**សហរដ្ឋអាម៉េរិក ឈានដល់កិច្ចព្រមព្រៀងទាំងជាមួយអ៊ុយក្រែន និងរុស្ស៊ី ដើម្បីផ្អាកការវាយប្រហារនៅសមុទ្ទ និងហេដ្ឋារចនាសម្ព័ន្ធថាមពល **យ៉ាងហោចណាស់មនុស្ស១៨នាក់បានបាត់បង់ជីវិត ដោយសារភ្លើងឆេះព្រៃនៅទូទាំងតំបន់ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង**អ្នកនាំពាក្យ៖ សាធារណជនសូមពិនិត្យនិងតាមដានការប្រែប្រួលគុណភាពខ្យល់ តាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន ព័ត៌មានផ្ទាល់តាមរយៈឧបករណ៍នៅទូទាំងប្រទេស**ប្រធានាធិបតីអ៊ុយក្រែនអះអាងថា ប្រទេសរុស្ស៊ីអាចមានឥទ្ធិពល លើសមាជិកនៃរដ្ឋបាលសហរដ្ឋអាមេរិក “តាមរយៈព័ត៌មាន”**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កំពុងរៀបចំផែនការវាយលុកលើដីថ្មីដ៏ធំមួយ ដែលគ្រោងនឹងដណ្តើមយកទឹកដីដ៏ធំនៅក្នុងតំបន់ហ្គាហ្សា**បុរសជនជាតិជប៉ុនម្នាក់ ត្រូវបានតុលាការកាត់ឱ្យជាប់ពិរុទ្ធទាំងគ្មានកំហុសពីបទឃាតកម្ម**បេសកជនពិសេសរបស់លោក Donald Trump ប្រចាំតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff ដើរតួនាទីកណ្តាលក្នុងការបើកការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិនច្រានចោលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលស្នើថាប្រទេសនេះអាចចូលរួមក្នុងការ ដាក់ពង្រាយកងកម្លាំង រក្សាសន្តិភាព**សម្តេចនាយករដ្ឋមន្រ្តី៖ កោះគុតមិនបានបាត់បង់ដូចការញុះញង់របស់ក្រុមប្រឆាំងនោះទេ**ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពី “ ការពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ)**សម្តេចធិបតី ណែនាំឱ្យគិតគូរពីការតម្រង់ទិសសិស្សតាំងពីថ្នាក់វិទ្យាល័យ ឱ្យចាប់អារម្មណ៍លើការងារក្នុងវិស័យឧស្សាហកម្ម**សម្តេចធិបតី៖ សក្ដានុពលខេត្តព្រះសីហនុ នឹងកាន់តែរីកធំតទៅមុខទៀត ប៉ុន្ដែអ្វីដែលត្រូវការសំខាន់បំផុតនោះគឺធនធានមនុស្ស**សម្តេចធិបតី៖ រាជរដ្ឋាភិបាលមិនបានប្រងើយកន្តើយចំពោះយោធិនដែលកំពុងឈរជើងនៅតាមក្រវាត់ព្រំដែន ដូចការលើកឡើងរបស់ក្រុមប្រឆាំងនោះទេ**សម្តេចធិបតី៖ បើគេប្រឆាំងចោទយើង យើងត្រូវផ្គើនទៅវិញដោយធ្វើការងារបំរើពលរដ្ឋ និងជាតិយើងឲ្យកាន់តែច្រើន**សម្តេចធិបតី៖ ប្រសិនបើអាចប្ដូរពេលវេលាពីមួយថ្ងៃ ២៤ម៉ោងទៅមួយថ្ងៃ ៤៨ម៉ោង ខ្ញុំកាន់តែអរដើម្បីមានពេលច្រើនគិតគូរពីការអភិវឌ្ឍប្រទេសជាតិ និងជួយពលរដ្ឋ**សម្តេចធិបតី៖ សង្គ្រាមគឺជាទីលានកន្លែងដែលយុវជនអត់ដែលស្គាល់គ្នា អត់ដែលស្អប់គ្នាប៉ុន្ដែសម្លាប់គ្នា តាមមនោគមវិជ្ជាអ្នកនយោបាយចាស់ៗ**សម្តេចធិបតី៖ កុំខ្វល់ជាមួយអ្នកដែលនិយាយលាបពណ៌មកលើការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ប៉ុន្ដែយើងត្រូវខិតខំបន្តអភិវឌ្ឍន៍**រាជរដ្ឋាភិបាល គ្រោងវិនិយោគអភិវឌ្ឍកំពង់ផែព្រះសីហនុ នៅជំហានទី៣ ជិត១ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២៩**សម្ដេចធិបតី៖ យើងត្រូវខិតខំបន្តអភិវឌ្ឍន៍ និងផ្ដល់ប្រយោជន៍ទៅដល់ប្រជាពលរដ្ឋពិតប្រាកដ**សម្ដេចធិបតី៖ ធនាគារពិភពលោក បន្តផ្ដល់ការគាំទ្រដល់កម្ពុជា ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០

ឯកឧត្តម ងី ច័ន្ទ្រផល ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តការងារគណនេយ្យភាពសង្គម និងពិភាក្សាការងារផ្សេងៗជាមួយដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធ

ភ្នំពេញ៖ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម នៅថ្នាក់ក្រោមជាតិ (គ.គ.អ.ស.) នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តការងារគណនេយ្យភាពសង្គម និងពិភាក្សាការងារផ្សេងៗ ជាមួយអ្នកពាក់ព័ន្ធ និងដៃគូរអភិវឌ្ឍន៍ដោយមានការចូលរួមពីសំណាក់សមាជិក គ.គ.អ.ស តំណាងដៃគូរអភិវឌ្ឍន៍ ក្រុមការងារគណនេយ្យភាពសង្គមនៃលេខាធិការដ្ឋាន គ.ជ.អ.ប. និងអង្គការសង្គមស៊ីវិលនានា។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន គ.គ.អ.ស បាន មានប្រសាសន៍ស្វាគមន៍ចំពោះ តំណាងនៃជាសមាជិក គ.គ.អ.ស តំណាងដៃគូរអភិវឌ្ឍន៍ ក្រុមការងារគណនេយ្យភាពសង្គម និងអង្គការសង្គមស៊ីវិលនានា ដែលបានអញ្ជើញចូលរួមនាថ្ងៃនេះ។

ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍បន្តថា កិច្ចប្រជុំនាពេលនេះ ដើម្បីពិភាក្សាលើការងារពាក់ព័ន្ធទៅនឹងការអនុវត្តផែនការសកម្មភាពគណនេយ្យភាពសង្គម របស់រាជរដ្ឋាភិបាលអាណត្តិទី៧។ ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍បញ្ជាក់បន្ថែមថា នៅពេលដែលមុខងារជាច្រើនបានប្រគល់ជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ នោះដំណើរការគណនេយ្យភាពសង្គម នឹងក្លាយជាដំណើរការដ៏សំខាន់ ចាំបាច់ ដែលឆ្លុះបញ្ចាំងស្ថានភាពជាក់ស្តែង នៃការអនុវត្តមុខងារទាំងនោះទៅថ្ងៃអនាគត។ ក្នុងន័យនេះ អ្នករៀបចំគោលនយោបាយត្រូវពិចារណា គោលនយោបាយមួយដែលមានលក្ខណៈឆ្លើយតប ទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។

នាឱកាសនោះដែរ លោក ជា សុផាណា តំណាងក្រុមការងារគណនេយ្យភាពសង្គមនៃលេខាធិការដ្ឋាន គ.ជ.អ.ប. បានធ្វើបទបង្ហាញសង្ខេបអំពីវឌ្ឍនភាព បញ្ហាប្រឈម ផែនការបន្ត នៃការអនុវត្តការងារគណនេយ្យភាពសង្គម។ លោកបានលើកឡើងអំពីការបំពេញការងាររបស់គណៈកម្មធិការ គ.គ.អ.ស. ការរៀបចំលិខិតណែនាំទៅរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធនឹងការពង្រីកតំបន់គោលដៅអនុវត្ត និងសេវា។ ទន្ទឹមនិងនេះ រដ្ឋបាលថ្នាក់ក្រោមជាតិមួយចំនួន បានធ្វើការវិភាជន៍ថវិការបស់ខ្លួន(ខេត្ត ឃុំសង្កាត់) ក្នុងការគាំទ្រដំណើរ ការអនុវត្តសកម្មភាពគណនេយ្យភាពសង្គម។

ជាមួយគ្នានោះដែរ ឯកឧត្តម ងី ច័ន្ទ្រផល បានអនុញ្ញាតឱ្យដៃគូរពាក់ព័ន្ធទាំងអស់ ធ្វើការជជែក ពិភាក្សា លើកឡើងនូវបញ្ហាប្រឈម ផែនការព្រមទាំងទិសដៅបន្ត ដែលជាធាតុចូលសំខាន់ដើម្បីចូលរួមចំណែកក្នុងការអនុវត្តការងារគណនេយ្យភាពសង្គម នៅកម្ពុជាកាន់តែល្អប្រសើរ ៕

អត្ថបទដែលជាប់ទាក់ទង