**លោក បៃដិន នឹងជួបជាមួយលោក ត្រាំ ក្នុងសេតវិមាន នៅសប្ដាហ៍ក្រោយ**ថវិការបស់អគ្គិសនីកម្ពុជា និងសប្បុរសជនជិត១៨មុឺនដុល្លារ ត្រូវបានជូនសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់**សម្តេច ម៉ែន សំអន៖ ប្រទេសជាតិមានសុខសន្តិភាពពេញេលេញ អនុញ្ញាតិឲ្យប្រជាពលរដ្ឋកម្ពុជាអាចប្រារព្ធពិធីបុណ្យប្រពៃណីជាតិបានយ៉ាងអធិកអធម**ក្រុមប្រឹក្សាអភិវឌ្ឍន៍យុវជនក្រសួងបរិស្ថាន រៀបចំសិក្ខាសាលារៀនសូត្រស្តីពី យុវជន និងចលនាបៃតង នាចុងសប្តាហ៍នេះ នៅឧទ្យានជាតិព្រះមុន្នីវង្ស «បូកគោ» ខេត្តកំពត**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់ជូនអាហារូបករណ៍ ចំនួន ២០កន្លែង សិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ**មកស្វែងយល់បន្ថែម អំពីលិខិតឆ្លងដែន និតិវិធី និងលក្ខខណ្ឌ ដើម្បីទទួលបានយកទៅប្រើប្រាស់**លោក ពូទីន ចូលរួមរំលែកទុក្ខចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាតរបស់ប៉ាគីស្ថាន**ទីក្រុងមូស្គូ បញ្ជាក់ជាថ្មីថា នឹងផ្តាច់ទំនាក់ទំនងការទូតជាមួយអាមេរិក**អ៊ីរ៉ង់​បដិសេធ​គម្រោង​សម្លាប់​លោក Trump**លោក ពូទីន យល់ព្រមលើសម្ព័ន្ធភាពថ្មីជាមួយកូរ៉េខាងជើង**យ៉ាងហោចណាស់មនុស្ស ២៦នាក់បានស្លាប់ និង ១៩នាក់បានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើភាគខាងកើត និងភាគខាងត្បូង នៃប្រទេសលីបង់**ដើមពោធិព្រឹក្សចំនួន៣អារាធនាពីប្រទេសស្រីលង្កា ត្រូវបានដាំនៅក្នុងមណ្ឌលវិបស្សនាធម្មអង្គុលខេត្តសៀមរាប**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យប្រទីបរាជរដ្ឋាភិបាល ដែលកំពុងដំណើរការរៀបចំនៅត្រើយខាងកើតទន្លេទល់មុខព្រះបរមរាជវាំង**ប្រកាសដាក់ឱ្យដំណេីរការជេីងហោះហេីរដំបូង សៀមរាប-សឹង្ហបុរី-សៀមរាប នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតឱ្យសមាជិកក្រុមប្រឹក្សាភិបាលអង្គការតុកកែញញឹម និងក្រុមការងារចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**យ៉ាងហោចណាស់មនុស្ស ២៤នាក់បានស្លាប់ និងជាង ៤០នាក់រងរបួស ក្នុងការបំផ្ទុះគ្រាប់បែកនៅស្ថានីយ៍រថភ្លើង ភាគនិរតីប្រទេសប៉ាគីស្ថាន**វេទិកាធុរកិច្ចកម្ពុជា-ឆែក រៀបចំឡើងដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបរិយាកាសវិនិយោគនៅកម្ពុជា**ក្រុមហ៊ុនចំនួន៤របស់ឆែក មានចំណាប់អារម្មណ៍នឹងពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅកម្ពុជា**កម្ពុជាលើកទឹកចិត្តសាធារណរដ្ឋឆែក ជួយជំរុញឱ្យវិនិយោគិនឆែកពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយកីឡាករចំណុះទូកខេត្តកំពង់ស្ពឺ ដែលកំពុងត្រៀមខ្លួនចូលរួមប្រកួតប្រជែង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក

នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ ចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ “វចនានុក្រមខ្មែរ” បោះពុម្ពជាសៀវភៅ និងទម្រង់ឌីជីថល

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ “វចនានុក្រមខ្មែរ” បោះពុម្ភជាសៀវភៅ និងជាទម្រង់ឌីជីថល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង្ស៊ី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រដ្ឋមន្ដ្រីទទួលបន្ទុក ទីស្ដីការគណៈរដ្ឋមន្ដ្រី, ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា នៃរាជរដ្ឋាភិបាលកម្ពុជា, ឯកឧត្តម លោកជំទាវ បណ្ឌិតសភាចារ្យ សាស្ដ្រាចារ្យ បណ្ឌិត នៃរាជបណ្ឌិត្យសភាកម្ពុជា, ឯកឧត្តម អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ដែលពិធីនេះប្រារព្ធធ្វើឡើងនៅរាជបណ្ឌិត្យសភាកម្ពុជា។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើរបាយការណ៍ស្វាគមន៍ថា រាជបណ្ឌិត្យសភាកម្ពុជា ត្រូវបានបង្កើតឡើងវិញ និងមានដំណើរការចាប់ពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៩៩ ហើយត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជា “ធនាគារខួរក្បាល របស់ជាតិ” ដោយស្ថាប័ននេះ បានប្រមូលផ្ដុំនូវបញ្ញវន្ដជាច្រើនរបស់ជាតិ ដើម្បីបម្រើការងារក្នុងវិស័យស្រាវជ្រាវវិទ្យាសាស្ដ្រ។ ជាមួយនេះ ឯកឧត្តម បណ្ឌិតសភាចារ្យ បន្ដថា ក្នុងបេសកកម្មរយៈពេលជាង ២០ឆ្នាំមកនេះ រាជបណ្ឌិត្យសភាកម្ពុជា បានសិក្សាស្រាវជ្រាវ និងស្វែងរកធាតុចូលយ៉ាងច្រើន ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ស្ថាប័នពាក់ព័ន្ធ។ រាជបណ្ឌិត្យសភាកម្ពុជា បានបង្កើនកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នស្រាវជ្រាវ និងសាកលវិទ្យាល័យជាតិ និងអន្ដរជាតិជាបន្ដបន្ទាប់ ជាមួយប្រទេសជាសមាជិកអាស៊ាន និងអាស៊ីប៉ាស៊ីភិច។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើបទបង្ហាញអំពីដំណើរការ នៃការរៀបចំវចនានុក្រមខ្មែរ ថា ការរៀបចំធ្វើឡើងនូវវចនានុក្រមខ្មែរនេះ មានរយៈពេល ៥ឆ្នាំ និងមានសមាសភាពពីគណៈកម្មការជាតិរៀបចំវចនានុក្រម ចំនួន ៦៥នាក់ ដែលជាបញ្ញវន្ដគ្រប់វ័យ ព្រឹទ្ធាចារ្យ និងព្រះសង្ឃ ដែលមានជំនាញភាសាវិទ្យា អក្សរសាស្ដ្រ ប្រវត្តិសាស្ដ្រ សេដ្ឋកិច្ច ជាដើម។ ក្រុមការងារ បានខិតខំប្រឹងប្រែងប្រមូលពាក្យពេចន៍ទៅតាមលំដាប់ នៃពេលវេលា ក្នុងឯកសារសរសេរនានា និងទៅតាមវិស័យ នៃការប្រើប្រាស់ពាក្យ។ ទន្ទឹមនឹងនេះ ក្រុមការងារ បានប្រមូលទិន្នន័យពាក្យខ្មែរដែលមាននៅក្នុងវចនានុក្រមកន្លងមក រួមទាំងពាក្យថ្មីៗទៀត មករក្សាទុកបញ្ចូលគ្នាសម្រាប់ជាឃ្លាំងរក្សាទុក ដែលអាចប្រើជាប្រយោជន៍ផ្សេងទៀត តាមតម្រូវការ។

ឯកឧត្តមបណ្ឌិត ប្រធានក្រុមប្រឹក្សាជាតិ បន្ដថា វចនានុក្រមនេះ ត្រូវបានផ្សព្វផ្សាយតាមរយៈការបោះពុម្ពជាសៀវភៅ និងជាទម្រង់ឌីជីថល ហើយការបង្កើតជាទម្រង់ឌីជីថលបែបនេះ ធ្វើឱ្យចំណេញពេលវេលា ងាយស្រួលក្នុងការប្រើប្រាស់ផ្សព្វផ្សាយបានទូលំទូលាយ ជាពិសេសងាយស្រួលធ្វើបច្ចុប្បន្នកម្មពាក្យថ្មីបន្ថែមទៀត។ ពាក្យដែលមានក្នុងវចនានុក្រមខ្មែរនេះ មានចំនួនសរុប ៤៤,៦៩៧ពាក្យ ក្នុងនោះ ការដាក់ជាមេពាក្យ មានចំនួន ៣១,០៧៣ពាក្យ។

អញ្ជើញប្រកាសឱ្យប្រើប្រាស់វចនានុក្រមខ្មែរ និង software ជាផ្លូវការ, ឯកឧត្តម វង្ស៊ី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រដ្ឋមន្ដ្រីទទួលបន្ទុក ទីស្ដីការគណៈរដ្ឋមន្ដ្រី បានមានប្រសាសន៍កោតសរសើរដោយស្មោះស្ម័គ្រ ជាមួយមូលវិចារដ៏ខ្ពស់បំផុតចំពោះរាជបណ្ឌិត្យសភាកម្ពុជា និងជាដោយឡែកចំពោះក្រុមប្រឹក្សាជាតិខ្មែរ ជាពិសេស គណៈកម្មការរៀបចំវចនានុក្រមទាំង ៦៥នាក់ និងតួរអង្គពាក់ព័ន្ធដែលបានចូលរួមដោយផ្ទាល់ និងប្រយោល ដើម្បីធ្វើឱ្យអក្សរសាស្ត្រជាតិខ្មែរមានតម្លៃជាប្រវត្តិសាស្ត្រ អាចបញ្ចេញជារូបរាងឡើងជាស្ថាពរ។

ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី បន្ដថា ជារួមភាសាក្នុងលោក តែងតែមានការវិវត្តន៍តាមត្រូវការ ដូចជា៖ ការរីកចម្រើនសង្គម សេដ្ឋកិច្ច នយោបាយ និងយុទ្ធសាស្ដ្រផ្សេងៗទៀត ដូច្នេះការធ្វើបច្ចប្បន្នកម្ម និងទំនើបកម្ម វចនានុក្រមខ្មែរ គឺជាការចាំបាច់ និងបន្ទាន់ ដើម្បីឱ្យអ្នកប្រើភាសា និងអក្សរសាស្ដ្រខ្មែរ មានសំណេរ អំណាន លើនិយមន័យគ្រប់គ្រាន់ សម្រាប់អ្នកប្រើប្រាស់។ ទន្ទឹមនឹងនេះ ក្នុងយុគ្គសម័យ បដិវត្តន៍ឧស្សាហកម្ម ៤.០ ក៏ទាមទារឱ្យភាសាជាតិ មានការវិវត្តន៍ និងរីកចម្រើនដែរ តាមរយៈការបង្កើតពាក្យពេចន៍ឱ្យបានគ្រប់គ្រាន់ និងសបូរបែប ដើម្បីឆ្លើយតបឱ្យបានទាន់ពេល និងប្រសិទ្ធភាព តាមតម្រូវការអ្នកប្រើប្រាស់។ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី បន្ថែមថា ទោះបីយ៉ាងណាក្ដី ការវិវត្តន៍ និងការរីកចម្រើននេះ ត្រូវតែធ្វើឡើងដោយគោរពតាមក្បួនខ្នាត និងគោលការណ៍វិទ្យាត្រឹមត្រូវ។ ឯកឧត្តម ថា ភាសា និងអក្សរសាស្ដ្រជាតិ គឺជាផ្នែកមួយនៃវប្បធម៌ អត្តសញ្ញាណ និងដួងព្រលឹងជាតិ ដូច្នេះការរៀបចំ វចនានុក្រមខ្មែរ ឆ្នាំ២០២២ ពិតជាឆ្លើយតបទៅនឹងតម្រូវការចំពោះមុខ ចាំបាច់ និងបន្ទាន់ ក្នុងការអភិវឌ្ឍ និងអភិរក្សភាសាជាតិ ដែលធ្វើឱ្យសង្គមជាតិកាន់តែមានភាពរឹងមាំ៕

អត្ថបទដែលជាប់ទាក់ទង