**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី៖ ការជួយបោះប្រ៊ុយយ៉ុងជួយកូនប្រឡងជាប់ ធ្វើឱ្យកូនគ្មានទំនុកចិត្តលើខ្លួនឯង**សម្ដេចធិបតី៖ កម្ពុជា សម្រេចដកខ្លួនចេញពី ប្រទេសអភិវឌ្ឍន៍តិចតួច គឺដើម្បីបង្ហាញពីសមត្ថភាព និងមានភាពម្ចាស់ការលើខ្លួនឯង**សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**នាយករដ្ឋមន្ត្រី អះអាងថា ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ**ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត

អន្តរគណៈកម្មការរដ្ឋសភា ជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល


ភ្នំពេញ៖ អន្តរគណៈកម្មការរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម អង្គ វង្សវឌ្ឍានា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា និងលោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ​ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅវិមានរដ្ឋសភា។

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានជម្រាបជូនអង្គប្រជុំថា វិស័យអាកាសចរណ៍ស៊ីវិលបានដើរតួនាទី​ និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតការងារដោយផ្ទាល់​ និងដោយប្រយោល ការគាំទ្រ​ និងជំរុញវិស័យទេសចរណ៍ ពាណិជ្ជកម្ម ការទាក់ទាញ​ និងជំរុញដល់ការវិនិយោគផ្ទាល់ពីបរទេស​ និងធុរកិច្ចក្នុងស្រុក ប្រកបដោយទំនុកចិត្ត និងមានលក្ខណៈសេដ្ឋកិច្ច។ ក្រៅពីនេះ វិស័យអាកាសចរណ៍ស៊ីវិលបានជួយសម្រួលដល់ការតភ្ជាប់រវាងប្រជាជន និងប្រជាជន ប្រទេសនិងប្រទេស និងការផ្លាស់ប្តូរវប្បធម៌នៃពិភពលោកទៀតផង។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា វិស័យអាកាសចរណ៍សុីវិលកម្ពុជា បានឆ្លងកាត់ការវិវត្តរីកចម្រើនជាច្រើនដំណាក់កាលដូចប្រទេសនានាក្នុងពិភពលោកដែរ ជាពិសេសនៅពេលដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ និងប្រកបដោយគតិបណ្ឌិតដ៏ខ្ពងខ្ពស់បំផុតរបស់​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលនយោបាយបើកចំហរជើងមេឃក្នុងឆ្នាំ១៩៩៩ បានធ្វើឲ្យវិស័យអាកាសចរណ៍ស៊ីវិល «ការដឹកជញ្ជូនតាមផ្លូវអាកាស» នៅកម្ពុជា ទទួលបានការរីកចម្រើនយ៉ាងឆាប់រហ័ស​)​ និងមានកំណើនខ្ពស់ ជាពិសេសដំណាក់កាលមុនវិបត្តិនៃជំងឺកូវីដ១៩។

តាមរយៈការដាក់ចេញគោលនយោបាយត្រឹមត្រូវ​ និងគ្រប់គ្រងបានល្អនូវជំងឺកូវីដ១៩ វិស័យអាកាសចរណ៍ស៊ីវិលបានបន្តងើបឡើងវិញប្រកបដោយសក្តានុពល ជាក់ស្ដែងនៅពេលកន្លងមកនេះ កម្ពុជាទទួលបានការវិនិយោគលើផ្នែកហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានអន្តរជាតិថ្មីៗចំនួន៤ រួមមាន៖
១-អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរលំដាប់ថ្នាក់4E ដែលគ្រោងនឹងត្រូវបើកឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣
២-អាកាសយានដ្ឋានអន្តរជាតិតារាសាគរលំដាប់ថ្នាក់4E
៣-អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នាក់4F
៤-អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុកំពុងតែដំណើរការកែលម្អទៅលំដាប់ថ្នាក់4E។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ជូនអង្គប្រជុំថា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលត្រូវបានបង្កើតឡើងដោយព្រះរាជក្រមលេខ នស/រកម/០១៩៦/២៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដឹកនាំដោយអនុរដ្ឋលេខាធិការមួយរូប ដែលមិនស្របនឹងស្ថានភាពជាក់ស្ដែង នាពេលបច្ចុប្បន្ន ដែលដឹកនាំដោយរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលមួយរូប អមដោយរដ្ឋលេខាធិការ និងអនុរដ្ឋលនាធិការមួយចំនួន។ ម៉្យាងទៀត អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិដែលកម្ពុជាបានចូលជាសមាជិកចាប់តាំងពីឆ្នាំ១៩៥៦ ក៏បានរកឃើញនូវចំណុចខ្វះចន្លោះដូចគ្នាផងដែរពាក់ព័ន្ធទៅនឹងគោលការណ៍គ្រប់គ្រង​ និងចាត់ចែងការងារអាកាសចរណ៍ស៊ីវិលកម្ពុជា តាមរយៈការធ្វើសវនកម្មចំនួន៣លើករួចមកហើយកាលពីឆ្នាំ២០០៧ ឆ្នាំ២០១៦ និងឆ្នាំ២០១៨។ ហេតុដូច្នេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជំនួសច្បាប់ស្តីពីការបង្កើតរដ្ឋលខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ឆ្នាំ១៩៩៦ ក្នុងគោលបំណងដើម្បីលើកកម្ពស់និងធានាដល់ដំណើរការគ្រប់គ្រង ចាត់ចែង និងអភិវឌ្ឍន៍វិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា ស្របតាមស្ថានភាពជាក់ស្ដែងនៅពេលបច្ចុប្បន្ន ពិសេសឆ្លើយតបទៅនឹងតម្រូវការ​ និងចំណុចខ្វះចន្លោះដែលបានតម្រូវ​ និងរកឃើញដោយអង្គការអាកាសចរណ៍ស៊ីវិលជាតិ។

បន្ទាប់ពីបានស្តាប់យ៉ាងយកចិត្តទុកដាក់នូវការពន្យល់ និងមតិបំភ្លឺយ៉ាងល្អិតល្អន់របស់ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ ជួសមុខឲ្យគណៈកម្មការរដ្ឋសភា ឯកឧត្តម អង្គ វង្សវឌ្ឍានា បានសម្តែងនូវការគាំទ្រទៅលើសេចក្ដីព្រាងច្បាប់នេះ ដោយរក្សាទម្រង់​ និងខ្លឹមសារសេចក្តីព្រាងច្បាប់ដើមរបស់រាជរដ្ឋាភិបាលនៅដដែល ដោយពុំមានការកែប្រែខ្លឹមសារ និងពាក្យពេចន៍អ្វីឡើយ។

ឯកឧត្តម អង្គ វង្សវឌ្ឍានា បានគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានធ្វើឡើងនាពេលនេះ ពិតជាស្របទៅនឹងស្ថានភាពបច្ចុប្បន្ន​ និងការអភិវឌ្ឍរបស់ព្រះរាជាណាចក្រកម្ពុជា។ គណៈកម្មការរដ្ឋសភា នឹងធ្វើសំណើទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីបញ្ចូលសេចក្តីព្រាងច្បាប់នេះ ក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នាពេលខាងមុខ ដោយចាត់ទុកជាការប្រញាប់ ៕

អត្ថបទដែលជាប់ទាក់ទង