**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ ដឹកនាំក្រុមការងារប្រារព្ធកម្មវិធីបុណ្យសង្ឃទាន និងស្រោចស្របសុគន្ធវារី ជូនលោកតា លោកយាយ ១០០០នាក់ ក្នុងសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់វាលពង់ និងលោកជំទាវ ឈីវ ភិរម្យ ដឹកនាំក្រុមការងារប្រារព្ធកម្មវិធីបុណ្យសង្ឃទាន និងស្រោចស្របសុគន្ធវារី ជូនលោកតា លោកយាយ ១០០០នាក់ ក្នុងសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានទី១ក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ ។

ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ ប្រារព្ធកម្មវិធីបុណ្យសង្ឃទាន និងស្រោចស្របសុគន្ធវារី បានបញ្ជាក់ពីកតញ្ញូកតវេទិតាធម៌របស់កុលបុត្រកុលធីតា នៃពុទ្ធមាមិកៈជន ដែលតែងតែគោរពដឹងគុណ ចំពោះបុព្វការីជនខ្មែររបស់យើង ។

ឯកឧត្តម លី ច័ន្ទតុលា បានបញ្ជាក់ដែរថា ដោយយល់ឃើញថាប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់វាលពង់ អ្នកខ្លះមានលទ្ធភាពធ្វើបុណ្យ អ្នកខ្លះពុំសូវមានលទ្ធភាពធ្វើបុណ្យ ហេតុនេះហើយបានជា ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ មានចិត្តសប្បុរស ទឹកចិត្តសទ្ធាមុតមាំប្រារព្ធពិធីបុណ្យនេះ ដោយរូបភាពប្រមូលផ្តុំជារួម ចំនួន១០០០នាក់ គិតពីអាយុ ៦៥ឆ្នាំឡើងទៅ ដែលប្រារព្ធកម្មវិធីបុណ្យក្នុងបរិវេណវត្តខ្សាច់ពូន ។

ក្នុងកម្មវិធីនេះ មានបម្រើជាអាហារពេលព្រឹក អាហារថ្ងៃត្រង់ និងអាហារសម្រន់ជូនលោកតា លោកយាយ និងអ្នកចូលរួមទាំងអស់ ព្រមទាំងមានការជូនជាខោអាវសម្រាប់លោកតា សំពត់អាវសម្រាប់លោកយាយ រួមជាមួយវត្ថុអនុស្សាវរីយ៏ក្រម៉ា១ និងថវិកា១ម៉ឺនរៀល ។ ក្នុងនោះមានការប្រគេនចង្ហាន់ថ្ងៃត្រង់ និងវេរប្រគេនទេយ្យទានដល់ព្រះសង្ឃ១២០អង្គ ។

បន្ទាប់ពីអាហារថ្ងៃត្រង់ក្រុមការងារក៏បានរៀបចំកម្មវិធីស្រោចស្របសុគន្ធវារីជូនលោកតា លោកយាយ ទាំង១០០០នាក់ ។ ជាចុងក្រោយពេលបញ្ចប់កម្មវិធីក៏មាននំកញ្ចប់ ប្រហុកខ្ទិះ និងកាពិផាវ ជាមួយស្វាយខ្ចី ជូនលោកតា លោកយាយ ត្រឡប់ទៅផ្ទះវិញផងដែរ៕

អត្ថបទដែលជាប់ទាក់ទង