**រដ្ឋបាលខេត្តសៀមរាប ជូនដំណឹងស្តីពីការបញ្ចៀសចរាចរ ក្នុងព្រឹត្តិកាណ៍ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត នៅតំបន់រមណីយដ្ឋានអង្គរ**កម្ពុជា-ចិន នឹងជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីកសាងអនាគតរួម**សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ប្រោសព្រះរាជទានអនុរដ្ឋមន្ត្រីក្រសួងផ្ទៃក្នុងឡាវ ចូលក្រាបថ្វាយបង្គំគាល់**សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង អនុញ្ញាតឲ្យអនុរដ្ឋមន្ត្រីក្រសួងផ្ទៃក្នុងឡាវ ចូលថ្វាយបង្គំ**រដ្ឋមន្ត្រីព័ត៌មាន៖ មន្ទីរព័ត៌មាន រាជធានី ខេត្ត ត្រូវបន្តពង្រឹងកិច្ចការងាររបស់ខ្លួនឱ្យកាន់តែសកម្មនិងបង្កើនការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវសមិទ្ធិផលនិងសក្តានុពលរបស់ដែនដីរបស់ខ្លួន**ចិននឹងធ្វើសមយុទ្ធយោធានៅក្បែរកោះតៃវ៉ាន់ ខណៈមេដឹកនាំដែនកោះនេះ នឹងទៅបំពេញទស្សនកិច្ចនៅតំបន់ប៉ាស៉ីហ្វិក**ក្រុមអង្គរក្សរបស់លោកស្រី Sara Duterte អនុប្រធានាធិបតីហ្វីលីពីន ត្រូវបានផ្លាស់ប្តូរ ចំពេលមានការស៊ើបអង្កេត**រដ្ឋអាជ្ញាតុលាការ ICC ស្នើឱ្យចាប់ខ្លួនលោក Min Aung Hlaing មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា**ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ ថាសង្គ្រាមពន្ធនឹងបំផ្លាញគ្នាទៅវិញទៅមក**អ្នកនាំពាក្យគណបក្សប្រជាជន កត់សម្គាល់៥ចំណុច ចំពោះការដណ្តើមអំណោច និងការលូកដៃពីមហាអំណាច ដែលនាំឱ្យមានបដិវត្តន៍ពណ៌**ស.ស.យ.ក. គ្រោងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយ «សាទរកម្ពុជា» នៅបរិវេណសួនច្បារមុខព្រះបរមរាជវាំង នៅថ្ងៃឆ្លងឆ្នាំសកល ២០២៥**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសចិន**កម្ពុជា រៀបចំសន្និសីទថ្នាក់តំបន់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ ពាក់ព័ន្ធនឹងបទល្មើសជួញដូរវត្ថុបុរាណ និងសម្បត្តិបេតិកភណ្ឌ នៅខេត្តសៀមរាប**ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាំយកអាវរងារ អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនកងកម្លាំងប្រដាប់អាវុធ ទិសយោធភូមិភាពទី២**ក្រុមហាម៉ាស ត្រៀមខ្លួនរួចជាស្រេច ដើម្បីសម្រេចឱ្យបានបទឈប់បាញ់ នៅតំបន់ហ្កាហ្សា**ប្រធានាធិបតីបារាំង៖ កិច្ចព្រមព្រៀងឈប់បាញ់គ្នា រវាងអ៉ីស្រាអែល-ហេសបូឡា នៅលីបង់ គួរតែអាចបើកផ្លូវឆ្ពោះទៅរក ការបិទបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា**សហគ្រិនខ្មែរ រៀបចំទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ជាលើកដំបូងរបស់ខ្លួន រយៈ​ពេល២ថ្ងៃ**អភិបាលខេត្តកំពង់ស្ពឺ ប្រាប់ឲ្យអាជ្ញាធរនៅមូលដ្ឋាន ពង្រឹងការយកចិត្តទុកដាក់ ចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនអតីតយុទ្ធជន**លោក យ៉ាំ ណារិទ្ធ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ការអនុវត្តពិធី សារម៉ុង រ៉េ អាល់ ស្តីពីសារធាតុបំផ្លាញ ស្រទាប់អូស្សូន នៅកម្ពុជា**អាល្លឺម៉ង់ នៅតែបន្តគាំទ្រ ភាពជាដៃគូជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យសកម្មភាពមីន

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំកំណត់របៀបរបបការងារអនុវត្តគម្រោងជូនដល់ថ្នាក់ដឹកនាំក្រសួងធនធានទឹក

ភ្នំពេញ៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំដើម្បីកំណត់អំពីរបៀបរបបនៃការអនុវត្តកិច្ចការងារប្រចាំថ្ងៃរបស់ថ្នាក់ដឹកនាំ និងការចុះសម្របសម្រួលការងារលើវិស័យធនធានទឹក និងឧតុនិយមនៅតាមបណ្តាខេត្តគោលដៅ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងអគ្គាធិការ ដែលបានចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពាក់ព័ន្ធនឹងការពង្រឹងសមត្ថភាព និងភារកិច្ចរបស់ថ្នាក់ដឹកនាំ ជាពិសេសការអនុវត្តកិច្ចការងារជាមួយដៃគូអភិវឌ្ឍន៍នានាដើម្បីធានាបាននូវសក្តានុពលភាព និងនិរន្តរភាពរបស់ប្រព័ន្ធធារាសាស្រ្ត ឆ្លើយតបនឹងតម្រូវការទឹកជាក់ស្តែង និងឆ្លើយតបទៅនឹងបរិបទនៃការប្រែប្រួលអាកាសធាតុសកល។

ជាចំណាប់អារម្មណ៍ និងដើម្បីសម្រួចការងារឱ្យកាន់តែល្អប្រសើរ និងទាន់ពេលវេលា ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ថ្នាក់ដឹកនាំគ្រប់រូបត្រូវយកចិត្តទុកដាក់ក្នុងការកៀរគររកប្រភពថវិកាពីគ្រប់ដៃគូ និងត្រូវធ្វើការឱ្យស្និទ្ធស្នាលជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការជំរុញវិស័យធនធានទឹក និងឧតុនិយមឱ្យមានការរីកលូតលាស់ និងបង្ហាញជាសក្ខីភាពអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ក្នុងការខិតខំប្រឹងប្រែងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋឱ្យមានភាពល្អប្រសើរ។

ពាក់ព័ន្ធនឹងការចុះតាមខេត្តគោលដៅ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់ថ្នាក់ដឹកនាំទាំងអស់ឱ្យអនុវត្តជាប្រចាំ និងមានជារបាយការណ៍ជាក់លាក់អំពីស្ថានភាពប្រចាំខេត្តនីមួយៗ។ ក្នុងករណីដែលមានហេតុការណ៍បន្ទាន់ ឬកិច្ចអន្តរាគមន៍ពេលមានគ្រោះមហន្តរាយ គ្រោះរាំងស្ងួត ឬទឹកជំនន់ ត្រូវមានការស្នើសុំយោបល់ប្រកបដោយភាពឈ្លាសវៃ និងមានស្មារតីទទួលខុសត្រូវខ្ពស់។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវអំណរអរគុណ និងដឹងគុណចំពោះស្ថាបនិក ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទាំងអស់ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ខិតខំបំពេញការងារកន្លងមក ដោយមិនខ្លាចនឿយហត់ និងសូមឱ្យអនុវត្តភារកិច្ចតាមការបែងចែក និងចុះតាមខេត្តគោលដៅឱ្យមានប្រសិទ្ធភាព មានយុទ្ធសាស្ត្រ និងមានដំណោះស្រាយលើបញ្ហាដែលកើតមានឡើង ៕

អត្ថបទដែលជាប់ទាក់ទង