**មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ អញ្ជើញបើកការពារនិក្ខេបបទបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃពុទ្ធិកសាកលវិទ្យាព្រះសីហនុរាជ**ប្រមុខការពារជាតិអាម៉េរិក ចែករំលែកព័ត៌មានស្ដីពីការវាយប្រហារតាមអាកាសរបស់អាម៉េរិកលើប្រទេសយេម៉ែនពេលខាងមុខ**រដ្ឋមន្រ្តីសុខាភិបាល៖ «ការបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លងពីដំបូង នឹងជួយប្រជាពលរដ្ឋយើង រស់នៅប្រកបដោយសុខភាពល្អ និងសុខុមាលភាព ដែលនឹងជួយកាត់បន្ថយចំណាយប្រាក់ហោប៉ៅគ្រួសារលើសុខភាព»**ក្រសួងកិច្ចការនារី មិនមានការពង្រីករចនាសម្ព័ន្ធនោះទេ ហើយបានធ្វើបច្ចុប្បន្នភាពមុខងារទៅតាមតម្រូវការរបស់សង្គមនាពេលបច្ចុប្បន្ន និងបានព្យាករណ៍ទៅពេលអនាគត**ចិន ប្រកាសថាខ្លួនប្រឆាំងចំពោះប្រទេសផ្សេងទៀតដែលធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាម៉េរិក**អតីតប្រធានាធិបតីកូរ៉េខាងត្បូង បានមកដល់តុលាការក្រុងសេអ៊ូល ដើម្បីចូលខ្លួនក្នុងសវនាការជាលើកទីពីរ**នាយកដ្ឋានឧតុនិយមថៃ៖ ការរញ្ជួយដីចំនួន៧ ត្រូវបានកត់ត្រានៅក្នុងទីក្រុង Mae Hong Son និងតាមបណ្តោយព្រំដែនមីយ៉ាន់ម៉ា**WHO ថាការកាត់បន្ថយជំនួយបរទេសរបស់អាមេរិក​ បានបង្កើន​ហានិភ័យមកលើ​​វិបត្តិ​មនុស្សធម៌​ទូទាំង​ពិភពលោក**ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អញ្ជើញក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលស្រុកព្រះនេត្រព្រះ**ប្រវតិ្តរូបសង្ខេបរបស់សម្ដេចប៉ាប ហ្រ្វង់ស៊ីស**សម្តេចប៉ាប ហ្រ្វង់ស៉ីស បានយាងចូលទិវង្គតហើយ ក្នុងព្រះជន្មាយុ៨៨ព្រះវស្សា**ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលទូទាំងខេត្ត ពង្រឹងការបង្ក្រាប បទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំកិច្ចប្រជុំសមាជិក សមាជិកា គណៈកម្មការ អនុគណៈកម្មការរៀបចំខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបលើកទី៧០ នៃកាកបាទក្រហមកម្ពុជា**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរាជទូតថៃ ផ្លាស់ប្ដូរយោបល់គ្នាលើកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខ**អភិបាលខេត្តកំពង់ធំ ណែនាំសិស្សានុសិស្ស ត្រូវខិតខំបន្តការសិក្សារៀនសូត្រ ដើម្បីអនាគតនៅពេលខាងមុខ**កម្ពុជា បន្តពង្រឹងភាពធន់របស់ទីក្រុង និងប្តេជ្ញាធានាឱ្យបានសហគមន៍មួយដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន**ក្រសួងពាណិជ្ជកម្ម ជូនដំណឹងស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១-៣០ ខែមេសា**សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យស្ដីពី ប្រព័ន្ធបញ្ជរតែមួយជាតិ**កិច្ចសហប្រតិបត្តិការវិស័យការពារជាតិកម្ពុជា-ចិន កាន់តែស៊ីជម្រៅ**ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបចំពោះករណីដែលអាមេរិកប្រើពន្ធគយជាមធ្យោបាយសម្រាប់គំរាមកំហែងប្រទេសដទៃឱ្យដាក់កំហិតចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយចិន

ក្រសួងបរិស្ថាន និងអង្គការមូលនិធិអាស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងសំណល់រឹងនៅទីប្រជុំជន និងយន្តការសហគមន៍ស្អាត

ភ្នំពេញ៖ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យ លោកស្រី Meloney Lindberg តំណាងប្រចាំប្រទេសនៃអង្គការមូលនិធិអាស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួង។

លោកស្រី Meloney Lindberg តំណាងប្រចាំប្រទេសនៃអង្គការមូលនិធិអាស៊ី បានលើកឡើងថា សំណល់រឹងបានក្លាយជាក្តីបារម្ភ ហើយតាមរយៈកិច្ចសហប្រតិបត្តិការរវាងអង្គការមូលនិធិអាស៊ី ជាមួយក្រសួងបរិស្ថានកន្លងមក បានអនុវត្តទៅលើគម្រោងការសិក្សាស្រាវជ្រាវ អំពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ដោយបានបង្កើតនូវវិធីសាស្ត្រស្រាវជ្រាវដើម្បីចងក្រង ប្រមូល និងវិភាគលើទិន្នន័យ លិខិតបទដ្ឋានគតិយុត្តសំខាន់ៗ ពាក់ព័ន្ធនឹងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ដើម្បីពង្រឹងប្រសិទ្ធិភាពគ្រប់គ្រងសំរាម សំណល់រឹង។

ឆ្លើយតបនឹងការលើកឡើងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងគូសបញ្ជាក់ថា ជាយុទ្ធសាស្រ្តចម្បងក្នុងដំណាក់កាលទី១ របស់ក្រសួងបរិស្ថាន ជាអាទិ៍ក្រសួងបានដាក់ចេញនូវយុទ្ធនាការ “ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ”។ ការអនុវត្តគោលការណ៍ស្អាត ផ្តើមចេញពីសាលារៀន នាំឱ្យផ្ទះស្អាត សហគមន៍ស្អាតអាចទាក់ទាញទេសចរណ៍ឲ្យមកទស្សនា ជាពិសេសគឺការរៀបចំឱ្យមានធុងសំរាម សម្រាប់ទុកដាក់សំរាម ក៏ជាអាទិភាពសំខាន់ណាស់ដែរ សម្រាប់គ្រប់គ្រងសំណល់រឹង។ លើសពីនេះ ក្រសួងនឹងរៀបចំឱ្យមានម៉ាស៊ីន ផលិតទឹកស្អាត ផ្តល់ជូនទៅតាមសហគមន៍ និងសាលារៀន សម្រាប់ប្រើប្រាស់ ដើម្បីកាត់បន្ថយការប្រើដបប្លាស្ទិក ពីព្រោះថា ប្រសិនជាយើងផ្តល់ដបទឹកបរិស្ថានជូនបានចំនួនតិចតួច តែបើមានទឹកស្អាតគាត់អាចយកដបទៅច្រកទឹកយកមកប្រើប្រាស់បាន។

ជាមួយគ្នានេះផងដែរ ការប្រែប្រួលឥរិយាបទ ឬទំលាប់របស់សហគមន៍ ក៏ជាយុទ្ធសាស្រ្តជោគជ័យមួយ ដែលមិនអាចមើលរំលងបានផងដែរ ក្នុងការគ្រប់គ្រងសំណល់រឹង។ ដើម្បីឱ្យប្រជាពលរដ្ឋផ្លាស់ប្តូរទំលាប់អវិជ្ជមានទៅវិជ្ជមាន លុះត្រាណាតែមានដំណោះស្រាយផ្នែកជីវភាពជូនប្រជាពលរដ្ឋ ជាក់ស្តែងក្នុងជំហានទី១នេះ ក្រសួងបានអប់រំឱ្យប្រជាសហគមន៍ ដែលធ្លាប់ចូលព្រៃកាប់ឈើ ងាកមកដាំដំណាំហូបផ្លែ ឬផ្តល់សេវាកម្មនាំភ្ញៀវទេសចរណ៍ ក្នុងតំបន់ការពារធម្មជាតិ ដើម្បីលើកស្ទួយជីវភាពប្រជាសហគមន៍ ៕

អត្ថបទដែលជាប់ទាក់ទង