រដ្ឋមន្ត្រី ហេង សួរ ដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ទី៣ ខែកញ្ញា ជាមួយថ្នាក់ដឹកនាំក្រសួងការងារ
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ទី៣ សម្រាប់ខែកញ្ញា ឆ្នាំ២០២៣ ជាមួយថ្នាក់ដឹកនាំរបស់ក្រសួងការងារ។
កិច្ចប្រជុំនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីពិនិត្យតាមដានវឌ្ឍនភាពការងារ និងដោះស្រាយបញ្ហាប្រឈមនានា ព្រមទាំងផ្តល់អនុសាសន៍ណែនាំលើកិច្ចការជាអាទិភាពនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕