**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថាន បើកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ខណៈមានពលរដ្ឋប្រមាណ៦លាននាក់ បានចូលរួមយុទ្ធនាការនេះ**ក្រសួងបរិស្ថានដាក់ចេញនូវផែនសកម្មភាពជំរុញឱ្យផ្លូវជាតិស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក**រដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញសំណេះសំណាលជាមួយបេក្ខជន និងបេក្ខនារីជ័យលាភីអាហារូបករណ៍ចំនួន ១៧រូប ទៅសិក្សានៅប្រទេសអូស្ត្រាលី**ឧបនាយករដ្ឋមន្ត្រី ស សុខា និងឯកអគ្គរាជទូតអូស្ត្រាលី កត់សម្គាល់វិជ្ជមានអំពីកិច្ចសហការអនុវត្តច្បាប់**លោក Donald Trump អាចនឹងកាត់បន្ថយពន្ធលើប្រទេសចិន ដើម្បីជួយសម្រួលដល់កិច្ចព្រមព្រៀងដែលពាក់ព័ន្ធនឹងការលក់ប្រតិបត្តិការ TikTok របស់សហរដ្ឋអាមេរិក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា**ក្រសួងការងារ ក្រសួងបរិស្ថាន និងក្រសួងឧស្សាហកម្ម បើកកិច្ចប្រជុំពិភាក្សាផែនការអធិការកិច្ចអន្ដរក្រសួង**ក្រុមហ៊ុនអាកាសចរណ៍ឡាវ គ្រោងនឹងចាប់ផ្តើមប្រតិបត្តិការយន្តហោះ C909 របស់ក្រុមហ៊ុន COMAC ដោយចូលរួមជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនទៀតដែលកំពុងត្រៀមខ្លួនពង្រីកចំនួនយន្តហោះពាណិជ្ជកម្មផលិតដោយប្រទេសចិន**ជើងហោះហើរមួយ របស់ AirAsia ដែលមានគោលដៅឆ្ពោះទៅកាន់ប្រទេសចិន បានវិលត្រឡប់មកកាន់ទីក្រុងគូឡាឡាំពួវិញ ដោយសារតែម៉ាស៉ីន បានជួបបញ្ហា បន្ទាប់ពីហោះឡើងបានបន្តិច**សហរដ្ឋអាមេរិក យល់ព្រមលក់យន្តហោះដ្រូនធុនធំ MQ-9B ចំនួន ៨គ្រឿង ព្រមទាំងបរិក្ខារពាក់ព័ន្ធ ក្នុងទំហំទឹកប្រាក់ ១.៩៦ពាន់លានដុល្លារ ឱ្យទៅប្រទេសកាតា**អ្នកនាំពាក្យព្រឹទ្ធសភា៖ សមាជរដ្ឋសភានិងព្រឹទ្ធសភាគ្រោងនឹងធ្វើឡើងនៅដើមខែមិថុនាខាងមុខនេះ**ប៉ូលិសថៃកំពុងស្វែងរក បុរសជនជាតិសិង្ហបុរីម្នាក់ បន្ទាប់ពីស្រ្តីជាសង្សារត្រូវបានប្រទះឃើញស្លាប់ក្នុងបន្ទប់ នៅឯទីក្រុងបាងកក**ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី កោតសរសើរចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាចំពោះសមភាពយេនឌ័រ និងសិទ្ធិ ក៏ដូចជាពង្រឹងសមត្ថភាពរបស់ស្ត្រី**គណៈរដ្ឋមន្ត្រីថៃ បានអនុម័តលើសេចក្តីព្រាងច្បាប់សម្រាប់ការបើកដំណើរការកាស៊ីណូ និងកន្លែងកម្សាន្ត**សាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួន បុរសម្នាក់ដែលបង្កើត Facebook Page ក្លែងក្លាយ បោកប្រាស់អ្នកដទៃក្រោមរូបភាពផ្គត់ផ្គង់សាច់តាមហាង**កូរ៉េខាងជើង បញ្ជូនកងទ័ពរបស់ខ្លួនបន្ថែមជាង ៣០០០នាក់ទៀតទៅកាន់រុស្ស៉ី នៅក្នុងឆ្នាំ២០២៥នេះ**លោក Marco Rubio៖ សហរដ្ឋអាមេរិកនឹងធ្វើការវាយតម្លៃលើលក្ខខណ្ឌរបស់រុស្ស៉ី បន្ទាប់ពីទីក្រុងមូស្គូបានយល់ព្រមទទួលយកជាគោលការណ៍នូវបទឈប់បាញ់មួយ**បារាំងនឹងផ្ដល់ជំនួយយោធាបន្ថែម ២ពាន់លានអឺរ៉ូ ឬស្មើនឹង ២.១៥ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន**នាយករដ្ឋមន្រ្តីជប៉ុន បាននិយាយថា ទីក្រុងតូក្យូនឹងចេញនូវជម្រើសគ្រប់យ៉ាង ដើម្បីដោះស្រាយបញ្ហាដាក់ពន្ធគយ ២៥ភាគរយលើការនាំចូលរថយន្ត ពីសំណាក់សហរដ្ឋអាមេរិក**អគ្គលេខាធិការអង្គការណាតូ ព្រមានទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុប ជុំវិញការណ៍ដែលចង់ប្រឈមមុខតែម្នាក់ឯង នៅក្នុងបញ្ហាសន្តិសុខពិភពលោក

លោកជំទាវ ចម និម្មល ដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម សំ សិរីរតន៍ រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម

ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ញើញដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលបានទទួលមរណភាព កាលពីថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១:៣០នាទីទៀបភ្លឺ ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី និងប្រតិភូក្រសួងពាណិជ្ជកម្ម បានសម្ដែងនូវការចូលរួមរំលែកមរណទុក្ខជាមួយ លោកជំទាវ អ៊ុច អមរា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តមបណ្ឌិត សំ សិរីរតន៍ ដែលនេះជាការបាត់បង់នូវ ឪពុកបង្កើត ឪពុកក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ និងជាទីស្រឡាញ់ ដែលបានបីបាច់ថ្នាក់ថ្នមថែរក្សា ផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់ក្រុមគ្រួសារ ព្រមទាំងអប់រំ ណែនាំ ផ្តល់ដំបូន្មានល្អៗ ដល់កូន កូនប្រសារ ចៅ ក្រុមគ្រួសារ និងញាតិមិត្តជិតឆ្ងាយ និងជាគំរូដ៏ល្អនៃឪពុកបង្កើត ឪពុកក្មេក និងជីតាទាំងឡាយ។

លើសពីនេះ មរណភាពរបស់ ឯកឧត្តមបណ្ឌិត សំ សិរីរតន៍ គឺជាការបាត់បង់ឥស្សរជនឆ្នើមមួយរូបរបស់រាជរដ្ឋាភិបាល ដែលកន្លងមក ឯកឧត្តមបណ្ឌិត បានរួមចំណែកយ៉ាងខ្លាំងក្លាក្នុងការបម្រើជាតិ មាតុភូមិ ជាពិសេសក្នុងបំពេញការងារភារកិច្ចជូនក្រសួងពាណិជ្ជកម្ម ។

ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី និងប្រតិភូក្រសួងពាណិជ្ជកម្ម ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្មទាំងអស់ សូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធ ឯកឧត្តមបណ្ឌិត សំ សិរីរតន៍ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង