**សម្ដេចបវរធិបតីហ៊ុន ម៉ាណែត៖ នៅឆ្នាំ២០២៥ រាជរដ្ឋាភិបាលនឹងដាក់ចេញគោលនយោយបាយ និងកញ្ចប់លើកទឹកចិត្តដល់ការវិនិយោគនៅតំបន់ព្រំដែន​**នាយឧត្ដមសេនីយ៍ វង្ស ពិសេន ដឹកនាំកិច្ចប្រជុំពេញអង្គត្រួតពិនិត្យរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**ឯកឧត្តម អ៊ុន ចាន់ដា៖ ក្នុងការរស់នៅ ត្រូវប្រកាន់ខ្ជាប់វិធានអនាម័យស្អាត ៣យ៉ាង និងថែទាំសុខភាពអោយបានល្អ តាមទិសស្លោក «ស្រឡាញ់ខ្លួន អោយស្ងួនចំណី»**បញ្ជាការដ្ឋានការពារអាកាស បិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញ កាំភ្លើងការពារអាកាស ឆ្នាំ២០២៤**លោកបណ្ឌិតជាមុនីឫទ្ធិបង្ហាញថា ទំនាក់ទំនងកម្ពុជា និងចិន ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ បង្ហាញកាន់តែច្បាស់ពីភាពរឹងមាំខ្លាំងឡើងលើគ្រប់វិស័យ**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ សប្បុរសជនមកពីសមាគមសិល្បករខ្មែរ និងបណ្តាអង្គការ-សហព័ន្ធ និងក្លឹបកីឡា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**ឯកឧត្តម គួច ចំរើន អំពាវនាវដល់បងប្អូនអ្នករត់កង់បី និងម៉ូតូឌុបទាំងអស់ ត្រូវចេះស្រលាញ់រាប់អានគ្នា ដូចក្រុមគ្រួសារតែមួយ**រដ្ឋបាលខេត្តពោធិ៍សាត់ ជូនដំណឹងស្តីពី ការផ្អាកការបង្កបង្កើនផលស្រូវ នៅរដូវប្រាំងលើកទី២**មន្ត្រីជាន់ក្រសួងធនធានទឹក ដឹកនាំគណៈប្រតិភូទីភ្នាក់ងារឧតុនិយមអន្តរជាតិបារាំងចុះពិនិត្យជាក់ស្តែងទីតាំងដំឡើងរ៉ាដា នៅតំបន់ភ្នំបាសិត ខេត្តកណ្តាល**ឯកឧត្តម ម៉ាង ស៊ីណេត៖ រាជរដ្ឋាភិបាលកម្ពុជា កំណត់ក្នុងផែនការរៀបចំដែនដី ខេត្តព្រះសីហនុ ឱ្យទៅជាទីក្រុងស្នូលនៃប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាព**កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៥នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រកាសពីការរៀបចំឆាកសម្តែងបន្ទាប់បន្សំនៅខេត្តក្រុងចំនួន ៤**អភិបាលខេត្តបន្ទាយមានជ័យ៖ សេរីភាពខាងជំនឿសាសនា គឺត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ និងលើកកម្ពស់យ៉ាងខ្លាំងមិនថាសាសនាណាមួយឡេីយ**អភិបាលរងខេត្តស្វាយរៀង៖ បច្ចេកវិទ្យា ត្រូវបានឧក្រឹដ្ឋជនប្រើធ្វើជាមធ្យោបាយដ៏មានប្រសិទ្ធភាព ក្នុងការអូសទាញមនុស្សឲ្យធ្លាក់ចូលអន្ទាក់ នៃបទឧក្រឹដ្ឋគ្រប់រូបភាព**វត្តមានសត្វកា្តន់នៅកម្ពុជាមានប្រមាណ១០០ក្បាល**មន្ត្រីជាន់ខ្ពស់វៀតណាមរាប់សិបនាក់ ចូលខ្លួនទៅបំភ្លឺនៅតុលាការពីបទប្រព្រឹត្តអំពើពុករលួយ**រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លើកឡើងអំពីករណីសំណុំរឿងឃាតកម្មដ៏សាហាវឃោរឃៅ ដែលប្រព្រឹត្តឡើងដោយឧក្រិដ្ឋជន ឈ្មោះ ស្រី ស៊ីណា**លោក ចូ បៃឌិន ប្រកាសស៊ើបអង្កេតពាណិជ្ជកម្មថ្មីមួយ លើឧបករណ៍អេឡិចត្រូនិកល្បីឈ្មោះមួយ ដែលផលិតនៅប្រទេសចិន**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដឹកនាំក្រសួងយុត្តិធម៌បន្តអនុវត្តទោសប្រហារជីវិត ដើម្បីការពារប្រជាជនអាម៉េរិកពីអ្នករំលោភដោយហិង្សា**ចង់តទឹក តអគ្គិសនី តម្រូវឱ្យមានឯកសារពីឃុំ សង្កាត់? មិនមានអ្វីស្មុគស្មាញទេ!

ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត៖ ក្រុមប្រឹក្សាអ្នកច្បាប់ដើរតួនាទីសំខាន់ណាស់ក្នុងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ដើម្បីអភិបាលកិច្ចល្អ នីតិរដ្ឋ សន្តិសុខគតិយុត្ត សង្គតិភាព និងការបម្រើវិស័យសាធារណៈ

ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានចាត់ទុកភារកិច្ចរបស់ក្រុមប្រឹក្សាអ្នកច្បាប់ មានបេសកកម្មដ៏សំខាន់ និងចាំបាច់បំផុតក្នុងនាមជា សេនាធិការរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងការធានានូវគុណភាពនៃការងារស្រាវជ្រាវ និងការផ្តល់យោបល់បានលឿនរហ័ស មានសង្គតិភាព ស្របតាមបទដ្ឋានគតិយុត្ត ជាពិសេសគោលការណ៍ រដ្ឋធម្មនុញ្ញ និងគោលការណ៍ច្បាប់ ក្នុងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ដើម្បីអភិបាលកិច្ចល្អ និងក៏សម្រាប់បម្រើឱ្យការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលសម្រេចបានជោគជ័យផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងដូចនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងពេលដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងគោលបំណងពង្រឹងគុណភាព បង្កើនសមត្ថភាពរបស់ថ្នាក់ដឹកនាំ និងទាំងកម្រិតនាយកដ្ឋាន និងមន្ត្រីជំនាញឱ្យមានស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាថា ការដឹកនាំ និងការប្រព្រឹត្តទៅក្នុងការបំពេញភារកិច្ចរបស់ខ្លួនប្រកប ដោយវិជ្ជាជីវៈ មានសមត្ថភាព ប្រសិទ្ធភាព សីលធម៌ គុណាធិបតេយ្យ និងសម្រេចបាននូវសមិទ្ធកម្ម ដែលជាស្នាដៃ និងសកម្មភាពការងារដែលប្រមុខរាជរដ្ឋាភិបាលបានប្រគល់ជូន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា បេសកកម្មការងារចម្បងដែលក្រុមប្រឹក្សាអ្នកច្បាប់បាននឹងកំពុងអនុវត្ត ត្រូវតែមានរបៀបនៃការដឹកនាំឱ្យបានត្រឹមត្រូវ ច្បាស់លាស់ ធ្វើការតាមមុខងារភារកិច្ចរបស់ខ្លួន ដោយផ្អែកតាមគោលការណ៍ បុរេសកម្ម គឺ«ធ្វើការងារផង និងកែទម្រង់ផង» ដើម្បីធានាថាគ្រប់គ្នាត្រូវតែមានឆន្ទៈ មនសិការវិជ្ជាជីវៈខ្ពស់ក្នុងការស្រឡាញ់ស្ថាប័នរបស់ខ្លួន និងការអនុវត្តភារកិច្ចប្រចាំថ្ងៃ ដោយផ្តោតជាសំខាន់លើការងារជាអាទិភាព គឺការប្រជុំ ស្រាវជ្រាវ វិភាគ វាយតម្លៃ និងភារកិច្ចក្នុងក្របខណ្ឌនៃការរៀបចំតាក់តែងច្បាប់ និងក៏ជាអ្នកត្រួតពិនិត្យទាំងទិដ្ឋភាពច្បាប់ឱ្យបានស៊ីជំរៅ រួមទាំងត្រូវតែយល់ដឹងទាំងកម្រិតបច្ចេកទេសផងដែរ។

បើទោះបីក្របខណ្ឌនៃភារកិច្ចរបស់ក្រុមប្រឹក្សាអ្នកច្បាប់ផ្តោតលើគុណវុឌ្ឍនៃនីតិរដ្ឋបាល និងនីតិឯកជនក្តី ក៏ប៉ុន្តែដើម្បីបានមូលដ្ឋានរឹងមាំ ក្នុងបម្រើគោលដៅនៃការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលឱ្យធានាបាននូវយុត្តិធម៌ លើកកម្ពស់សេដ្ឋកិច្ច-សង្គម ឱ្យមានលទ្ធផលគាប់ប្រសើរ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត បានដាក់ចេញនូវការណែនាំ តម្រង់ទិសដៅ និងជាផែនការសម្រាប់អនុវត្តទាំងក្នុងពេលចំពោះមុខ និងរយៈពេលវែងសម្រាប់ក្រុមប្រឹក្សាអ្នកច្បាប់ក្នុងនោះរួមមាន៖

ទី១. ការកំណត់ភាពច្បាស់លាស់ នៃការងារជាអាទិភាព គឺប្រសិទ្ធភាពក្នុងការផ្តល់យោបល់លើ សេចក្តីព្រាងច្បាប់ដែលក្រសួង ស្ថាប័ននីមួយៗបានផ្តល់ឱ្យ គប្បីក្រុមប្រឹក្សាអ្នកច្បាប់ត្រូវតែពង្រឹងសមត្ថភាព ការត្រួតពិនិត្យ និងការស្រាវជ្រាវបន្ថែម ដែលត្រូវធ្វើការងារនេះជាក្រុម និងមានយន្តការប្រជុំត្រៀម ពិភាក្សាគ្នាឱ្យច្បាស់លាស់ ដោយធ្វើការវិភាគ វាយតម្លៃឱ្យគ្រប់ជ្រុងជ្រោយ ដើម្បីធានាថាការចូលរួមផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ណាមួយ គឺមានទាំងគុណភាព និងប្រសិទ្ធភាព ផ្អែកតាមគោលការណ៍ច្បាប់យ៉ាងរឹងមាំ។

បន្ថែមពីលើនេះ ក្រុមប្រឹក្សាអ្នកច្បាប់ ក៏ត្រូវតែជាធនធានមនុស្សដែលមាននូវសមត្ថភាពក្នុងការតាក់តែងច្បាប់ ព្រះរាជក្រឹត្យ រួមទាំងសមត្ថភាពនៃការសិក្សា និងពិនិត្យលើច្បាប់ រួមទាំងលិខិតបទដ្ឋានគតិយុត្តផ្សេងៗទៀត ដែលមិនសមស្របនឹងវឌ្ឍនភាពសង្គម ឬជាការត្រួតសមត្ថកិច្ចគ្នាជាមួយក្រសួងពាក់ព័ន្ធ គឺត្រូវតែមានភាពច្បាស់លាស់ដើម្បីលើកជាយោបល់ជូនប្រមុខរាជរដ្ឋាភិបាលក្នុងការពិនិត្យ និងសម្រេច។

ទី២. លើកទឹកចិត្តសម្រាប់ក្រុមប្រឹក្សាអ្នកច្បាប់ តាមរយៈឱ្យមានបើកវគ្គបណ្តុះបណ្តាលជំនាញផ្នែកច្បាប់ ជាការកសាងសមត្ថភាពទាំងទិដ្ឋភាពទម្រង់ ទស្សនាទានច្បាប់  និងទាំងខ្លឹមសារបច្ចេកទេសច្បាប់ ដែលនឹងចែករំលែកបទពិសោធន៍ពីព្រឹទ្ធចារ្យឯកទេសច្បាប់ទាំងក្នុងស្រុក ឬក៏ការតម្រូវឱ្យមានអ្នកជំនាញជាន់ខ្ពស់ប្រឹក្សាផ្នែកច្បាប់ពីអន្តរជាតិបង្ហាត់បង្រៀន រួមទាំងទស្សនកិច្ចសិក្សានៅក្រៅប្រទេសផង
ដែរ។ ជាពិសេសនឹងស្នើឱ្យមានការរៀបចំបែងចែកជាក្រុមៗ តាមជំនាញឱ្យបានត្រឹមត្រូវ ដើម្បីការផ្តល់យោបល់ផ្នែកច្បាប់ឱ្យបានរឹងមាំ ច្បាស់លាស់។

ទី៣. ការគិតគូ ដើម្បីពង្រឹងស្ថាប័ន ក្បាលម៉ាស៊ីនដឹកនាំ ក្រុមប្រឹក្សាអ្នកច្បាប់ រួមទាំងភាពសកម្មរបស់អគ្គលេខាធិការក្រុមប្រឹក្សាអ្នកច្បាប់ ទីប្រឹក្សា និងជំនួយការ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត បានវាយតម្លៃខ្ពស់ថា ក្រុមប្រឹក្សាអ្នកច្បាប់ គឺជាស្ថាប័នខួរក្បាលដ៏សំខាន់មួយនៅក្នុងបេសកកម្មបម្រើរាជរដ្ឋាភិបាល ដែលត្រូវតែជាធនធានមនុស្សដែលមានទាំងជំនាញ ចំណេៈដឹងជ្រៅជ្រះផ្នែកច្បាប់ក្នុងការប្រតិបត្តិមុខងាររបស់ខ្លួន សម្រាប់ការស្រាវជ្រាវ ពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់លិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ដែលក្រសួង ស្ថាប័នពាក់ព័ន្ធស្នើសុំការសម្រេចពីរាជរដ្ឋាភិបាល។ ហេតុនេះ ក្រុមប្រឹក្សាអ្នកច្បាប់ ត្រូវតែជាអ្នកធានានូវយុត្តិធម៌ តម្លាភាព និងជាទំនុកចិត្តរបស់រាជរដ្ឋាភិបាលដែលបានប្រគល់ភារកិច្ចជូន និងត្រូវតែមាននូវសមត្ថភាពពេញលេញ ជាមួយនឹងការខិតខំលើកតម្កើងតម្លៃ កេរ្តិ៍ឈ្មោះ និងកិត្តិយសនៃស្ថាប័នក្រុមប្រឹក្សាអ្នកច្បាប់ ធ្វើយ៉ាងណា គឺធានាឱ្យបានជាដាច់ខាតនូវប្រសិទ្ធភាពការងារ ៕

អត្ថបទដែលជាប់ទាក់ទង