**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

ក្រសួងបរិស្ថាន និង UN ប្រចាំនៅកម្ពុជា ជំរុញពង្រឹងកិច្ចសហប្រតិបត្តិការ ពិសេសកិច្ចការពារបរិស្ថានសកល នៅក្នុងប្រទេស និងកាលើកកំពស់ជីវភាពប្រជាជន

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញកិច្ចសហការរួមគ្នា គ្រប់ភាគីពាក់ព័ន្ធក្នុងភាពជាដៃគូល្អ គឺជាជោគជ័យមួយសម្រាប់កិច្ចការពារ បរិស្ថានសកល និងក្នុងប្រទេស។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងក្នុងជំនួបសម្តែងការគួរសម និងភាក្សាការងារជាមួយលោក Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា និងអង្គការអន្តរជាតិជាសមាជិកចំនួន ៨រូបទៀត នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។

ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជក់ថា អាទិភាពរបស់ស្ថាប័នអង្គការសហប្រជាជាតិ ក៏ជាអាទិភាពរបស់ក្រសួងបរិស្ថាន ហើយក្រសួងបាននឹងកំពុងអនុវត្តគោលនយោបាយអាទិភាពចម្បង ដែលមានកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ការពង្រីកវិសាលភាពគម្របព្រៃឈើ ដោយផ្សារភ្ជាប់ និងការអភិវឌ្ឍសហគមន៍ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ តាមរយៈបង្កើតសហគមន៍អព្យាក្រឹតកាបូន។

ជាមួយគ្នានេះ លោក Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា បានសំដែងសេចក្តីរីករាយ ដែលឃើញកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំងគួរឱ្យកាត់សំគាល់។ លោកបានបញ្ជាក់ថាអង្គការសហប្រជាជាតិ និងអង្គការជាសមាជិកនៅក្រោម UN ត្រៀមខ្លួនជានិច្ចក្នុងការចូលរួមជាមួយកម្ពុជា ជាពិសេសក្រសួងបរិស្ថាន ក្នុងការសម្រេចបានជោគជ័យ លើការអនុវត្តផែនការយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នេះ។ ជាពិសេសកិច្ចការពារបរិស្ថាន ដែលឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ កាលើកកំពស់ជីវភាពប្រជាជន និងការគ្រប់គ្រងសំណល់ គឺជាអាទិភាពរបស់អង្គការសហប្រជាជាតិ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានសំដែងការស្វាគមន៍ ចំពោះកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងស្ថាប័នអង្គការសហប្រជាជាតិកន្លងមក ជាមួយក្រសួងបរិស្ថាន ហើយឯកឧត្តមនឹងបន្តកិច្ចគាំទ្រជានិច្ចចំពោះអង្គការដៃគូអភិវឌ្ឍដែលផ្តល់តម្លៃ និងភាពជាម្ចាស់ដល់ក្រសួង ក្នុងការអនុវត្តគម្រោង ៕

អត្ថបទដែលជាប់ទាក់ទង