ក្រសួងសុខាភិបាល ហាមឃាត់ផលិតផលបំប៉នសុខភាព GINSENG PRO ដែលអាចបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់អ្នកប្រើប្រាស់
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនព័ត៌មានស្តីពីការលុបលេខបញ្ជិកាផលិតផលបំប៉នសុខភាព GINSENG PRO B/Bott./30 Caps. និងGINSENG PRO B/Bott./60 Caps. ដោយផលិតផលនេះមានផ្ទុកសារធាតុឱសថសម័យ DEXAMETHASONE និង PREDNISOLONE ដែលអាចបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់អ្នកប្រើប្រាស់។
ក្រសួងសុខាភិបាលបានអំពាវនាវដល់ប្រជាពលរដ្ឋបញ្ឈប់ការប្រើប្រាស់ផលិតផលនេះ ហើយប្រគល់ផលិតផលនេះទៅក្រុមហ៊ុនវិញ ដើម្បីធ្វើការកំទេចចោលតាមនីតិវិធី៕