អ្នកនាំពាក្យ បំភ្លឺចំពោះករណីការចុះផ្សាយថា មន្ត្រីប៉ូលីសមួយរូបឡើងស័ក្តិ និងតួនាទី នៅអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ
ភ្នំពេញ៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចេញសេចក្តីបំភ្លឺចំពោះសារព័ត៌មានអនឡាញដែលខ្វះវិជ្ជាជីវៈបានចុះផ្សាយថា «មន្ត្រីប៉ូលីសម្នាក់ចូលធ្វើប៉ូលីសបានបីឆ្នាំឡើងស័ក្តិបួន និងជា នាយរងការិយាល័យ»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមជម្រាបដល់សាធារណៈមតិអោយបានដឹងថា ចំពោះការតែងតាំងមុខតំណែង និងដំឡើងឋានន្តរស័ក្តិលោកវរសេនីយ៍ត្រី ឡេង ច័ន្ទវិចិត្រ អត្តលេខ៨៥៥៩៥ គឺអនុវត្តយ៉ាងត្រឹមត្រូវតាមបញ្ញត្តិទាំងឡាយ នៃព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា៕