ឯកឧត្តមរដ្ឋមន្រ្ដី កែវ រតនៈ ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងាជាមួយ ប្រធានអង្គការ United Nation Development Program (UNDP) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)
ភ្នំពេញ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្ដីក្រសួងរ៉ែនិងថាមពល នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងាជាមួយ ប្រធានអង្គការ (UNDP) និងឯឧត្តម ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា ដែលដឹកនាំក្រុមការងារ (AFD) ដោយមានការចូលរួមពីថ្នាក់ដឹកនាំរបស់ក្រសួង នៅទីស្ដីការក្រសួងរ៉ែនិងថាមពល។
ក្នុងជំនួបពិភាក្សានេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡេីងអំពីការអភិវឌ្ឍថាមពលបៃតង និងការពិភាក្សាលើលទ្ធភាពក្នុងការស្វែងរុករកប្រេងកាតនៅកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះ ភាគីទាំងពីរក៏បានអបអរសាទរការចូលកាន់តំណែង និងផែនការអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ ៕