**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

កម្លាំងនគរបាល បង្រ្កាបក្រុមក្មេងទំនើង ០១ក្រុម ដែលធ្វើសកម្មភាពបង្កហិង្សា និងអុកឡុកក្នុងមូលដ្ឋានស្រុកទ្រាំង និងក្រុងដូនកែវ

ភ្នំពេញ៖ ដោយមានកិច្ចសហប្រតិបត្តិការណ៍ល្អសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលក្រុងដូនកែវ និងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកទ្រាំង បានធ្វើការបង្រ្កាបក្រុមក្មេងទំនើង ០១ក្រុម ដែលតែងតែធ្វើសកម្មភាពបង្កហិង្សា និងបង្កអុកឡុកក្នុងមូលដ្ឋានស្រុកទ្រាំង និងក្រុងដូនកែវជាញឹកញាប់។

ដោយមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។
កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៥និង០០នាទី​ នៅចំណុចខាងលិចមន្ទីរពេទ្យបង្អែកខេត្តតាកែវ ដែលស្ថិតនៅភូមិបី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ មានករណី(ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស) មួយបានកើតឡើងបង្ក​ឡើង​ដោយជនសង្ស័យចំនួន១០នាក់​៖
១. ឈ្មោះ សារ៉ាន់ វាសនា តារាយុទ្ធ ហៅយុទ្ធ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នរស់នៅក្នុងភូមិត្របែក ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ (ជនដៃដល់ធ្វើសកម្មភាពយកកាំបិតតាំងតោកាប់ជនរងគ្រោះ)។
២. ឈ្មោះ​ សួស មករា ហៅបារាំង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស​ មានទីលំនៅបច្ចុប្បន្នរស់នៅក្នុងភូមិពោធិ៍ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ (អ្នកបើកម៉ូតូឌុបជនដៃដល់)។
៣. ឈ្មោះ​ វន សូរិយា ហៅយ៉ា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នរស់នៅក្នុងភូមិព្រៃរុន ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ (ជនដៃដល់ធ្វើសកម្មភាព យកមួកសុវត្ថិភាពវាយជនរងគ្រោះបណ្តាលឲ្យដួលម៉ូតូ)។
៤. ឈ្មោះ​ ធា សុវណ្ណារ៉ា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នរស់នៅក្នុងភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ(ឃាត់ខ្លួនបាន)។
៥. ឈ្មោះ​ ម៉ាញ អូន ហៅកណ្ដុរ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នរស់នៅក្នុងភូមិព្រៃរុន ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ(ឃាត់ខ្លួនបាន)។
៦. ឈ្មោះ​ ហ៊ន ចំរើន ហៅស៊ីល ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នរស់នៅក្នុងភូមិព្រៃរុន ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ(ឃាត់ខ្លួនបាន) និងបក្សពួកចំនួន០៤នាក់ទៀតរត់គេចខ្លួន(អត់ស្គាល់អត្តសញ្ញាណ) បានធ្វើសកម្មភាពដោយឈ្មោះវន សូរិយ៉ា បានយកមួកសុវត្ថិភាពវាយទៅលើជនរងគ្រោះចំនួន០២នាក់បណ្ដាលឲ្យដួលម៉ូតូ ហើយឈ្មោះ សារ៉ាន់ វាសនាតារាយុទ្ធ ក៏បានយកកាំបិតតាំងតោកាប់ទៅជនរងគ្រោះ០១ នាក់បណ្ដាលឲ្យរងរបួសត្រង់ក្បាលផ្នែកខាងក្រោយ(រងរបួសធ្ងន់)។​

ជនរងគ្រោះទី១ឈ្មោះ ប៉ាក ឡៃហុង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅរស់នៅភូមិគោកញ័រ ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ(រងរបួសធ្ងន់) និងជនរងគ្រោះទី២ឈ្មោះ ម៉ន់ រ៉ង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅរស់នៅភូមិត្រពាំងជ័យ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ(រងរបួសស្រាល)​ក្រោយធ្វើសកម្មភាពជនសង្ស័យទាំង១០នាក់ខាងលើ បានជិះម៉ូតូរត់គេចខ្លួនបាត់។​

ចំណែក​ជនរងគ្រោះទាំង០២នាក់ខាងលើ និងមិត្តភ័ក្តរបស់គេបានយកជនរងគ្រោះឈ្មោះប៉ាក ឡៃហុង ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកទ្រាំង។ រហូតដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៥ និង០០នាទីជនរងគ្រោះ ឈ្មោះប៉ាក់ ឡៃហុង បានដាក់ពាក្យបណ្តឹង នៅអធិការដ្ឋាននគរបាលក្រុងដូនកែវ។

ក្រោយពីទទួលបាននូវពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ប៉ាក ឡៃហុង លោកវរសេនីយ៍ឯក ឥន្ទ មណ្ឌល អធិការ នៃអធិការដ្ឋាននគរបាលក្រុងដូនកែវ បានបញ្ជាដឹកនាំកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងដូនកែវ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៣ និងសហការជាមួយសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកទ្រាំង ធ្វើការស្រាវជ្រាវដើម្បីកំណត់មុខសញ្ញាខាងលើ រហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង២៣និង០០នាទី កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ រួមនិងវត្ថុតាងខាងលើ យកមកកាន់អធិការដ្ឋាននគរបាលក្រុងដូនកែវ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់។ ចំណែកបក្សពួកជនសង្ស័យចំនួន០៤នាក់ បានរត់គេចខ្លួន កម្លាំងសមត្ថកិច្ចយើង កំពុងបន្តស្រាវជ្រាវដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង