រដ្ឋមន្រ្ដីក្រសួងរ៉ែ ទទួលជួបសម្ដែងការគួរសមជាមួយ ប្រធានអង្គការមនុស្សធម៌ជប៉ុន
ភ្នំពេញ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានទទួលជួបសម្ដែងការគួរសមជាមួយលោក Fumio Yamada ប្រធានអង្គការមនុស្សធម៌ជប៉ុន ដោយមានការចូលរួមពីថ្នាក់ដឹកនាំរបស់ក្រសួង នៅទីស្ដីការក្រសួងរ៉ែ និងថាមពល។
សូមជម្រាបជូនថា ក្រៅពីថវិការដ្ឋ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងតែបានប្រឹងប្រែងកៀរគរជំនួយពីគ្រប់ទិសទីដេីម្បីជួយដល់បងប្អូនជនពិការក្រោយសង្គ្រាម។
លោក Fumio Yamada ជាប្រធានអង្គការមនុស្សធម៌ជប៉ុនម្នាក់ដែលឆ្លើយតបតាមការអំពាវនាវរបស់សម្តេច។ ឯកឧត្តម កែវ រតនៈ និង ឯកឧត្តម ស៊ុយ សែម បានទៅជួបពិភាក្សាជាមួយលោក Yamada នៅប្រទេសជប៉ុនកាលពីជាង ២០ឆ្នាំមុន។ ថ្ងៃនេះ ឯកឧត្តមរដ្ឋមន្ត្រី មានឱកាសថ្លែងអំណរគុណលោកតាអាយុ ៩៣ឆ្នាំ នៅទីស្តីការក្រសួងរ៉ែ និងថាមពល ៕