**សមាគមគ្រូពេទ្យ (TYDA) ប្រគល់អំណោយរបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់មន្ទីរពេទ្យបង្អែក ប៊ុន រ៉ានី ហ៊ុន សែន រុនតាឯក**សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតជូន ប្រធានាធិបតីអាមេរិក ចូលរួមសោកស្តាយពីគ្រោះអគ្គីភ័យឆេះព្រៃនៅទីក្រុង Los Angeles**ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប៖ ប្រជាជនកម្ពុជាចងចាំជានិច្ចថា ថ្ងៃជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ ជាថ្ងៃកំណើតទី២ របស់ខ្លួន**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ប្រគេនបច្ច័យ ១០០លានរៀល សាងសង់ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)**ឯកឧត្តម ថោ ជេដ្ឋា៖ ប្រជាជនកម្ពុជា ចងចាំជានិច្ចនូវគុណូបការៈរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កម្ពុជាដែលបានពលិកម្មលើសមរភូមិ ដើម្បីផ្ដួលរំលំរបបប្រល័យពូជសាសន៍**អគ្គលេខាធិការ UN មានទំនុកចិត្តទាំងស្រុង លើភាពធន់ នឹងលទ្ធិប្រជាធិបតេយ្យ របស់កូរ៉េខាងត្បូង**បច្ចុប្បន្នកម្ពុជា មានសត្វស្មោញ ៦០០០គូ កំពុងបន្តពូជពងកូន នៅតំបន់រ៉ាមសារព្រែកទាល់**វិញ្ញាសាជំនាញពន្ធដារ សម្រាប់ការប្រជែងជ្រើសរើស មន្ត្រីរាជការឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ចាប់ផ្តើមដំណើរការហើយ**អាមេរិក ដាក់ទណ្ឌកម្មថ្មីលើមន្ត្រីវ៉េណេស៊ុយអេឡា ៨នាក់ និងបង្កើនប្រាក់រង្វាន់ដល់ ២៥លានដុល្លារ សម្រាប់ការចាប់ខ្លួនប្រធានាធិបតី Maduro**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការងារសាធារណមតិ ជាមធ្យោបាយដ៏មានប្រសិទ្ធភាព ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងពលរដ្ឋ ជាមួយអាជ្ញាធរក្នុងខេត្តគ្រប់ជាន់ថ្នាក់**លោក Mark Zuckerberg ចូលជួបជាមួយប្រធានាធិបតីជាប់ឆ្នោត Donald Trump នៅភូមិគ្រឹះ​ Mar-a-Lago**ឯកឧត្តម ណុប រ័ត្ននិមល៖ មានជ័យជម្នះ៧ មករា ទើបយើងទាំងអស់គ្នា មានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ដូចបច្ចុប្បន្ន**កម្ពុជាអបអរការមកដល់នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ២០២៥**រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «ការពង្រឹងការងារព័ត៌មាននិងសាធារណមតិ»**ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញក្នុងសិក្ខាសាលាពិគ្រោះយោបល់ “គោលនយោបាយជាតិស្តីពីការលើក កម្ពស់ការប្រើ ប្រាស់សម្ភារៈសំណង់ក្នុងឧស្សា ហកម្ម គ្រឿងផ្គុំសំណង់ប្រកប ដោយសុវត្ថិភាព និងលិខិតបទដ្ឋានគតិយុត្ត ក្នុងវិស័យសំណង់”**សមត្ថកិច្ចកម្ពុជា ប្រគល់បុរសជនជាតិថៃដែលធ្វើឃាតលោក លិម គិមយ៉ា អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិឱ្យសមត្ថកិច្ចថៃ**អ្នកវិទ្យាសាស្ត្រ៖ ពិភពលោកទើបតែជួបប្រទះរយៈពេលពេញមួយឆ្នាំដំបូង ដែលសីតុណ្ហភាពសកលលោកបានឡើងលើសពី ១,៥អង្សាសេ លើសពីសម័យមុនឧស្សាហកម្ម**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ កម្ពុជា បាននិងកំពុងគិតគូរ ពិនិត្យលទ្ធភាពបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ជប៉ុន ដើម្បីទាក់ទាញនិងបំពេញតម្រូវវិនិយោគិនជប៉ុន**អភិបាលខេត្តតាកែវ នាំយកបច្ច័យប្រគេនដល់ ព្រះភិក្ខុ ទន ចិត្រា ដែលមានអាពាធទឹកនោមផ្អែមធ្ងន់ធ្ងរ ត្រូវការលាងឈាមជាប្រចាំ និងវះកាត់ប្តូរតម្រងនោម គង់នៅវត្តអង្គប្រាសាទ ស្រុកគិរីវង់**តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១១-២០ ខែមករា ឆ្នាំ២០២៥

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាមិនទុកពលរដ្ឋក្រីក្រណាម្នាក់ចោលនោះឡើយ ហើយរដ្ឋនឹងពង្រីកកម្មវិធីគាំពារសង្គម បង្កើនការជួយដល់ពលរដ្ឋកាន់តែច្រើនជាងមុន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មិនទុកពលរដ្ឋក្រីក្រចោលនោះឡើយ ដោយរដ្ឋបានយកចិត្តទុកដល់ប្រជាពលរដ្ឋដែលស្ថិតក្នុងជីវភាពក្រីក្រជាប់ជាប្រចាំ តាមរយៈការដាក់ចេញនូវគោលនយោបាយគាំពារសង្គមនានា ដើម្បីជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពទាបឱ្យប្រសើរឡើង។

ការថ្លែងបែបក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា នៅទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក នាល្ងាចថ្ងៃទី២៣ ខែកញ្ញា ២០២៣។

សម្តេចបានមានប្រសាសន៍បន្តថា «វិធានការរបស់រាជរដ្ឋាភិបាលកន្លងទៅ គឺយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រលំបាក។កន្លងទៅយើងមានការជួយ តាមរយៈការផ្តល់បណ្ណសមធម៌ ឬបណ្ណក្រីក្រ ដោយមានក្រសួងផែនការជាអ្នកវាយតម្លៃពីកម្រិតជីវភាពដែលត្រូវទទួលបានបណ្ណនេះ។ហើយប្រជាពលរដ្ឋដែលមានបណ្ណនេះ នៅពេលដែលមានជំងឺរដ្ឋនឹងចេញថវិកាជំនួសពេលទៅព្យាបាលជំងឺ និងទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀត»។

សម្តេចធិបតី បន្ថែមថា ក្នុងចំណោមវិធានការអទិភាព៦ចំណុចរបស់រាជរដ្ឋាភិបាលនៅក្នុងអាណត្តិថ្មី ដែលត្រូវដាក់ឱ្យអនុវត្តនៅក្នុងឆ្នាំ២០២៣នេះ ដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រី រដ្ឋនឹងការផ្តល់ការថែទាំសុខភាពឆ្ពោះទៅគ្រប់ដណ្តប់ជាសាកល ដែលក្នុងនោះគោលដៅ៖ ទី១. គឺការផ្តល់ការថែទាំសុខភាពជូនគ្រួសារងាយរងហានិភ័យជាង៤០ម៉ឺនគ្រួសារ ស្មើនឹងសមាជិកសរុប១លាន៥សែននាក់។ ទី២. គឺរដ្ឋនឹងពង្រីកកម្មវិធីគាំពារសង្គមតាមការស្ម័គ្រ ពោលគឺការគិតគូរទៅលើគ្រួសារ មន្រ្តីរាជការ កម្មករ កម្មការិនី ដែលមានប.ស.ស ដោយតម្រូវឱ្យបង់តែ១៥,៦០០រៀល ឬខ្ទង់ជាង៤ដុល្លារ ក្នុងមួយខែប៉ុណ្ណោះ នោះគ្រួសាររបស់ពួកគាត់ដែលរួមមានកូន ប្តី ឬប្រពន្ធ ក៏អាចទៅទៅព្យាបាលដោយមិនគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋបានផងដែរ។

សម្តេចធិបតីពន្យល់បន្តថា នាពេលខាងមុខ រដ្ឋនឹងនឹងបន្តពង្រីកគោលនយោបាយគាំពារសង្គមតាមរយៈគោលការស្ម័គ្រចិត្តនេះ ដើម្បីឱ្យប្រជាពលរដ្ឋដែលងាយរងហានិភ័យប្រមាណជាង៧លាន៤សែននាក់បានទទួលផលពីកម្មវិធីនេះ។

ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាល នឹងធ្វើការបណ្តុះបណ្តាលដល់យុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យនៅទូទាំងប្រទេស ដែលរដ្ឋគ្រោងផ្តល់ដល់យុវជនប្រមាណ១លាន៥សែននាក់។ ជាមួយគ្នាផងដែរ ដើម្បីជួយដល់ពលរដ្ឋក្រីក្រ និងកសិករដែលមានជីវភាពលំបាក រាជរដ្ឋាភិបាលដែលដឹកនាំឱ្យគណបក្សប្រជាជនកម្ពុជា ប្តេជ្ញាថា នឹងយកពន្ធដីស្រែចម្ការបស់កសិករជាដាច់ខាត ដើម្បីទុកចំណូលជូនដល់ប្រជាកសិករ។

សម្តេចធិបតីបានគូសបញ្ជាក់ទៀតថា គោលនយបាយរបស់រដ្ឋទាំងនេះ គឺសម្រាប់ប្រជាពលរដ្ឋដែលមានជីវភាពទាប ឱ្យពួកគេអាចចាកផុតពីភាពក្រី។

សម្តេចធិបតីបានពន្យល់បន្តថា កាលពីឆ្នាំ១៩៩៧ កម្ពុជា មានអត្រាភាពក្រីក្រ ប្រមាណ ៥៤ភាគរយ ពោលគឺក្នុងចំណោមប្រជាជនពលរដ្ឋ១០០នាក់ មាន៥៤នាក់ស្ថិតក្នុងភាពក្រី។ ប៉ុន្តែបច្ចុប្បន្នអត្រាភាពក្រីក្រ មានតែ ១៧ភាគរយប៉ុណ្ណោះ។

សម្តេចធិបតីបានថ្លែងថា រាជរដ្ឋាភិបាលនឹងប្រឹងប្រែងរុញឱ្យអត្រាភាពក្រីក្រធ្លាក់ចុះបន្តទៀត ដើម្បីធ្វើឱ្យជីវភាពប្រជាជនកាន់តែកើនឡើងថែមទៀត តាមរយៈធ្វើឱ្យអ្នកដែលមានជីវភាពមធ្យមឱ្យកាន់តែរីកចម្រើន និងរឹងមាំ ដើម្បីធ្វើឱ្យកម្ពុជាសម្រេចទិសដៅក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០។

យោងតាម ក្រុមប្រឹក្សាជាតិគាំពារសង្គម បានឱ្យដឹងថា កន្លងមក មូលនិធិសមធម៌សុខាភិបាល បានផ្តល់ការគាំពារផ្នែកសុខភាពជូនដល់ប្រជាពលរដ្ឋដែលមានបណ្ណសមធម៌ប្រមាណ៧០ម៉ឺនគ្រួសារ  ឬស្មើនឹង២.៨លាននាក់ និងកម្មករនិយោជិតក្រៅប្រព័ន្ធ និងក្រុមគោលដៅជាក់លាក់ រួមមាន មេភូមិ អនុភូមិ ជំនួយការភូមិ ក្រុមប្រឹក្សាឃុំសង្កាត់ កីឡាករ កីឡាការិនី អ្នកធាក់ស៊ីក្លូ ព្រមទាំងបុគ្គលិកនិងអ្នកជំនាញដោះមីន ប្រមាណ១០ម៉ឺននាក់ ៕

អត្ថបទដែលជាប់ទាក់ទង