លោកជំទាវរដ្ឋមន្ត្រី ចម និម្មល អនុញ្ញាតឱ្យប្រេសិតពាណិជ្ជកម្ម របស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស ចូលជួបពិភាក្សាការងារ
ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យលោកជំទាវ Heather Wheeler MP ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងថ្នាក់ដឹកនាំរបស់ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងការលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគរវាងកម្ពុជានិងចក្រភពអង់គ្លេស រួមទាំងការពិភាក្សាលើការប្រើប្រាស់ប្រព័ន្ធអនុគ្រោះពន្ធថ្មីសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ (DCTS) និងផែនការសកម្មភាពរួមលើពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរផងដែរ។