អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ពីជំនន់ទឹកភ្លៀង
ភ្នំពេញ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានផ្ញើសារអំពាវនាវដល់ពុកម៉ែអ៊ំពូមីង មានទីលំនៅតាមដងស្ទឹង មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ ដោយសារមានភ្លៀងធ្លាក់ច្រើនតាមបណ្តាជ្រលងភ្នំខៀវ ដែលធ្វើឱ្យកម្ពស់ទឹកតាមដងស្ទឹងនានា ទូទាំងខេត្តប៉ៃលិន មានកម្ពស់កើនឡើងគួរឱ្យកត់សម្គាល់។
លោកជំទាវអភិបាលខេត្ត បានលើកឡើងថា សូមពុកម៉ែអ៊ំពូមីងមានការប្រុងប្រយ័ត្ន ការពារទុកដាក់ត្រៀមជាមុន ដើម្បីជៀសវាងអ្វីកើតឡើងយើងបានត្រៀមរួចជាស្រេច។ ក្រុមការងារនៃរដ្ឋបាលខេត្ត កងកម្លាំងគណៈបញ្ជាការឯកភាពគ្រប់លំដាប់ យុវជនស្ម័គ្រចិត្ត សមាគមកាកបាទក្រហមទាំងអស់ បានប្រចាំការគ្រប់គោលដៅ និងបានត្រៀមលក្ខណៈរួចជាស្រេចរង់ចាំជួយប្រជាពលរដ្ឋយើងនៅគ្រប់គោលដៅទាំងអស់។ ក្នុងករណីត្រូវការជួយសង្គ្រោះបន្ទាន់សូមទំនាក់ទំនងលេខ ០៩៧-៣ ៥៦៨-៥៦៨ ៕