**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

បណ្ឌិត សូ ណារ៉ូ បង្ហាញសមិទ្ធផលធំៗដែលសម្រេចបានដោយរាជរដ្ឋាភិបាលថ្មី នីតិកាលទី៧ ក្នុងរយៈពេល១ខែ

ភ្នំពេញ៖ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការអាស៊ាន ឯកឧត្ដមបណ្ឌិត សូ ណារ៉ូ បានបង្ហាញនៅលើបណ្ដាញសង្គមស្ដីពីសមិទ្ធផលធំៗដែលសម្រេចបានដោយរាជរដ្ឋាភិបាលថ្មី នីតិកាលទី៧ ក្នុងរយៈពេល១ខែ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឯកឧត្ដមបានឱ្យដឹងថា គិតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលថ្មីដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា មានអាយុកាលគម្រប់១ខែគត់ ឬខ្មែរហៅថាខួបបង្កក់ខែរាជរដ្ឋាភិបាលថ្មី។ ១ខែគឺជារយៈពេលដ៏ខ្លីសម្រាប់ការរៀបចំដំណើរការក្បាលម៉ាស៉ីនដឹកនាំរាជរដ្ឋាភិបាលដែលមានជាង៨០ភាគរយជាសមាសភាពថ្មីវ័យក្មេង។ ក៏ប៉ុន្តែក្រោមការដឹកនាំដ៏ឈ្លាសវៃ ពោពេញដោយភាពជាអ្នកដឹកនាំ សមត្ថភាព ថាមពល និងការប្តេជ្ញាចិត្តខ្ពស់ ការបូជាកម្លាំងកាយចិត្ត ប្រាជ្ញាមិនចេះនឿយហត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលថ្មីបានសម្រេចជោគជ័យនូវបេសកកម្មបម្រើជាតិជាបន្តបន្ទាប់ ទាំងក្នុងនិងក្រៅប្រទេសទទួលលទ្ធផលជំហានដំបូងដ៏ធំធេងគួរជាទីមោទនៈ។

ពិសេសជាងនេះ លើវិស័យកិច្ចការបរទេស៣១ថ្ងៃកន្លងមកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំសកម្មភាពនៃគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា សម្រេចបានជោគជ័យដ៏ត្រចះត្រចង់ក្នុងបេសកកម្មការទូតធំៗចំនួន៣ គឺចូលរួមកិច្ចប្រជុំប្រចាំឆ្នាំធំបំផុតនៅក្នុងតំបន់ គឺកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធចូលរួមកិច្ចប្រជុំប្រចាំឆ្នាំធំបំផុតក្នុងពិភពលោក គឺមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ នៅបុរីញ៉ូវយ៉ក សហរដ្ឋអាមេរិក និងបំពេញទស្សនកិច្ចផ្លូវការទ្វេភាគីដំបូងបំផុតទៅកាន់សាធារណរដ្ឋប្រជាមានិតចិន។

ទី១. រយៈពេលតែ៤ថ្ងៃ ចាប់ពីថ្ងៃទី៤-៧ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំរាជរដ្ឋាភិបាលចូលរួម១៤អង្គប្រជុំធំៗ ជួបប្រាស្រ័យទាក់ទង ជួបសម្តែងការគួរសម និងជួបចរចាទ្វេភាគីជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសចំនួន២០ មានចិន សហរដ្ឋអាមេរិក ជប៉ុន កូរ៉េ អូស្រ្តាលី ឥណ្ឌា មេដឹកនាំប្រទេសអាស៊ាន អគ្គលេខាធិការអង្គការសហប្រជាជាតិ អគ្គលេខាអាស៊ាន។ល។ ដែលនេះគឺជាសក្ខីភាពដ៏ច្បាស់នៃការគាំទ្រ និងទទួលស្គាល់រាជរដ្ឋភិបាលថ្មីក្រោមការដឹកនាំរបស់សម្តេចធិបតីពីសហគមន៍អន្តរជាតិ។ សម្តេចក៏បានថ្លែងសុន្ទរកថានៅចំពោះមុខអ្នកវិនិយោគទុនធំៗចំនួន៧០០នាក់ ក្នុងកិច្ចប្រជុំកំពូលអាស៊ានធុរកិច្ចនិងវិនិយោគទុនឆ្នាំ២០២៣ ជួបលោកប្រធានវេទិការសេដ្ឋកិច្ចពិភពលោក។ល។ តាមរយៈកិច្ចប្រជុំ និងជំនួបទាំងនេះ សម្តេចបានបង្ហាញនូវជំហរប្រកបដោយនីរណភាព និងសង្គតិភាពនៃនយោបាយការបរទេសតភ្ជាប់ពីសម័យសម្តេចតេជោ រក្សារជំហរឯករាជ្យ បូរណភាពទឹកដី ផ្អែកលើច្បាប់ ឈ្លាសវៃ ឈរលើមូលដ្ឋាននៃផលប្រយោជន៍ជាតិជាធំ ចូលរួមការពារសុខសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងលើពិភពលោក ប្រឆាំងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេស ដោះស្រាយជម្លោះដោយវិធីការទូតនិងការចរចា កសាងទំនុកចិត្ត គិតគូរ មានតុល្យភាពនៃផលប្រយោជន៍ និងកង្វល់សន្តិសុខនៃគ្រប់ភាគី ជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ដោយចីរភាព បរិយាបន្ន ធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងសកលលោក។ល។ លទ្ធផលផ្លែផ្កាចេញជាបន្តបន្ទាប់គឺប្រទេសឥណ្ឌូណេស៉ីចុះហត្ថលេខាទិញអង្ករពីកម្ពុជាចំនួន២៥ម៉ឺនតោន ហ្វីលីពីន និងម៉ាឡេស៉ីត្រៀមទិញពី២០-៥០ម៉ឺនតោន កូរ៉េខាងត្បូងនឹងបង្កើនចំនួនពលករពីកម្ពុជាជាដើម។

ទី២. ក្នុងដំណើរការបំពេញទស្សនកិច្ចជាផ្លូវការជាលើកទី១នៃរាជរដ្ឋាភិបាលថ្មីនៅសាធារណរដ្ឋប្រជាមានិតចិន សម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ស៉ី ជីនពីង ប្រធានាធិបតីចិន និងថ្នាក់ដឹកនាំកំពូលចិនដទៃទៀត។ លោកប្រធានាធិបតី ស៉ី ជីនពីន បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន និងលោកបានបើកសករាជថ្មីនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មីដែលប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។ ចិននៅតែជាមិត្តដ៏ល្អ និងនៅតែបន្តជួយកម្ពុជាលើមាគ៌ានៃការអភិវឌ្ឍសេដ្ឋកិច្ច ហើយដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីនៅប្រទេសចិនក្នុងរដូវស្លឹកឈើជ្រុះខែកញ្ញាឆ្នាំនេះ លោក សូ ណារ៉ូ ជឿជាក់ថា សម្តេចធិបតីគឺជាអ្នកប្រមូលផល សម្តេចធិបតីនឹងជួយជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនឲ្យកាន់តែស៉ីជម្រៅ។

ក្នុងជំនួបជាមួយលោក លី ឈាង នាយករដ្ឋមន្រ្តីចិន សម្តេចធិបតីបានស្នើឱ្យភាគីចិនបន្តជួយលើវិស័យសន្តិសុខថាមពល ប្រព័ន្ធហេដ្ឋារចនាសម្ពន្ធ ការជំរុញនិងលើកទឹកចិត្តផ្នែកវិនិយោគ ការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងស្តារនិងជំរុញវិស័យទេសចរណ៍។ លោក លី ឈាង បានបញ្ជាក់ជូនសម្តេចធិបតីជាថ្មីថា ចិនបន្តគាំទ្រនិងសហការជាមួយកម្ពុជាលើគ្រប់វិស័យដោយមិនមានការប្រែប្រួលឡើយ។ ឯកសារកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិនជាច្រើនត្រូវបានចុះហត្ថលេខាក្នុងឱកាសជាប្រវត្តិសាស្រ្តនេះផងដែរ។ ក្នុងរយៈពេល៤ថ្ងៃស្នាក់នៅប្រទេសចិន ចាប់ពីថ្ងៃទី១៤-១៧ ខែកញ្ញា

ឆ្នាំ២០២៣ សម្តេចធិបតីក៏បានជួបបណ្តាក្រុមហ៊ុនធំៗចិនជាច្រើនវិស័យ ដើម្បីជំរុញការបន្តដាក់ទុនវិនិយោគមកកម្ពុជាលើវិស័យសេដ្ឋកិច្ច ថាមពល ហេដ្ឋរចនាសម្ពន្ធ បច្ចេកទេសឌីជីថល។ល។ សម្តេចធិបតីក៏បានចូលរួមពិព័រណ៍អាស៊ាន-ចិនលើកទី២០ ចូលរួមកិច្ចប្រជុំកំពូលធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងក្របខណ្ឌកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់លើកទី៣ (RCEP) និងជួបជាមួយថ្នាក់ដឹកនាំតំបន់ស្វយ័តក្វាងស៉ី នៅទីក្រុងណាននីងផងដែរ។

ទី៣. ចាប់ពីថ្ងៃទី២១-២៥ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាចូលរួមកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នៅបុរីញ៉ូវយ៉ក សហរដ្ឋអាមេរិក។ ថ្លែងលើវេទិការដ៏ធំបំផុតនៃពិភពលោកតំណាងឲ្យប្រជាជាតិកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ផ្តោតលើទិដ្ឋភាពសំខាន់ៗចំនួន៣ រួមមាន៖ បរិបទពិភពលោក វឌ្ឍនភាពសង្គម-សេដ្ឋកិច្ចកម្ពុជា និងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះបរិវត្តកម្មនៃគោលដៅអភិវឌ្ឍន៍ដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ។ សម្តេចធិបតីក៏ជួបប្រជុំទ្វេភាគីជាមួយអគ្គលេខាធិការអង្គការសហប្រជាតិ និងឥស្សរជនបរទេសមួយចំនួននៅទីក្រុងញ៉ូវយ៉ក ក្នុងនោះជួបជាមួយលោកស្រីអនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក។ ក្នុងឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបជុំជាមួយបងប្អូនខ្មែររស់នៅសហរដ្ឋអាមេរិក ដែលបាននាំគ្នាយ៉ាងច្រើនកុះករមកជួបសម្តេចក្នុងបរិយាកាសស្និទ្ធស្នាលរីករាយក្នុងនាមជាខ្មែរតែមួយ។ សម្តេចធិបតីក៏ចូលរួមពិធីបើកវេទិការធុរកិច្ចកម្ពុជា-សហរដ្ឋអាមេរិក ដែលមានជាងមួយរយក្រុមហ៊ុននៃប្រទេសទាំងពីរចូលរួមស្វែងរកឱកាសនៃការធ្វើធុរកិច្ចជាមួយគ្នា។

ឯកឧត្ដមបណ្ឌិត សូ ណារ៉ូ បានបន្តទៀតថា ជាង៣៨ឆ្នាំកន្លងមកនេះ ប្រជាជនកម្ពុជាធ្លាប់បានស្គាល់យ៉ាងច្បាស់ស្នាដៃ និងទេពកោសល្យរបស់អ្នកកាច់ចង្កូតនាវាកម្ពុជាជើងចាស់ គឺសម្តេចតេជោ ហ៊ុន សែន។ រយៈពេលពេលមួយខែកន្លងមកនេះ នៅពេលមានការប្តូរអ្នកកាច់ចង្កូតថ្មីជាមួយនឹងទេពកោសល្យថ្មី នាវាកម្ពុជានៅតែបោះពួយទៅមុខយ៉ាងរលូន ស្វាហាប់ តភ្ជាប់ប្រកបដោយនីរណភាព និងសង្គត់ភាពរវាងមនុស្សជំនាន់ចាសនិងថ្មី។ ប្រជាជាតិខ្មែរពិតជាមានមោទនភាព មានភ័ព្វសំណាង និងសប្បាយរីករាយបំផុតចំពោះព្រឹត្តិការណ៍ការផ្លាស់ប្តូរអ្នកកាច់ចង្កូតនាវាជាតិពីជំនាន់ចាស់មកជំនាន់ថ្មី ស្ថិតក្នុងសុខសន្តិភាព ស្ថិរភាព និងស្មារតីសាមគ្គីជាតិរួចចាកភ័យន្តរាយនៃមេរៀនប្រវត្តិសាស្រ្តជូរចត់រាប់សតវត្សរ៍កន្លងមក។

រយៈពេល១ខែដ៏ខ្លី ជាមួយនឹងសមទ្ធិផលជោគជ័យផ្ទួនៗជូនជាតិទាំងក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ កាន់តែពង្រឹងជំនឿជាក់យ៉ាងរឹងមាំរបស់ប្រជាជនកម្ពុជាលើការដឹកនាំរបស់អគ្គមគ្គទេសថ្មី គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងបន្តកាច់ចង្កូតនាវាកម្ពុជាតម្រង់ឆ្ពោះដល់ត្រើយនៃសុភមង្គល វិបុលភាពនាពេលអនាគតជាក់ជាមិនខាន ដូចសំណេររបស់សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃដ៏ខ្ពង់ខ្ពស់ថ្មីៗនេះថា «នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ធ្វើបានល្អជាងការរំពឹងទុករបស់ខ្ញុំទៀត។… កូននាគច្បាស់ជាមិនក្លាយជាកូនកង្កែបនោះឡើយ»៕

អត្ថបទដែលជាប់ទាក់ទង