**ក្រសួងការងារ ជូនដំណឹងស្ដីពីការលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូលប្រទេសថៃនៅតាមច្រកទ្វារព្រំដែន អន្តរជាតិកម្ពុជា-ថៃ សម្រាប់បងប្អូនពលករខ្មែរវិលត្រលប់មកស្រុកកំណើត ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី**អភិបាលខេត្តព្រះវិហារ ណែនាំឲ្យធ្វើជំរឿនមន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា ដែលបម្រើការងារចាប់ពី១០ឆ្នាំឡើង តែពុំទាន់ទទួលបានមេដាយការងារ ដើម្បីស្នើសុំបំពាក់ជូនពួកគាត់**ក្រសួងកសិកម្ម បន្តគាំទ្រក្រុមហ៊ុនសិប្បករអង្គរ ក្នុងការដាំដុះដើមមននិងចិញ្ចឹមដង្កូវនាង ដើម្បីរួមចំណែកការអភិរក្សនិងលើកតម្លៃមរត៌ក វប្បធម៌អរូបី**លោក សាំងលី សារ៉ាក់ ត្រូវបានតុលាការដោះលែងឱ្យមានសេរីភាពឡើងវិញ**សពជនរងគ្រោះម្នាក់ដែលស្លាប់ដោយរញ្ជួយដីនៅថៃ ត្រូវបានដឹកដល់លំនៅដ្ឋានជូនសាច់ញាតិ នៅស្រុកម៉ាឡៃហើយ**កាកបាទក្រហមកម្ពុជា សម្រេចផ្ដល់នូវថវិកា ១០ម៉ឺនដុល្លារ ដល់កាកបាទក្រហមមីយ៉ាន់ម៉ា ដើម្បីជួយសង្រោះពលរដ្ឋ ដែលរងគ្រោះដោយការរញ្ជួយដី**ប្រធានាធិបតីអាមេរិក ថាកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance នឹងត្រូវបានធ្វើឡើងមុនថ្ងៃផុតកំណត់នៅថ្ងៃទី០៥ ខែមេសា**ប្រធានាធិបតីចិន គ្រោងបំពេញទស្សនកិច្ចនៅប្រទេស៣ នៅអាស៊ីអាគ្នេយ៍**លោក ត្រាំ ថាលោកមិននិយាយលេងទេ ជុំវិញការចង់កាន់តំណែងជាប្រធានាធិបតីអាណត្តិទីបី ដែលត្រូវបានរារាំងដោយរដ្ឋធម្មនុញ្ញអាម៉េរិក**លោក ត្រាំ អាចនឹងដាក់ពន្ធលើប្រេងរុស្ស៊ី ប្រសិនបើរុស្ស៊ី មិនឈានដល់បទឈប់បាញ់ជាមួយអ៊ុយក្រែន**ក្រុមហ៊ុន Vietjet បានដំណើរការជើងហោះហើរពិសេសចំនួនពីរ ដើម្បីដឹកជញ្ជូនក្រុមជួយសង្គ្រោះវៀតណាមទៅកាន់មីយ៉ាន់ម៉ា បន្ទាប់ពីគ្រោះរញ្ជួយដី**តម្លៃមាស កើនឡើងដល់ ៣.០៩០ដុល្លារ ក្នុងអំឡុងពេលវគ្គជួញដូរអាស៊ីដំបូង នៅថ្ងៃចន្ទនេះ**ក្រសួងការងារ៖ គិតត្រឹមម៉ោង ៣:៣០នាទីរសៀលថ្ងៃទី៣១ ខែមីនា អាជ្ញាធរថៃ រកឃើញសពពលករខ្មែរម្នាក់ ក្នុងករណីគ្រោះរញ្ជួយដីនៅប្រទេសថៃ**សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតរំលែកទុក្ខជូនក្រុមគ្រួសារសព ចំពោះមរណភាពរបស់ពលករខ្មែរម្នាក់ឈ្មោះ មាស សាវ៉ាង ក្នុងករណីគ្រោះរញ្ជួយដីនៅថៃ**អភិបាលខេត្តតាកែវ៖ ការបណ្តុះបណ្តាលវប្បធម៌ដល់យុវជន ជាកត្តាសំខាន់ ដើម្បីការពារអត្តសញ្ញាណជាតិ**សង្គមស៊ីវិលកម្ពុជា-ចិនរួមគ្នាបង្កើនកម្លាំងដល់អរិយធម៌អេកូឡូស៊ី**ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដើម្បីការអភិវឌ្ឍប្រកបចីរភាព នឹងត្រូវដាក់បញ្ជូលផែនការ «ក្របខណ្ឌហិរញ្ញប្បទានជាតិ» របស់រាជរដ្ឋាភិបាលកម្ពុជា**ប្រធានមូលនិធិចិនCFPDប្រចាំកម្ពុជា ៖ ពិធីបុណ្យឆេងម៉េងបង្កើនសាមគ្គីភាពដល់មិត្តភាពកម្ពុជា-ចិន**កម្ពុជា-លុចសំបួ បញ្ជាក់ពីសារៈសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន-ប្រជាជន**សម្តេចប្រធានរដ្ឋសភា ផ្តល់អនុសាសន៍មួយចំនួនសម្រាប់ដោះស្រាយនិងបង្ការជំងឺមិនឆ្លងទាំងក្នុងប្រទេសនិងតំបន់

ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៤នាក់ ពាក់ព័ន្ធករណីហិង្សាលើនារីម្នាក់ក្នុងផ្ទះសំណាក់មួយនៅខណ្ឌមានជ័យ

ភ្នំពេញ៖ នគរបាលជំនាញព្រហ្មទណ្ឌបានឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៤នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស លើនារីម្នាក់ក្នុងផ្ទះសំណាក់មួយនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ការឃាត់ខ្លួននេះបានធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល

នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១២ និង ០០ នាទី បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់នៅចំណុចមុខផ្សារព្រែកតូច ឃុំព្រែកតាគង់ ស្រុកស្អាង ខេត្តកណ្តាល ពាក់ព័ន្ធប្រព្រឹត្តបទល្មើស ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាយកដៃ និងជើង វាយ និងទាត់ធាក់លើជនរងគ្រោះបណ្តាលឲ្យរងរបួសឈឺចុកចាប់ពេញដងខ្លួន និងក្នុងពោះ) ប្រព្រឹត្តនៅចំណុចផ្ទះសំណាក់លេខ៣៤២ ផ្លូវលេខ២៧១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៦ និង០០ នាទី បញ្ជូនមកការិយាល័យដើំម្បីសាកសួរចាត់ការតាមនីតិវិធី ៖ -ឈ្មោះ គ្រុយ ស្រីលាភ ភេទ ស្រី ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ចំណែកជនរងគ្រោះឈ្មោះ យ៉េន សុនីតា ភេទស្រី ជនជាតិ ខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នស្នាក់នៅផ្ទះជួល សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ នៅផ្ទះ។ ស្លាកស្នាមរងរបួស បណ្តាលឲ្យរបួសជាំភ្នែកស្តាំ , ជាំត្រចៀកឆ្វេង , ចុកពោះខាងឆ្វេង និងចុកពោះ។

សមត្ថកិច្ចបានអោយដឹងថាហេតុការណ៏នោះបានកើតឡើង កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៦ និង០០ នាទី មានករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ព្រួតគ្នាយកដៃ និង ជើង វាយ និងទាត់ធាក់លើជនរងគ្រោះបណ្តាលឲ្យរងរបួសឈឺចុកចាប់ពេញដងខ្លួន និងក្នុងពោះ) ប្រព្រឹត្តនៅចំណុចផ្ទះសំណាក់លេខ៣៤២ ផ្លូវលេខ២៧១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន ០៤ នាក់ មានឈ្មោះ គ្រុយ ស្រីលាភ ភេទ ស្រី ជនជាតិ ខ្មែរ , ឈ្មោះ ស្រីលី ភេទ ស្រី ឆ្នាំជនជាតិ ខ្មែរ ,ឈ្មោះ ស្រីរ៉ា ភេទ ស្រី ជនជាតិ ខ្មែរ និងឈ្មោះ ស្រីយូ ភេទ ស្រី ជនជាតិ ខ្មែរ។

នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ ជនរងគ្រោះឈ្មោះ យ៉េន សុនីតា ភេទ ស្រី ជនជាតិ ខ្មែរ និងមិត្តភក្តិសរុបមានគ្នាចំនួន ០៧ នាក់ មានជនរងគ្រោះ ,ឈ្មោះ គ្រុយ ស្រីលាភ ,ឈ្មោះ ស្រីលី ,ឈ្មោះ ស្រីរ៉ា ,ឈ្មោះ ស្រីយូ , ឈ្មោះ ពេជ្រ ភេទ ប្រុស ជនជាតិ ខ្មែរ និងឈ្មោះ ស្រីវីន ភេទ ស្រី ជនជាតិ ខ្មែរ បាននាំគ្នាទៅជួលបន្ទប់ផ្ទះសំណាក់កន្លែងកើតហេតុចំនួន ០២ មានបន្ទប់លេខ២០៤, លេខ២០៥ ជាន់ទី២ ស្នាក់នៅរួមគ្នា រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០១ និង ០០ នាទី ជនរងគ្រោះ និងជនសង្ស័យក៏បានជួលបន្ទប់ចំនួន ០២ បន្ទប់ទៀត មានបន្ទប់លេខ២១១ និងបន្ទប់២០៨ សរុបចំនួន ០៤ បន្ទប់ បន្ទាប់មកជនរងគ្រោះបានចុះទៅទិញស្រាបៀរហ្គេនស្បើកចំនួន០៦កំប៉ុងមកនាំគ្នាផឹកស៊ី ពេលនោះជនរងគ្រោះបាននិយាយហើយនិយាយទៀត ថា ឈ្មោះ ស្រីលី លួចស្បែកជើងរបស់ខ្លួន តែមិនមានអ្នកណាឆ្លើយតបអ្វីឡើយ រហូតដល់ផឹកស្រាបៀរអស់ ក៏នាំគ្នាទៅដេកតាមបន្ទប់រៀងៗខ្លួនទៅដោយជនរងគ្រោះទៅដេកនៅបន្ទប់លេខ២០៥ ជាមួយឈ្មោះស្រីយូ រហូតដល់វេលាម៉ោង ០៦ និង ០០ នាទី ជនរងគ្រោះបានចេញពីបន្ទប់ទៅគោះទ្វារបន្ទប់លេខ២០៤ ដែលឈ្មោះ ស្រីលី , ឈ្មោះ ស្រីរ៉ា កំពុងដេក ហើយអ្នកទាំងពីរនាក់បានទៅហៅឈ្មោះ គ្រុយ ស្រីលាភ ដែលកំពុងដេកនៅបន្ទប់លេខ២១១ ហើយអ្នកទាំងបីនាក់ឈ្មោះ ស្រីលី , ឈ្មោះ ស្រីរ៉ា និងឈ្មោះ គ្រុយ ស្រីលាភ បាននាំគ្នាទៅជួបជនរងគ្រោះដែលកំពុងដេកជាមួយឈ្មោះ ស្រីយូ នៅបន្ទប់លេខ២០៥ ពេលទៅដល់បន្ទប់លេខ២០៥ ឈ្មោះ ស្រីលី បានសួរទៅជនរងគ្រោះថា ហេតុអ្វីបានជាចោទថាអញលួចស្បែកជើង ហើយជនរងគ្រោះនៅតែនិយាយថា ឈ្មោះ ស្រីលី ជាអ្នកលួចស្បែកជើងរបស់ខ្លួនដដែល ពេលនោះឈ្មោះ ស្រីលី , ឈ្មោះ ស្រីរ៉ា និងឈ្មោះ គ្រុយ ស្រីលាភ ក៏បានស្ទុះចូលទៅយកដៃ ជើង វាយទាត់ធាក់ទៅលើជនរងគ្រោះចំក្បាល ត្រចៀកខាងឆ្វេង ទាត់ធាក់ចំពោះ និងផ្ទៃមុខ ហើយស្រែកថា ហេតុអីបានជាចោទថាអញលួចស្បែកជើងរបស់ង៉ែង ចំណែកស្រីយូ បានយកទូរសព្ទ័មកថតពីសកម្មភាពដែលឈ្មោះ ស្រីលី , ឈ្មោះ ស្រីរ៉ា និងឈ្មោះ គ្រុយ ស្រីលាភ ព្រួតគ្នាវាយទៅលើជនរងគ្រោះ។

បន្ទាប់ពីធ្វើសកម្មភាពព្រួតគ្នាយកដៃ ជើង វាយទាត់ធាក់លើជនរងគ្រោះរួចហើយ ក៏នាំគ្នាចូលទៅដេកតាមបន្ទប់វិញទៅ ។ ចំណែកឈ្មោះ ពេជ្រ មិនបានដឹងរឿងអ្វីឡើយ និងមិនបានចូលរួមធ្វើសកម្មភាពខាងលើទេ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង