**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូតំណាងទីភ្នាក់ងារឧតុនិយមអន្តរជាតិបារាំង (MFI) ចុះពិនិត្យទីតាំងជាក់ស្តែងក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង**សម្តេចធិបតី៖ ការកាត់ទោស ស្រី ស៊ីណា ឲ្យជាប់គុក៣១ឆ្នាំ និងសងសំណង ២លានដុល្លារ ជាករណីទី១ នៅកម្ពុជា ហើយក៏ជាសារសំខាន់ កុំឱ្យមនុស្សប្រព្រឹត្តអំពើបែបនេះទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រឿងស្រឡាញ់ជាតិ អ្នកណាក៏ស្រាឡាញ់ដែរ តែធ្វើយ៉ាងណាកុំឱ្យមានការបែកបាក់ជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើដល់និស្សិតកុំកំណាញ់ស្នាដៃរបស់ខ្លួន ដែលបានស្រាវជ្រាវ ត្រូវចែករំលែកជាចំណេះដឹងដល់និស្សិតជំនាន់ក្រោយ**រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដល់ពលរដ្ឋ តាមគ្រប់មធ្យោបាយ**ថៅកែជនជាតិចិនត្រូវចាប់ខ្លួន ដកហូតស៊ីមកាត ក្រុមទំនើង Call Center នៅកណ្តាលទីក្រុងបាងកក តំបន់ Ramkhamhaeng រកឃើញការផ្លាស់ប្តូរទម្រង់ ដើម្បីជៀសវាងប៉ូលីសឆែកឆេរ និងចាប់ស៊ីមកាត**នៅដើមឆ្នាំ២០២៥ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក**សម្ដេចតេជោ ស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ**គិតត្រឹមខែតុលាឆ្នាំនេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចមានជាង ៦០.៩ប៊ីលានដុល្លារ កើន២.២%**កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន**ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង**ជាង៧ខែ កម្ពុជាមានសំណុំរឿងក្មេងទំនើង ជាង៧០០ករណី និងឃាត់ខ្លួនជាង ៣ពាន់នាក់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លី ច័ន្ទតុលា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី**ឯកឧត្ដម ជិន ម៉ាលីន៖ ករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ជាង៧ខែកន្លងមកនេះ ភ្នំពេញមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មក កំពង់ស្ពឺ តាកែវ**ឯកឧត្តម សេង ឌីណា៖ ពន្ធនាគារ ឬមន្ទីរឃុំឃាំង ស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅគឃ្លើនមិនខ្លាចច្បាប់

ឧបនាយករដ្ឋមន្រ្តី​ ហង់ជួន ណារ៉ុន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ អគ្គលេខាធិការអាស៊ាន

ភ្នំពេញ៖​ កាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងជាតិសម្រាប់សហគមន៍សង្គម-វប្បធម៌អាស៊ាន បានទទួលជួបសម្តែងការគួរសម ពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត កៅ​ គឹមហួន អគ្គលេខាធិការអាស៊ាន នៅទីស្តីការ។

ឯកឧត្តមបណ្ឌិត​ បានអបអរសាទរដល់ឯកឧត្តមបណ្ឌិតសភាចារ្យ​ ហង់ជួន​ ណារ៉ុ​ន​ ដែលទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាល តែងតាំងជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងអាណត្តិទី៧នេះ។

ជំនួបនៃកិច្ចពិភាក្សានេះដើម្បីពិនិត្យទៅលើទិដ្ឋភាពជាច្រើនចំណុចរបស់សហគមន៍សង្គម-វប្បធម៌អាស៊ាន ដែលរួមមានការអប់រំ ការបំពុលបរិស្ថាន ការប្រែប្រួលអាកាសធាតុ ចំណាកស្រុក សេដ្ឋកិច្ចវិលជុំ (Circular Economy) ថាមពលបៃតង (Green Energy) និងសុខភាពសាធារណៈ។

ហើយក៏បានឯកភាពគ្នាចំពោះការពង្រឹងតួនាទីរបស់សហគមន៍សង្គម-វប្បធម៌អាស៊ាន សម្រាប់ការធ្វើសមាហរណកម្មអាស៊ានឱ្យកាន់តែទូលំទូលាយជាងមុន។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានលើកឡើងពីបញ្ហានៃការបង្កើតគណៈកម្មាធិការជាន់ខ្ពស់សម្រាប់ ASCC ការរក្សាកិច្ចប្រជុំសម្របសម្រួលអាស៊ាន (JCM)​ ការពង្រីកតំណាងនៅក្នុងក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC)​ ការចាត់តាំងតំណាងអចិន្រ្តៃយ៍ប្រចាំអាស៊ានដែលមានបទពិសោធន៍ច្រើន ការធ្វើកំណែទម្រង់ទៅលើដំណើរការនៃការស្នើសុំគម្រោងពីលេខាធិការដ្ឋានអាស៊ាន និងដៃគូអាស៊ាន ការបង្កើតអាហារូបករណ៍អាស៊ានសម្រាប់ប្រជាជនអាស៊ាន។ ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី បានគាំទ្រចំពោះការលើកឡើងទាំងអស់ និងស្នើឱ្យមានភាពជាតំណាងទូលំទូលាយជាងមុនសម្រាប់ ASCC ទាំងក្នុងការងារសម្របសម្រួល និងការសម្រេចចិត្ត នៅគ្រប់កម្រិតទាំងអស់ក្នុងក្របខណ្ឌអាស៊ាន ៕

អត្ថបទដែលជាប់ទាក់ទង