**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ត្រឡប់មកដល់មាតុប្រទេសវិញ ប្រកបដោយសុវត្ថិភាព

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ត្រឡប់មកដល់មាតុប្រទេសវិញ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីចូលរួមសន្និសីទស្តីពី «វេទិកាសន្តិសុខសាធារណៈសកល ឆ្នាំ២០២៣» ឬហៅថាវេទិកា «លានអ៊ីនកាង» នៅខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងសន្និសីទនេះ ក៏មានការអញ្ជើញចូលរួមអមដំណើរពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ព្រមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជាច្រើនរូបទៀតផងដែរ។

គួរបញ្ជាក់ថា នាឱកាសអញ្ជើញចូលរួមក្នុងសន្និសីទស្តីពី វេទិកាសន្តិសុខសាធារណៈសកល ឆ្នាំ២០២៣ នៅប្រទេសចិន កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានថ្លែងនូវការប្តេជ្ញាចិត្តចូលរួម និងគាំទ្រវេទិកាសន្តិសុខសាធារណៈសកល ឆ្នាំ២០២៣នេះ ដើម្បីធានារួបរួមគ្នាប្រើប្រាស់នូវបទពិសោធន៍ ធនធាន និងជំនាញ ដោះស្រាយនូវបញ្ហាគន្លឹះជាអាទិភាពលើឧក្រិដ្ឋកម្មឆ្លងដែន សំដៅប្រើប្រាស់ភ្នាក់ងារអនុវត្តច្បាប់ ឱ្យចំគោលដៅ និងមានប្រសិទ្ធភាព ធានាដល់ការរក្សាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋរៀងៗខ្លួន និងការកសាងបាននូវសំណាញ់ច្បាប់សកល ក្នុងការស៊ើបអង្កេត ស្រាវជ្រាវ និងផ្ដន្ទាទោសឧក្រិដ្ឋជន។

ទន្ទឹមនឹងនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ុន ម៉ៅលី អនុរដ្ឋមន្ដ្រី នៃក្រសួងសន្ដិសុខសាធារណចិន នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងជំនួបនោះដែរ ភាគីទាំងពីរ បានពិភាក្សាលើប្រធានបទមួយចំនួន ពាក់ព័ន្ធនឹងការពង្រឹងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-ចិន ក៏ដូចជា កិច្ចការងារបណ្ដុះបណ្ដាល និងជំនួយផងដែរ។

សូមជម្រាបជូនដែរ សន្និសីទស្ដីពី «វេទិកាសន្តិសុខសាធារណៈសកល ឆ្នាំ២០២៣» ឬហៅថាវេទិកា «លានអ៊ីនកាង» បានរៀបចំធ្វើឡើងក្រោមប្រធានបទ «ពិភពលោកមួយ សន្តិសុខរួម» នេះឆ្លុះបញ្ចាំងអំពីតថភាពបច្ចុប្បន្ន នៃចក្ខុវិស័យវែងឆ្ងាយ ស្តីពីភាពចាំបាច់ នៃកិច្ចសហប្រតិបត្តិការទូលំទូលាយប្រកបដោយចីរភាព ដែលផ្តោតសំខាន់លើទស្សនថែរក្សាសន្តិសុខសកល ហើយជាពិសេសអនុញ្ញាតឱ្យថ្នាក់ដឹកនាំ អ្នកជំនាញ អង្គភាពពាក់ព័ន្ធ ពីបណ្ដាប្រទេសជាច្រើនបានជួបជុំគ្នា ដើម្បីផ្លាស់ប្ដូរ និងចែករំលែកពិសោធន៍ក្នុងការងារពង្រឹង ថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋក្នុងប្រទេសខ្លួន និងក្នុងសកលផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង