មន្ត្រីនគរបាលចរាចរណ៍នឹងធ្វើការផាកពិន័យដល់អ្នកដែលបើកបរល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ចាប់ពីថ្ងៃស្អែកនេះ
ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃស្អែកទី២៣ ខែកញ្ញា ឆ្នាំ២០២៣ មន្ត្រីនគរបាលចរាចរណ៍នឹងធ្វើការផាកពិន័យដល់អ្នកប្រើប្រាស់ផ្លូវ ដែលបើកបរល្មើសច្បាប់ចរាចរណ៍ផ្លូវគោក។
ស្នងការនគរបាលរាជធានីភ្នំពេញ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ចរាចរណ៍ សូមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យកាន់តែនៅកម្រឹតទាប៕