សម្តេចតេជោ ហ៊ុន សែន ផ្ញើការនឹករលឹកចំពោះពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា ដែលនឹងមកទទួលនាយករដ្ឋមន្ត្រីថ្មី
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានផ្ញើការនឹករលឹកចំពោះ ប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា ដែលនឹងមកទទួល នាយករដ្ឋមន្ត្រីថ្មី។
តាមរយៈបណ្តាញសង្គម នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា”ឆ្នាំ២០២២ កន្លងទៅ ថ្ងៃនេះខ្ញុំចេញដំណើរទៅ អង្គការសហប្រជាជាតិ ថ្ងៃនេះនាយករដ្ឋមន្ត្រីថ្មីចេញដំណើរទៅម្តង។ ខ្ញុំធ្លាប់បាននិយាយច្រើនដងណាស់ថា (ថ្ងៃនេះខ្ញុំជានាយករដ្ឋមន្ត្រី និងពេលខាងមុខ ខ្ញុំនឹងក្លាយទៅជាឪពុកនាយករដ្ឋមន្ត្រី)”។
សម្តេចបន្ថែមថា ក្រុមប្រឆាំងពេបជ្រាយតែពេលនេះ ប្រហែលគេឃើញការពិតដែលបានកើតរួចទៅហើយ។ ខ្ញុំបានឡើងឋានៈជាឪពុកនាយករដ្ឋមន្ត្រីជិតមួយខែហើយ។ ឯអម្រែកបានទម្លាក់ចុះពីស្មាទុកឲ្យអ្នកបន្តវេនរែកតទៅទៀតប្រកបដោយការទទួលខុសត្រូវ។
ជាមួយគ្នានោះសម្តេចតេជោ ហ៊ុន សែន ក៏បានផ្ញើការនឹករលឹកចំពោះ ប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា ដែលនឹងមកទទួល នាយករដ្ឋមន្ត្រីថ្មី ជំនួសឲ្យការទទួលសម្តេចផងដែរ៕