**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស

ព្រះមហាក្សត្រកម្ពុជា ស្តេចយាងចូលរួមក្នុងជំនួបសាវនាការជាមួយ ប្រធានាធិបតីចិន នៅវិមានរដ្ឋបឹងស៊ីហ៊ូ

ភ្នំពេញ៖ ក្នុងឱកាសគង់ស្នាក់អាស្រ័យបំពេញព្រះរាជដំណើរទស្សនកិច្ច នៅទីក្រុង Hangzhou ខេត្ត Zhejiang នៃសាធារណ រដ្ឋប្រជាមានិតចិន នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១០ព្រឹក ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះ មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ ស្តេចយាងចូលរួមក្នុងកិច្ចសវនាការ ដ៏ពិសេសមួយ ដែលថ្វាយដោយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ប្រព្រឹត្តទៅនៅវិមានរដ្ឋបឹងស៊ីហ៊ូ។

ឯកឧត្តម ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានថ្វាយនូវសេចក្តីរំភើបរីករាយដោយឥតឧបមា ដោយឆ្នាំនេះគឺជាខួបទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត និងជាឆ្នាំមិត្តភាពរវាងចិន-កម្ពុជា និងអបអរសាទរចំពោះការរីកចំរើននៃទំនាក់ទំនងមិត្តភាព មហាសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រជាជននៃប្រទេសយើងទាំង២ កម្ពុជា-ចិន ជាបងប្អូន ដែលមានរយៈពេលជាយូរលង់មកណាស់ហើយ ជាពិសេស ទំនាក់ទំនងរវាងប្រទេសយើងទាំង២មានការរីកចំរើនក្នុងលក្ខណៈល្អពិសេស ក្រោមព្រះរាជតម្រិះដ៏ភ្លឺស្វាងបំផុតរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាមួយ នឹងភាពឈ្លាសវៃប៉ិនប្រសព្វបំផុតរបស់ ថ្នាក់ដឹកនាំកំពូលចិនមានជាច្រើនជំនាន់ណាស់មកហើយ។ ការត្រួសត្រាយនៅមាគារដ៏ភ្លឺត្រចះត្រចង់ត្រូវបានថ្នាក់នាំ និងប្រជាជននៃប្រទេសយើងទាំងពីរ គោរពដង្ហែតាមក្នុងភាពប្រសើរខ្ពង់ខ្ពស់រហូតដល់សព្វថ្ងៃនេះ។

មានព្រះរាជឱង្ការប្រោសព្រះរាជទាននូវការសំណេះសំណាលក្នុងឳកាសដ៏ប្រសើរនោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឬទ័យថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូន ឯកឧត្តម ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានរៀបចំថ្វាយនូវព្រះរាជវន្ទនកិច្ចស្វាគមន៍ដ៏មហោឡារិកស្និទ្ធស្នាលរាក់ទាក់ និងកក់ក្តៅជាទីបំផុត ពីថ្នាក់ដឹកនាំ និងប្រជាជនជាបងប្អូននៅទីក្រុង Hangzhou ខេត្តZhejiang។

ក្នុងឱកាសដ៏ប្រសើរនោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមសម្តែងនៅកត្តញូតាធម៌ជាអនេកប្បការ ចំពោះគុណូបក្ការៈដ៏មហាសប្បុរសរបស់ថ្នាក់ដឹកនាំបក្សកម្មុយនីស្តចិនព្រមទាំងរដ្ឋ, រដ្ឋាភិបាលនិងមហាប្រជាជនចិន ដែលតែងតែជួយឧបត្ថម្ភគាំទ្រ ប្រកបដោយសេចក្តីមហាសប្បុរស និងបានខិតខំពុះពារកសាងទំនាក់ទំនងប្រពៃណីជាបងប្អូនរវាងមហាប្រជាជនចិន និងប្រជាជនកម្ពុជាដោយឈរលើមាគ៌ា មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រ និងជាប្រទីបបំភ្លឺផ្លូវ ឈានទៅធ្វើកិច្ចការរួមគ្នា ដើម្បីកសាងភាពជាដៃគូ សហប្រតិបត្តិការឈ្នះៗ ក្នុងគោលនយោបាយផ្លូវមួយ ខ្សែក្រវ៉ាត់មួយ និងសហគមន៍រួមវាសនាសម្រាប់មនុស្សជាតិរហូតមានការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំកម្ពុជា និងខេត្ត Zhejiang ជាបន្តបន្ទាប់ ព្រមទាំងសម្រេចបាននូវការចងសម្ព័ន្ធមេត្រីភាពរវាងបណ្តាខេត្ត រាជធានីនៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុង Hangzhou ខេត្ត Zhejiang ដល់បច្ចុប្បន្ននេះ ៕

អត្ថបទដែលជាប់ទាក់ទង