មកស្គាល់កូនខ្មែរម្នាក់នៅអាមេរិក ដែលស្នើសុំថៅកែខ្លួន ជួយផ្សព្វផ្សាយរូបភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នៅលើ Billboard ក្នុងតំបន់សំខាន់ៗ
ភ្នំពេញ៖ តោះមកស្គាល់កូនខ្មែរម្នាក់ មានកំណើតនៅទឹកដីអាមេរិច ឈ្មោះ David Soth គាត់ជាអ្នកធ្វើការជាមួយក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម ហើយបានស្នើសុំទៅថៅកែរបស់ខ្លួន ជួយផ្សព្វផ្សាយអំពីរូបភាព របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅលើ Billboard ក្នុងតំបន់សំខាន់ៗ ពិសេស Time Square ដោយមិនបានប្រើប្រាស់ថវិកា ឬការស្នើសុំអ្វីនោះទេ ពីរាជរដ្ឋាភិបាលកម្ពុជា។
ការស្នើជួយផ្សព្វផ្សាយនេះ ត្រូវបានបង្ហាញស្របពេលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញបំពេញបេសកកម្ម ចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១-២៥ ខែកញ្ញា ឆ្នាំ២០២៣ ។
អ្វីដែលលោក David Soth បានធ្វើ គឺជាទឹកចិត្ត និងសណ្តានចិត្តរបស់គាត់សុទ្ធសាត ពិសេសបានផ្តល់នូវការគាំទ្ររបស់ខ្លួន ចំពោះសម្តេចធិបតី ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។ កូនខ្មែរ គប្បីមានមោទភាព ដែលថ្នាក់ដឹកនាំរបស់យើងបានរំលេចចេញនៅលើឆាកអន្តរជាតិ ហើយនាំគ្នាសាទរ ប្រសើរជាងរិះគន់ ៕