សម្តេច ម៉ែន សំអន អញ្ជើញចូលរួមគោរពវិញ្ញណក្ខន្ធសព ឯកឧត្តម សំ សិរីរ័តន៍ រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម
ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ អញ្ជើញចូលរួមគោរពវិញ្ញណក្ខន្ធ ឯកឧត្តម សំសិរីរតន៍ រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម។
ឯកឧត្តម សំ សិរីរតន៍ បានទទួលមរណភាពកាលពីថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១:៣៥នាទីព្រឹកក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ។
នៅក្នុងឱកាសដ៏ក្តុកក្តួលក្រៀមក្រំនោះ សម្តេច ក៏បានចូលរួមរំលែកទុក្ខជាមួយ លោកជំទាវ អ៊ុច អមរា ចំពោះការបាត់បង់ នូវឧត្តមស្វាមីជាទីស្រឡាញ់ បាត់បង់នូវឪពុក ឪពុកក្មក ក៏ដូចជាបាត់បង់នូវមន្រ្តីរាជការដ៏ឆ្នើមមួយរូបដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសផងដែរ។
សម្តេចបានឧទ្ទិសបួងសួងឲ្យដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម សំសិរីរតន៍ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ពិធីបុណ្យសព បានរៀបចំធ្វើឡើងតាមប្រពៃណីព្រះពុទ្ធសាសនា នៅបុរីហាយថិត ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ៕