ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសវេណេស៊ុអេឡា នៅបុរីញូវយ៉ក
ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជួបពិភាក្សាជាមួយឯកឧត្តម Yván Gil Pinto រដ្ឋមន្ត្រីការបរទេសវេណេស៊ុអេឡា នៅបុរីញូវយ៉ក។
រដ្ឋមន្ត្រីទាំងពីរបានពិភាក្សាពីវិធីសាស្រ្តពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមរវាងប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ៕