**ព្រះសង្ឃខ្មែរក្រោម ៩អង្គ និមន្តបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន និងចូលរួមរំលែកមរណទុក្ខជាមួយសម្តេចតេជោ**ព្រះមហាក្សត្រ ថ្វាយព្រះរាជសារចំពោះ ព្រះមហាក្សត្រថៃ និងជូនមេដឹកនាំមីយ៉ាន់ម៉ា ចំពោះគ្រោះឧបទ្ទវហេតុរញ្ជួយដីដ៏រន្ធត់**គណៈប្រតិភូតំណាងបក្សភ្លើងទៀន និងបក្សឆន្ទៈខ្មែរ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**ព្រះមហាក្សត្រព្រុយណេ ប្រទានព្រះរាជសារលិខិតរំលែកទុក្ខ ជូនសម្តេចតេជោ ចំពោះមរណភាព ឯកឧត្តម ហ៊ុន សាន**អភិបាលខេត្តតាកែវ៖ ម្លប់នៃសន្តិភាព ផ្តល់ឱកាសវិនិយោគិនមកវិនិយោគខេត្តកាន់តែច្រើន**ឯកឧត្តមបណ្ឌិត គុណ ញឹម៖ កម្លាំងទិសប្រាសាទតាមាន់ តាក្របី គឺជាកម្លាំងស្នូលមួយក្នុងការការពារបូរណភាពទឹកដីនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ**រដ្ឋមន្ត្រីធនធានទឹក ដឹកនាំមន្ត្រីបច្ចេកទេសក្រសួង ចុះពិនិត្យស្ថានភាពសំណង់អាងទឹកតាសាល ក្នុងខេត្តកំពង់ស្ពឺ ក្រោយកើតមានបាតុភូតរញ្ជួយដីក្នុងប្រទេសមីយ៉ាន់ម៉ា**អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រកាសបង្កើតគណៈកម្មាធិការអ្នកជំនាញសិក្សាស្រាវជ្រាវបញ្ហាសមុទ្រចិនខាងត្បូង និងចេញផ្សាយ «របាយការណ៍ស្តីពីការយល់ដឹងរបស់អាស៊ីអាគ្នេយ៍ចំពោះសមុទ្រចិនខាងត្បូង»**បទវិភាគ៖ភូមិភាគស្វយ័តស៊ីចាំង ជាសមិទ្ធផលនិងការឆ្លុះបញ្ចាំងនៃការអភិវឌ្ឍកិច្ចការសិទ្ធិមនុស្សរបស់ប្រទេសចិន**ឯកឧត្តម លឺ ឡាយស្រេង អញ្ជើញគោរពវិញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**គម្រោងស្ថាបនាស្ពានថ្មី ស្ពានបេតុងស្ទឹងឆ្វេង ត្រូវបានរៀបចំពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដីដើម្បីសាងសង់នៅព្រឹកនេះហើយ**ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងរមណីយដ្ឋាន «ទេទឹកពុះ» ដែលស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ**សម្តេច ម៉ែន សំអន៖ សម្ពោធសមិទ្ធិផលនៅវត្តឬស្សីជុកជើង តម្លៃជាង ១៨ម៉ឺនដុល្លារ បង្ហាញពីជំនឿ ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង**ថៃ៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីបានកើនឡើងដល់ ១៧នាក់ហើយ**កូរ៉េខាងត្បូង៖ ការពង្រីកលទ្ធិគាំពារពាណិជ្ជកម្មនឹងដាក់សម្ពាធលើសេដ្ឋកិច្ចពិភពលោក ដែលនាំឱ្យមានអតិផរណា និងការប្រែប្រួលខ្ពស់នៃអត្រាប្តូរប្រាក់**ក្រុមអ្នកច្បាប់សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានប្រកាសសមាសភាពជាផ្លូវការ**ចិន រៀបចំសេណារីយ៉ូមួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយជប៉ុន និងកូរ៉េខាងត្បូង ជុំវិញការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង**អ៊ីរ៉ង់នឹងមិនឱនក្បាលដាច់ខាតចំពោះសម្ពាធរបស់អាមេរិក ក្នុងការបន្តការចរចាអំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើយ**ប្រមុខការពារជាតិអាមេរិក នឹងជំរុញទំនាក់ទំនងយោធាជាមួយហ្វីលីពីន ដើម្បីពង្រឹងការរារាំងប្រឆាំងនឹងការគំរាមកំហែងពីចិនកុម្មុយនិស្ត**បារាំង និងអង់គ្លេស ប្រកាសគាំទ្រដល់ទីក្រុងគៀវក្នុងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធបំពង់បង្ហូរ Sudzha ក្នុងតំបន់ Kursk របស់រុស្ស៊ី

ឧត្តមសេនីយ៍ទោ ហួត សុធី ជួបជាមួយអាជ្ញាធរមូលដ្ឋាន គាំទ្រជម្រុញ និងពង្រឹងការងារអនុវត្តការងារនគរបាលនិងសហគមន៍ នៅឃុំលំទង ស្រុកអន្លង់វែង

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ បានបន្តចុះជួបជាមួយអាជ្ញាធរមូលដ្ឋាន សហគមន៍ និង ប្រជាពលរដ្ឋ គាំទ្រជម្រុញ និងពង្រឹងការងារអនុវត្តការងារនគរបាលនិងសហគមន៍ នៅឃុំលំទង ស្រុកអន្លង់វែង។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ថន កុត អភិបាលរង តំណាង លោក ងួន ទ្ធីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកអន្លង់វែង, លោកអធិការ អធិការរង, លោកនាយ-នាយរង-មន្ត្រីប៉ុស្តិ៍, លោកមេឃុំ, ក្រុមប្រឹក្សាឃុំ, មេភូមិ អនុភូមិទាំង១៦ និងប្រជាការពារភូមិ សហគមន៍ សរុបចំនួន ១២៦នាក់ ស្រី ០៩នាក់។

ក្នុងកិច្ចប្រជុំ ដ៏មានសារៈសំខាន់នេះ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានមានប្រសាសន៍សង្គត់ធ្ងន់លើ តួនាទីភារកិច្ច ការងារនគរបាល និងសហគមន៍ ដោយផ្តោតសំខាន់លើខ្លឹមសារមួយចំនួនដូចជា៖
១-ពង្រឹងស្មារតីសហការ គ្រប់អ្នកពាក់ព័ន្ធនៅមូលដ្ឋាន។
២-លើកទឹកចិត្ត ឱ្យបង្កើនស្មារតីរួបរួមសាមគ្គីទាំងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ។
៣-ខិតខំបំរើសេវ៉ាសាធារណ:ផ្សេងៗ ប្រកបដោយការទទួលខុសត្រូវ និងមានទំនុកចិត្ត។
៤-ខិតខំស្វែងយល់ ឱ្យបានស៊ីជម្រៅ អំពីទម្រង់ទាំង៤ របស់ការងារនគរបាលនិងសហគមន៍។
៥-រួមគ្នាបង្ការទប់ស្កាត់ និងបង្រ្កាបនូវរាល់បទល្មើសគ្រប់ប្រភេទក្នុងមូលដ្ឋាន។

ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានណែនាំទៅដល់កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមអនុវត្តស្មារតីអង្គប្រជុំអោយមានប្រសិទ្ឋភាព ដោយទទួលខុសត្រូវ ហើយខែបន្ទាប់និងប្រជុំត្រួតពិនិត្យបន្តទៀត ៕

អត្ថបទដែលជាប់ទាក់ទង