**រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដល់ពលរដ្ឋ តាមគ្រប់មធ្យោបាយ**ថៅកែជនជាតិចិនត្រូវចាប់ខ្លួន ដកហូតស៊ីមកាត ក្រុមទំនើង Call Center នៅកណ្តាលទីក្រុងបាងកក តំបន់ Ramkhamhaeng រកឃើញការផ្លាស់ប្តូរទម្រង់ ដើម្បីជៀសវាងប៉ូលីសឆែកឆេរ និងចាប់ស៊ីមកាត**នៅដើមឆ្នាំ២០២៥ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក**សម្ដេចតេជោ ស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ**គិតត្រឹមខែតុលាឆ្នាំនេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចមានជាង ៦០.៩ប៊ីលានដុល្លារ កើន២.២%**កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន**ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង**ជាង៧ខែ កម្ពុជាមានសំណុំរឿងក្មេងទំនើង ជាង៧០០ករណី និងឃាត់ខ្លួនជាង ៣ពាន់នាក់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លី ច័ន្ទតុលា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី**ឯកឧត្ដម ជិន ម៉ាលីន៖ ករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ជាង៧ខែកន្លងមកនេះ ភ្នំពេញមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មក កំពង់ស្ពឺ តាកែវ**ឯកឧត្តម សេង ឌីណា៖ ពន្ធនាគារ ឬមន្ទីរឃុំឃាំង ស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅគឃ្លើនមិនខ្លាចច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ស្នើឱ្យស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ច្បាប់ឱ្យម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើង ដោយគ្មានការលើកលែង**អត្ថាធិប្បាយ៖ ឆ្នាំ២០២៤ទំនាក់ទំនងកម្ពុជា-ចិនស្គាល់តែភាពផ្អែមល្ហែម និងភាពរីកចម្រើន**កិច្ចការដែលលោកXi Jinpingយកចិត្តទុកដាក់៖ស្មារតី នៃ “ផ្លូវទាំងពីរ”**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អរគុណរដ្ឋាភិបាលចិន ដែលជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ពិសេសការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម

លោកជំទាវរដ្ឋមន្ត្រី ចម និម្មល អញ្ជើញចូលរួមថ្លែងសុន្ទរកថា ក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ការតភ្ជាប់ និងកំណើនក្នុងតំបន់មេគង្គក្នុងអាស៊ាន”

ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ការតភ្ជាប់ និងកំណើនក្នុងតំបន់មេគង្គក្នុងអាស៊ាន” នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។

ថ្លែងក្នុងសុន្ទរកថា លោកជំទាវរដ្ឋមន្ត្រីបានលើកឡើងអំពីសារៈសំខាន់នៃតំបន់មេគង្គជាពិសេសក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងការខិតខំប្រឹងប្រែងរបស់ប្រទេសក្នុងតំបន់ក្នុងការងារជំរុញការតភ្ជាប់រូបវន្ត និងការតភ្ជាប់រវាងប្រជាជន និងប្រជាជនសំដៅជំរុញនិងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន។

លោកជំទាវរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីកិច្ចខិតខំរបស់កម្ពុជាក្នុងការលើកកម្ពស់ ការតភ្ជាប់ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍឌីជីថលូបនីយកម្ម និងការប្រឹងប្រែងជាមួយបណ្តាប្រទេសសមាជិកអាស៊ាន ក្នុងការអនុវត្តផែនការមេស្តីពីការតភ្ជាប់អាស៊ាន (Master Plan on ASEAN Connectivity) ឆ្នាំ២០២៥។

បន្ថែមពីនេះ លោកជំទាវរដ្ឋមន្ត្រី បានជម្រាបជូនអំពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រដ្ឋាភិបាលកម្ពុជា ក្នុងការងារលើកកំពស់ការចូលរួមរបស់វិស័យឯកជនក្នុងសកម្មភាពសេដ្ឋកិច្ច ក្នុងការទាញប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងបានលើកឡើងពីយន្តការកសាងភាពជាដៃគូ រវាងរដ្ឋនិងឯកជន ជាពិសេសអំពីការរៀបចំវេទិការដ្ឋាភិបាល-វិស័យឯកជន នៅអំឡុងចុងឆ្នាំ២០២៣ នេះ។

ជាចុងបញ្ចប់ លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់អ្នកជំនួញ វិនិយោគិន និងសមាជិកក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន ឱ្យពិចារណាជំរុញការវិនិយោគក្នុងវិស័យសក្តានុពលនៅកម្ពុជា មានដូចជាកសិកម្មកែច្នៃ សេវាកម្មទេសចរណ៍ និងការបង្កើនការនាំចូលទំនិញសក្តានុពលរបស់កម្ពុជាដូចជា វាយនភ័ណ្ឌ ស្បែកជើង ទំនិញធ្វើដំណើរ និងផលិតផលកម្មន្តសាលជាដើម។ល។

អត្ថបទដែលជាប់ទាក់ទង