសិទ្ធិជ្រកកោន ពីលោក Duterte នោះឡើយ

ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា៖ សមយុទ្ធរួមគ្នារវាងកងទ័ពទាំងពីរ កម្ពុជា-ចិន បានបន្សល់ទុកនូវនិមិត្តសញ្ញាមួយដ៏រឹងមាំ កត់ត្រាទុកក្នុងប្រវត្តិសាស្ត្រ

ភ្នំពេញ៖ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋ មន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា សមយុទ្ធរួមគ្នារវាងកងទ័ពទាំងពីរកម្ពុជា-ចិន «ទេវតាសន្តិភាព-ឆ្នាំ២០២៣» គឺជាសមយុទ្ធមួយដែលកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះ ប្រជាជនចិន បានបន្សល់ទុកនូវនិមិត្តសញ្ញាមួយដ៏រឹងមាំ កត់ត្រាទុកក្នុងប្រវត្តិសាស្ត្រ យោធានៃកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរ។

ការថ្លែងបែបនេះក្នុងឱកាសដែល ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា បានអញ្ជើញជាអធិបតីភាព ជាមួយតំណាងកងទ័ពរំដោះប្រជាជនចិន បិទសមយុទ្ធសុខាភិបាលយោធារួមគ្នាមួយ ដែលមានឈ្មោះថា «ទេវតាសន្តិភាព-ឆ្នាំ២០២៣» នៅបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ប្រទេសកម្ពុជា នសព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានអះអាងទៀតថា កងយោធពលខេមរភូមិន្ទ មានមោទនភាពជាទីបំផុត បានធ្វើជាម្ចាស់ផ្ទះជាលើកទី១ សមយុទ្ធរួមគ្នា រវាងកងទ័ពទាំងពីរកម្ពុជា-ចិន «ទេវតាសន្តិភាព-ឆ្នាំ២០២៣» នាពេលនេះ ធ្វើឲ្យកងទ័ពប្រទេសទាំងពីរទទួលបានការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ រៀន សូត្រពីគ្នាទៅវិញទៅមកយ៉ាងល្អប្រសើរ និងបង្កើនកិច្ចសហការជាមួយគ្នាកាន់តែ ជិតស្និទ្ធថែមទៀត សម្រាប់ជួយផ្ដល់ការគាំទ្រដល់សន្តិសុខក្នុងតំបន់ និងសកលលោក។

ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា បានបន្ថែមថា សមយុទ្ធរួមគ្នារវាងកងទ័ពទាំងពីរកម្ពុជា-ចិន «ទេវតាសន្តិភាព- ឆ្នាំ២០២៣» ដែលដំណើរការទទួលបានជោគជ័យនាថ្ងៃនេះ បានផ្ដើមចេញពីការទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយកិច្ចសហប្រតិបត្តិការនេះ ត្រូវបានលើកកម្ពស់ជានិច្ចសម្រាប់បម្រើឱ្យកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងការទូតយោធា ក៏ដូចជាការអនុវត្តយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ រដ្ឋាភិបាល និងកងទ័ព ដែលថ្នាក់ដឹកនាំប្រទេសទាំងពីរបានព្រមព្រៀងគ្នានាពេល កន្លងមក។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបន្ដថា កងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកថា ការងារហ្វឹកហ្វឺន គឺជាកត្តាគន្លឹះដ៏សំខាន់មួយ សម្រាប់អភិវឌ្ឍសមត្ថភាពធនធានមនុស្សវ័យក្មេងបន្តវេន ការងារនាពេលអនាគត ដែលជាជ្រុងអាទិភាពមួយក្នុងយុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ សំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពវិជ្ជាជីវៈ ដល់កងកម្លាំងប្រដាប់អាវុធគ្រប់ភេទ ដើម្បីបន្តធានាកិច្ចការពារអធិបតេយ្យភាពជាតិ បូរណភាព ទឹកដី សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គមប្រកបដោយប្រសិទ្ធភាព រួមចំណែកក្នុងការ អភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ ទាំងបច្ចុប្បន្ន និងអនាគត និងចូលរួមក្នុងបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្នុងការរួមវិភាគទានដល់កិច្ចប្រឹងប្រែង របស់សហគមន៍អន្តរជាតិ ដើម្បីបុព្វហេតុ មនុស្សធម៌នៅលើពិភពលោកទៀតផង។

ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា ក៏បានជំរុញគ្រប់កងឯកភាព និងស្ថាប័នពាក់ព័ន្ធទាំងអស់ ក្នុងកងយោធពលខេមរភូមិន្ទ បន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការកងទ័ពទាំងពីរ ឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីធ្វើឲ្យសមយុទ្ធទេវតាសន្តិភាព នាពេលខាងមុខ ក្លាយទៅជាយន្តការដ៏សំខាន់មួយ សម្រាប់ប្រាស្រ័យទាក់ទងគ្នា និងធ្វើជាបទពិសោធន៍រៀបចំ សមយុទ្ធជាមួយប្រទេសជាដៃគូ អភិវឌ្ឍន៍យោធាផ្សេងទៀតនៅកម្ពុជាឲ្យមានប្រសិទ្ធភាព ៕

អត្ថបទដែលជាប់ទាក់ទង