**ឥណ្ឌូណេស៊ី និងអូស្ត្រាលី ធ្វើសមយុទ្ធរួមគ្នា**ឯកឧត្តម សុខ លូ អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ កីឡាករចំណុះទូកង ខេត្តបាត់ដំបង ដែលចូលរួមប្រកួតនៅរាជធានីភ្នំពេញ**ការក្លែងបន្លំជានាវាសញ្ជាតិខ្មែរ ដោយមិនបានចុះបញ្ជីត្រឹមត្រូវ នឹងត្រូវផ្តន្ទាទោសតាមច្បាប់**ឯកឧត្តម គួច ចំរើន ណែនាំឲ្យកីឡាករអុំទូក ខេត្តកណ្ដាល ត្រូវធ្វើជាគំរូល្អដល់គេគ្រប់គ្នា ពិសេសត្រូវជៀសឱ្យបាននូវការប្រើប្រាស់អំពើហិង្សា**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចេញសេចក្តីបំភ្លឺព័ត៌មានស្តីពីការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវ ពាក់ព័ន្ធនឹងសំណុំរឿងលាងលុយកខ្វក់**ប្រទេសរុស្ស៊ី បើកការវាយប្រហារ ដោយមីស៊ីលលើកដំបូងរបស់ខ្លួន លើរដ្ឋធានីអ៊ុយក្រែន**គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ បង្ហាញបញ្ជីផ្គូផ្គងការប្រណាំងទូកប្រចាំថ្ងៃទី១**កម្ពុជា-ហូឡង់ ប្តេជ្ញាពង្រឹងឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ច**ទេសចរចម្រុះជាតិសាសន៍យ៉ាងច្រើនកុះករ បានសម្រុកមកទស្សនាអង្គរវត្ត ក្នុងថ្ងៃទីមួយនៃពិធីបុណ្យអុំទូក**ឯកឧត្តមបណ្ឌិត បុង សុវត្ថិ អនុរដ្ឋលេខាធិការក្រសួងការបរទេស ជួបសំណេះសំណាល ជាមួយប្រធានសហគមន៍ចាប៉ីអមតៈ**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវ ចូលរួមបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យអុំទូក**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៤ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤**ហ្វីលីពីន កោះហៅទូតចិន ដើម្បីប្រឆាំងនឹងការគូសបន្ទាត់មូលដ្ឋានរបស់ចិន ជុំវិញតំបន់ជម្លោះ Scarborough Shoal នៅសមុទ្រចិនខាងត្បូង**លេខទូរស័ព្ទ ៥ខ្សែសម្រាប់ឲ្យប្រជាពលរដ្ឋសុំជំនួយពេលមានបទល្មើស ឬករណីបាត់មនុស្ស ក្នុងព្រះរាជពិធីបុណ្យអុំទូក**ពលរដ្ឋរីករាយ ក្រោយទស្សនាភាពយន្ត របស់ក្រុមការងារបញ្ចាំងខ្សែភាពយន្តកម្ពុជា-ចិន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ**ក្រសួងប្រៃសណីយ៍ នឹងរៀបចំ «វេទិកាសន្តិសុខសាយប័រសម្រាប់យុវជន» នៅថ្ងៃទី២២ ធ្នូខាងមុខនេះ**លោក ត្រាំ តែងតាំងសមាជិកសភា ឲ្យធ្វើជាទីប្រឹក្សាសន្តិសុខជាតិ និងចាត់តាំងអភិបាលរដ្ឋ Arkansas ជាឯកអគ្គរដ្ឋទូត ប្រចាំអ៊ីស្រាអ៊ែល**អ៊ីតាលី រិះគន់ Elon Musk និងស្នើកុំឱ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសខ្លួន**ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន លុបចោលការហោះហើរទៅកោះបាលី ដោយសារបារម្ភនឹងបន្ទុះភ្នំភ្លើង និងប៉ើងផេះពាសពេញមេឃ

នាយករដ្ឋមន្ត្រីថ្មីកម្ពុជា៖ ការប្រឹងដើរទាក់ម៉ូយ រកទីផ្សារក្រៅប្រទេសមិនមែន ដើម្បីប្រយោជន៍ខ្ញុំទេ គឺដើម្បីប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានថ្លែងបញ្ជាក់ថា នៅពេលដែលសម្តេចចេញបំពេញទស្សនកិច្ច នៅក្រៅប្រទេសម្តងៗ សម្តេចប្រឹងប្រែងស្វះស្វែងរកទីផ្សារ ដើម្បីជំរុញការនាំចេញផលិតផលរបស់កម្ពុជា ហើយការខិតខំរកទីផ្សារនេះ មិនមែនសម្រាប់ប្រយោជន៍របស់សម្តេចទេ តែដើម្បីប្រជាពលរដ្ឋ និងដើម្បីជំរុញសេដ្ឋកិច្ចជាតិ ឱ្យកាន់តែរីកចម្រើន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា នៅទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក នាល្ងាចថ្ងៃទី២៣ ខែកញ្ញា ២០២៣។

សម្តេចបានថ្លែងថា «ខ្ញុំទៅគ្រប់កន្លែងទាំងអស់ គឺដើរទាក់ម៉ូយ ទៅប្រជុំជាមួយនាយករដ្ឋមន្ត្រីចិន ជាមួយប្រធានាធិបតីកូរ៉េ ប្រជុំជាមួយមេដឹកនាំប្រទេសអាស៊ាន បង្កើតទំនាក់ទំនង និងពាណិជ្ជកម្ម ជាពិសេសការនាំចេញកសិផលយើង ហើយនៅចិនថ្ងៃមុនក៏ដូចគ្នា គឺបើកទីផ្សារអង្ករថែមទៀត ហើយការបើកនេះមិនមែនខ្ញុំនាំចេញអង្ករទេ គឺដើម្បីកសិករ រកទីផ្សារដើម្បីឱ្យគាត់ យើងហៅគេទៅវិនិយោគបន្ថែម ដើម្បីបង្កើតសេដ្ឋកិច្ចឱ្យយើងរីកចម្រើន»។

ជាមួយគ្នានេះ សម្តេចធិបតីបានលើកឡើងថា នៅពេលសម្តេចបានជួបជាមួយប្រទេសនានា ដូចជាហ្វីលីពីន ឥណ្ឌាជាដើម តែងតែស្នើឱ្យមានការបើកជើងហោះហើរបន្ថែមមកកម្ពុជា ដើម្បីឱ្យមានទំនាក់ទំនងសេដ្ឋកិច្ច បង្កើតឱ្យភ្ញៀវទេសចរទៅលេងប្រទេសកម្ពុជាច្រើន ដើម្បីហុចផលដល់ប្រជាពលរដ្ឋ ក្នុងវិស័យទេសចរ។

សម្តេចធិបតីបានសង្កត់ធ្ងន់ថា «និយាយរួមដើរទាក់ម៉ូយនេះមិនមែនទាក់ម៉ូយសម្រាប់ខ្ញុំទេ គឺទាក់ម៉ូយសម្រាប់ប្រជាពលរដ្ឋ ហើយនេះជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល តាំងពីសម្តេចតេជោក៏ដូចជាគ្នា ឥឡូវនេះយើងដូចគ្នា គឺត្រូវធ្វើយ៉ាងណា ដើរមែនចំណាយពេលវេលាជិះយន្តហោះ២០ម៉ោងមែន ប៉ុន្តែមិនឱ្យខាតដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនទេ»។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងឱកាសបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកនេះ សម្តេច បានអញ្ជើញជាអធិបតីបើកវេទិកាធុរកិច្ចអាមេរិក-កម្ពុជា ដែលវេទិកានេះរៀបចំឡើងដោយធុរជនអាមេរិក និងកម្ពុជា ដើម្បីពង្រីកឱកាសវិនិយោគ និងការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក។ តាមរយៈវេទិកាធុរកិច្ចអាមេរិក-កម្ពុជា សម្តេចរំពឹងថា នឹងមានការវិនិយោគពីអាមេរិកនៅកម្ពុជាថែមទៀត។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បញ្ជាក់ថា រយៈពេល៨ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញទំនិញសំខាន់ៗ ទៅកាន់ទីផ្សារអន្តរជាតិទទួលបានទឹកប្រាក់ ចំនួន ១៥,៦៩២ លានដុល្លារ កើន ០.៣% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២ ដែលមានទឹកប្រាក់ ចំនួន ១៥,៦៤១ លានដុល្លារ។

ទិន្នន័យដដែលនេះបានបង្ហាញថា កម្ពុជាការធ្វើពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិ ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៣ មានតម្លៃ ៣១,៩៧២ លានដុល្លារថយចុះ១៤.៥% ខណៈកម្ពុជានាំចូលទំនិញមកវិញមានតម្លៃ ១៦,២៨០ លានដុល្លារ ថយចុះ២៥.២% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២។

ទីផ្សារសំខាន់ៗ ដែលកម្ពុជាបាននាំចេញទំនិញទៅរួមមាន៖ សហរដ្ឋអាមេរិក មានតម្លៃជាង ៦ពាន់លានដុល្លារ ថយចុះ ៤.៨%, ចិន មានតម្លៃជាង៩៣៩លានដុល្លារ កើនឡើង១៦.៨%, វៀតណាម មានតម្លៃជាង ១ពាន់លានដុល្លារ កើនឡើង ២៦.១%, ជប៉ុន មានតម្លៃជាង៧៧០លានដុល្លារ ថយចុះ២.៤%, អាល្លឺម៉ង់ មានតម្លៃជាង៥៦៣លានដុល្លារ ថយចុះ២៤.៦%, កាណាដា មានតម្លៃជាង ៥៧១លានដុល្លារ ថយចុះ២៦.៧% រួមនឹងទីផ្សារសំខាន់ៗមួយចំនួនទៀត។

ទំនិញដែលកម្ពុជាបាននាំចេញរួមមាន៖ ​សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់ ៤.៥ពាន់លានដុល្លារ ថយចុះ ២០​.៩%, ​ម៉ាស៊ីន និងឧបករណ៍អគ្គិសនី​ជាង ១ពាន់លានដុល្លារ កើនឡើង៩៨.៥%,​ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ នៃសម្លៀកបំពាក់មិនធ្វើឡើង ពីការចាក់ដោយម្ជុលពីរ ឬមួយមានតម្លៃជាង ១.៨ពាន់លានដុល្លារ, កៅស៊ូ និងផលិតធ្វើអំពីកៅស៊ូមាន ៣០៨លានដុល្លារ កើនឡើង ៥៥.៣% និងបន្លែដែលអាចបិរភោគបាន និងឬសនឹងមើមមួយចំនួនមាន ៣៣២លានដុល្លារ កើនឡើង ២២.៣% ៕

អត្ថបទដែលជាប់ទាក់ទង