គណៈកម្មការទី៣ នៃរដ្ឋសភា ប្រជុំផ្ទៃក្នុងបែងចែកភារកិច្ចការងាររបស់គណៈកម្មការ
ភ្នំពេញ៖ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណ:កម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការលើកដំបូង ដើម្បីពិនិត្យលើតួនាទីភារកិច្ចទទួលខុសត្រូវរបស់គណៈកម្មការ ដោយមានរបៀបវារៈចំនួន៤រួមមាន៖
១-របៀបរបបការងារ និងការបែងចែកភារកិច្ចជូន ឯកឧត្តម លោកជំទាវ ក្នុងគណ:កម្មការ
២-ការបែងចែកភារកិច្ចជូនក្រុមជំនួយការគណៈកម្មការ
៣-សេចក្តីព្រាងលិខិតជម្រាបទៅក្រសួងទាំង៦ ដែលទាក់ទងនឹងសមត្ថកិច្ចរបស់គណៈកម្មការ ដើម្បីស្នើសុំរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ។
៤-បញ្ហាផ្សេងៗ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម អនុប្រធាន លេខាធិការ សមាជិក សមាជិកាគណៈកម្មការ ទីប្រឹក្សាច្បាប់អមគណ:កម្មការ និងមន្ត្រីជំនួយការគណៈកម្មការផងដែរ ៕