ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន អញ្ជើញចុះកិច្ចព្រមព្រៀងស្តីពីការបើកដំណើរការគ្រឹះស្ថានអប់រំ និងការអនុវត្តសកម្មភាពផ្សេងៗដោយមូលនិធិ Maarif តួកគី នៅកម្ពុជា
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា និងមូលនិធិ Maarif តួកគី ស្តីពីការបើកដំណើរការគ្រឹះស្ថានអប់រំ និងការអនុវត្តសកម្មភាពផ្សេងៗដោយមូលនិធិ Maarif តួកគី នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវ Ulku Kocaefe អគ្គរដ្ឋទូតតួកគី បានថ្លែងអំណរគុណដល់ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ដែលអនុញ្ញាតឱ្យប្រតិភូបានជួបពិភាក្សា និងចុះកិច្ចព្រមព្រៀងនាពេលនេះ។ ក្នុងឱកាសនោះ លោកជំទាវក៏បានស្នើសុំអ្នកបង្គោលសម្រាប់ការទំនាក់ទំនងការងារនេះ ដើម្បីងាយស្រួលក្នុងការស្វែងរកនូវចំណុចអាទិភាពដើម្បីចាប់ផ្តើមអនុវត្ត។
ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបាន អនុញ្ញាតជូនឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការ ជាជនបង្គោលក្នុងកិច្ចការងារនេះ សូមថ្លែងអំណរគុណចំពោះកិច្ចសហការកន្លងមកជាមួយ និងក្រសួងអប់រំ យុវជន និងកីឡា សង្ឃឹមថាប្រទេសទាំងពីរ និងបន្ដសហការជាមួយគ្នាបន្ថែមទៀតដើម្បីអភិវឌ្ឍវិស័យអប់រំ ៕