**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឧត្តមសេនីយ៍ទោ ជួន​ណារិន្ទ អញ្ជើញទទួលភេសជ្ជៈ ចំនួន៥,៥៥៥កេស ពីអ្នកឧកញ៉ា លាង ឃុន ស្ថាបនិកក្រុមហ៊ុន ជីប មុង និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនខ្មែរប៊ែវើរីជីស

ភ្នំពេញ៖ ឯកឧត្តម ឧត្តសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានសំណេះសំណាលជាមួយអ្នកឧកញ៉ា លាង ឃុន ស្ថាបនិកក្រុមហ៊ុន ជីប មុង និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនខ្មែរប៊ែវើរីជីសនិងសហការី ខណៈដែលអ្នកឧកញ៉ា លាង ឃុន បានឧបត្ថម្ភភេសជ្ជៈ ICY COOL ចំនួន៥,៥៥៥កេស ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាឱកាសបុណ្យភ្ជុំបិណ្ឌ ដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានខិតខំបំពេញភារកិច្ច ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ នាំមកសុខសុវត្ថិភាពសង្គម នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

អ្នកឧកញ៉ា លាង ឃុន បានមានប្រសាសន៍ថា ការនាំយកភេសជ្ជៈប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅពេលនេះគឺដើម្បីចូលរួមចំណែកអភិវឌ្ឍធនធានមនុស្ស សេដ្ឋកិច្ច និងកិច្ចការសង្គមដែលក្រុមហ៊ុនតែងតែរក្សាគោលតម្លៃក្នុងការរិច្ចាគជួយដល់ក្នុងសង្គម ដូចជាសកម្មភាពមនុស្សធម៌ ការឧបត្ថម្ភជាភេសជ្ជៈ ផលិតផល ឬជាទឹកប្រាក់ជូនដល់បណ្តាស្ថាប័នផ្សេងៗ ការផ្តល់អាហារូបករណ៍ បេសកម្មផ្តល់ឈាមសង្រ្គោះជីវិតដែលបានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមជាដើមនោះ។ ក្រុមហ៊ុននិងបន្តចូលរួមនូវសកម្មភាព ផ្តល់វិភាគទានដ៏សំខាន់ក្នុងការអភិវឌ្ឍន៍កម្ពុជាផងនោះទៀត។

អ្នកឧកញ៉ា លាង ឃុន ក៏បានវាយតម្លៃនិងកោតសរសើរចំពោះ ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលទើបទទួលតំណែងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងនៃស្មងការដ្ឋាននគរបាលរាជធានីភ្នំពេញ ការពារទប់ស្កាត់បទល្មើសផ្សេងៗ និងថែរក្សាសុវត្ថិភាពសង្គមបានល្អ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើង ក្នុងទឹកចិត្តរំភើបរីករាយ ដោយជំនួសមុខថ្នាក់ដឹកនាំក៏ដូចជាមន្រ្តីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអ្នកឧកញ៉ា លាង ឃុន ស្ថាបនិកក្រុមហ៊ុន ជីប មុង និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនខ្មែរប៊ែវើរីជីសនិងសហការី ដែលមានទឹកចិត្តដ៏សប្បុរសបាននាំយកភេសជ្ជៈផ្តល់ជូនកងកម្លាំងនៃស្មងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ សកម្មភាពនេះបានបង្ហាញឱ្យឃើញថាអ្នកឧកញ៉ា បានគិតគូរពីសុខទុក្ខដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅខណៈដែលកងកម្លាំង បាននឹងកំពុងបំពេញបេសកម្មការងារយ៉ាងមមាញឹកការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព ស្ថិរភាពសង្គម។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ស្នងការ ក៏បានជូនពរអ្នកឧកញ៉ានិងសហការី សូមមានសុខភាពល្អ ដឹកនាំអភិវឌ្ឍក្រុមហ៊ុនឱ្យកាន់តែរីកចម្រើននិងជោគជ័យគ្រប់ពេលវេលា ៕

អត្ថបទដែលជាប់ទាក់ទង