រដ្ឋមន្ត្រីការបរទេសកម្ពុជា ជួបពិភាក្សាការងារ ជាមួយរដ្ឋមន្រ្តីប្រតិភូ ទទួលបន្ទុកការអភិវឌ្ឍ កិច្ចការហ្វ្រង់កូហ្វូនី និងភាពជាដៃគូអន្តរជាតិ
ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជួបពិភាក្សាការងារប្រកបដោយផ្លែផ្កាជាមួយលោកជំទាវ Chrysoula Zacharopoulou រដ្ឋមន្រ្តីប្រតិភូ ទទួលបន្ទុកការអភិវឌ្ឍ កិច្ចការហ្វ្រង់កូហ្វូនី និងភាពជាដៃគូអន្តរជាតិ ក្នុងអំឡុងសម័យប្រជុំលើកទី៧៨នៃកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ នៅបូរីញូវយ៉ក។
ការពិភាក្សាបានផ្តោតសំខាន់លើការជំរុញបន្ថែមនូវទំនាក់ទំនងរវាងកម្ពុជា និងបារាំង ៕