លោកជំទាវ ជូ ប៊ុនអេង អញ្ចើញបើកសិក្ខាសាលា បច្ចេកទេសស្តីពី យន្តការបញ្ជូនបន្តថ្នាក់ជាតិពាក់ពន្ធ័អំពីជួញដូមនុស្ស
ភ្នំពេញ៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នាព្រឹកថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បានរៀបចំសិក្ខាសាលា បច្ចេកទេសស្តីពី “យន្តការបញ្ជូនបន្តថ្នាក់ជាតិ ពាក់ព័ន្ធអំពើជួញដូរមនុស្ស” លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ មានរយៈពេលពីរថ្ងៃ គឺចាប់ពី ថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយមានកិច្ច សហការពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងដោយមាន ការឧបត្ថម្ភ ដោយអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) និងអង្គការសម្ព័ន្ធចាប់ដៃ នៅសាលប្រជុំសណ្ឋាការ កាំបូឌីយ៉ាណា។
គោលបំណងនៃសិក្ខាសាលានេះប្រារព្ធឡើង គឺដើម្បីស្វែងរកធាតុចូល សម្រាប់ការរៀបចំ យន្តការបញ្ជូន បន្តថ្នាក់ជាតិ ពាក់ព័ន្ធអំពើជួញដូរមនុស្ស ដែលជាយន្តការដ៏សំខាន់មួយ ដែលក្រសួងស្ថាប័នពាក់ព័ន្ធ នឹងបង្ហាញ អំពីតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន ប្រទាក់ក្រឡា ក្នុងការផ្តល់សេវា ជូនជនរងគ្រោះ ដោយពំពើជួញដូរមនុស្ស។ សមាសភាពចូលរួមក្នុង សិក្ខាសាលានេះរួមមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាង អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងយុត្តិធម៌ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គស្នងការដ្ឋាន នគរបាលជាតិ រដ្ឋបាលខេត្ត និងស្នងការដ្ឋាន នគរបាលខេត្ត សរុបចំនួន ៦៦រូប ៕