**ឯកឧត្តម ចាន់ សុធា ដឹកនាំកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការគ្រប់គ្រងកម្មវិធី “ធ្វើឱ្យប្រសើឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជា (ISD)”**ឯកឧត្ដម អ៊ុំ រាត្រី ដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងក្របខ័ណ្ឌអភិវឌ្ឍន៍ និងកម្មវិធីអភិវឌ្ឍន៍មូលដ្ឋាន នៃផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ (២០២៥-២០២៩) របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ**នគរបាលខេត្តបន្ទាយមានជ័យ ត្រៀមកម្លាំងនគរបាលជាច្រើននាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី**អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់មន្ដ្រីនគរបាលចរាចរណ៍ និងមន្ដ្រីជាប់កិច្ចសន្យា នៅពេលអនុវត្តតួនាទីភារកិច្ច ត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈ និងភ្លន់ជាមួយពលរដ្ឋ**អាមេរិកប្រគល់ឱសានវាទព្រែកជីកប៉ាណាម៉ាឲ្យចិន**អាមេរិកដំឡើងពន្ធលើការនាំចូលរបស់ចិនទាំងអស់ដល់កម្រិត ១០៤ភាគរយ**យ៉ាងហោចណាស់មនុស្ស ២៧នាក់បានស្លាប់បន្ទាប់ពីការដួលរលំដំបូលក្លឹបរាត្រីនៅសាធារណរដ្ឋ Dominican**WTO នឹងរៀបចំការពិគ្រោះយោបល់ក្រៅផ្លូវការស្តីពីផលប៉ះពាល់នៃភាពតានតឹងពាណិជ្ជកម្ម**ក្រុមហ៊ុន Kimou Environmental Holding Limited មានចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា**អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង អញ្ជើញជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរដល់ថ្នាក់ដឹកនាំយោធភូមិភាគទី៥**ក្មេងទំនើងជិត១០០នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបបញ្ជូនទៅឆ្លងឆ្នាំក្នុងពន្ធនាគារ**នាយករដ្ឋមន្ដ្រី ណែនាំខេត្តភាគឦសានទាំង៤ ត្រូវយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យា**រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា អបអរសាទរ លោក រឿង ក្វាង បាក់ ទទួលការតែងតាំងជាប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំកម្ពុជា**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នាយ៉ាងសស្រាក់សស្រាំជាមួយស្មារតីបុរេសកម្ម និង ការទទួលខុសត្រូវខ្ពស់ ក្នុងដំណើរការនៃការរៀបចំកម្មវិធីពិសេសនេះ**សម្តេចធិបតី រំលេចលក្ខណៈពិសេសសំខាន់ៗចំនួន៥ សម្រាប់កម្មវិធីពិសេសនៅភូមិភាគឦសាន**យុទ្ធសាស្ត្រអភិវឌ្ឍន៍សម្របសម្រួលក្នុងតំបន់៖គន្លឹះសម្រាប់បើកច្រកទ្វារឆ្ពោះទៅវិបុលភាពរួមនិងទំនើបកម្ម —–**បទវិភាគ៖គោលនយោបាយដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកបានបំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃផងនិងខ្លួនឯងផងដែរ ចុងក្រោយគង់តែចំណេញដាច់ចំណងជាក់ជាមិនខាន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងក្រុមហ៊ុន KESS Innovation PLC**សម្តេចធិបតី៖ កម្មវិធីលើកទឹកចិត្តសម្រាប់ការវិនិយោគនៅក្នុងខេត្តភាគឦសាន មិនមែនធ្វើសម្រាប់តែអ្នកវិនិយោគបរទេសនោះទេ**លោកត្រាំ នឹងដាក់ពន្ធថ្មីបន្ថែមចំនួន ៨៤% លើទំនិញទាំងអស់ពីប្រទេសចិន

កម្ពុជា ទទូចឱ្យមានសកម្មភាពសកល ដើម្បីពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នាបូរីញូវយ៉ក ឯកឧត្តម អ៊ុច បូររិទ្ធ ទេសរដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា បានចូលរួមថ្លែងសុន្ទរកថាក្នុង “កិច្ចប្រជុំជាន់ខ្ពស់ពេញអង្គ ដើម្បីប្រារព្ធនិងលើកកម្ពស់ទិវាអន្តរជាតិសម្រាប់ការលុបបំបាត់ទាំងស្រុងនូវអាវុធនុយក្លេអ៊ែរ”។

នៅក្នុងសុន្ទរកថា ឯកឧត្តម អ៊ុច បូររិទ្ធ បានសង្កត់ធ្ងន់ពីតម្រូវការបន្ទាន់ចំពោះគ្រប់ប្រជាជាតិទាំងអស់ រួមទាំងក្រុមប្រទេសដែលមានអាវុធនុយក្លេអ៊ែរ ចូលរួមក្នុងកិច្ចសន្ទនាប្រកបដោយអត្ថន័យ និងបង្ហាញពីការប្តេជ្ញាចិត្តពិតប្រាកដ ចំពោះការលុបបំបាត់សព្វាវុធ ការមិនរីកសាយភាពសញ្វវុធ និង ”សន្និសញ្ញាស្តីពី ការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ”។ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា “ប្រទេសទាំងអស់ត្រូវខិតខំបន្ថែមទ្វេដង សំដៅសម្រេចគោលបំណងរួម គឺពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរ “ ។

ក្នុងនាមជាប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជា រួមជាមួយនឹងសមាជិកអាស៊ានទាំងអស់ ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្ត “សន្និសញ្ញាស្តីពី អាស៊ីអាគ្នេយ៍ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ” និងផែនការសកម្មភាពរបស់សន្និសញ្ញានេះ។

ដោយទទួលស្គាល់ពីសារៈសំខាន់នៃវិធីសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសម្រេចបាននូវការលុបបំបាត់សញ្វវុធ និងការមិនរីកសាយភាពសញ្វវុធ ប្រទេសកម្ពុជាលើកទឹកចិត្តជាខ្លាំងចំពោះ ក្រុមប្រទេសដែលមានអាវុធនុយក្លេអ៊ែរ ចូលរួមគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដោយធ្វើការចុះហត្ថលេខាលើ “ពិធីសារនៃសន្និសញ្ញាស្តីពី អាស៊ីអាគ្នេយ៍ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ”។

នៅចុងបញ្ចប់នៃសុន្ទរកថា ឯកឧត្តម ទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះឯកសារគោលនយោបាយរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិស្តីពី “របៀបវារៈថ្មីសម្រាប់សន្តិភាព” ដែលបានចេញផ្សាយ កាលពីខែកក្កដា ឆ្នាំ២០២៣។ ឯកសារនេះត្រួសត្រាយផ្លូវសម្រាប់សហគមន៍អន្តរជាតិ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចខិតខំប្រឹងប្រែងពហុភាគី ក្នុងកិច្ចការរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ ដោយផ្អែកលើច្បាប់អន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង