**រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដល់ពលរដ្ឋ តាមគ្រប់មធ្យោបាយ**ថៅកែជនជាតិចិនត្រូវចាប់ខ្លួន ដកហូតស៊ីមកាត ក្រុមទំនើង Call Center នៅកណ្តាលទីក្រុងបាងកក តំបន់ Ramkhamhaeng រកឃើញការផ្លាស់ប្តូរទម្រង់ ដើម្បីជៀសវាងប៉ូលីសឆែកឆេរ និងចាប់ស៊ីមកាត**នៅដើមឆ្នាំ២០២៥ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក**សម្ដេចតេជោ ស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ**គិតត្រឹមខែតុលាឆ្នាំនេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចមានជាង ៦០.៩ប៊ីលានដុល្លារ កើន២.២%**កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន**ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង**ជាង៧ខែ កម្ពុជាមានសំណុំរឿងក្មេងទំនើង ជាង៧០០ករណី និងឃាត់ខ្លួនជាង ៣ពាន់នាក់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លី ច័ន្ទតុលា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី**ឯកឧត្ដម ជិន ម៉ាលីន៖ ករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ជាង៧ខែកន្លងមកនេះ ភ្នំពេញមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មក កំពង់ស្ពឺ តាកែវ**ឯកឧត្តម សេង ឌីណា៖ ពន្ធនាគារ ឬមន្ទីរឃុំឃាំង ស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅគឃ្លើនមិនខ្លាចច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ស្នើឱ្យស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ច្បាប់ឱ្យម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើង ដោយគ្មានការលើកលែង**អត្ថាធិប្បាយ៖ ឆ្នាំ២០២៤ទំនាក់ទំនងកម្ពុជា-ចិនស្គាល់តែភាពផ្អែមល្ហែម និងភាពរីកចម្រើន**កិច្ចការដែលលោកXi Jinpingយកចិត្តទុកដាក់៖ស្មារតី នៃ “ផ្លូវទាំងពីរ”**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អរគុណរដ្ឋាភិបាលចិន ដែលជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ពិសេសការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម

លោកជំទាវ អុង សុភាវី អនុញ្ញាតឱ្យ អ្នកឯកទេសជាន់ខ្ពស់ផ្នែកអភិវឌ្ឍយេនឌ័រ និងសង្គម នៃ ADB ចូលជួបពិភាក្សាការងារ

ភ្នំពេញ៖ លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការ ប្រធានក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យលោកស្រី Veronica Mendizabal Joffre អ្នកឯកទេសជាន់ខ្ពស់ផ្នែកអភិវឌ្ឍយេនឌ័រ និងសង្គម (CCGE) នៃធនាគារអភិវឌ្ឍអាស៊ី (ADB) និងគណៈប្រតិភូ ចូលជួបពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្ដើម លោកជំទាវ អុង សុភាវី ប្រធានក្រុមការងារយេនឌ័រ ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា តាំងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកជំទាវ បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង បានជួបសំណេះសំណាលជាមួយ ក្រុមការងារបច្ចេកទេសផ្នែកអភិវឌ្ឍយេនឌ័រ ដោយមានបញ្ហាជាច្រើនដែលត្រូវជជែកគ្នា នាពេលនេះ ទាក់ទងទៅនឹងបញ្ហាប្រឈម និងតម្រូវការនានា ក្នុងការអភិវឌ្ឍសកម្មភាពជាតិ ទាក់ទងទៅនឹងការទប់ស្កាត់អំពើហិង្សាលើយេនឌ័រ។

នាឱកាសនោះ លោកស្រី Veronica Mendizabal Joffre បានលើកឡើងថា បច្ចុប្បន្ន ADB កំពុងផ្ដល់ឥណទានឥតសំណង ការអនុវត្តគម្រោងទាក់ទងទៅនឹងការប្រឆាំងអំពើហិង្សាលើយេនឌ័រ ហើយគម្រោងនេះ ទាក់ទងទៅនឹងការពង្រឹងប្រព័ន្ធថ្នាក់ជាតិ ស្ដីពីការទប់ស្កាត់ និងដោះស្រាយអំពើហិង្សាលើយេនឌ័រ នៅកម្ពុជា។ លោកស្រី បានសង្កេតឃើញថា នាពេលកន្លងមក រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងមហាផ្ទៃ បានអនុវត្តសកម្មភាពការងារជាច្រើន ដើម្បីទប់ស្កាត់អំពើហិង្សាលើយេនឌ័រ។

លោកស្រី បន្ដថា ការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបាននូវការលុបបំបាត់អំពើហិង្សាលើយេនឌ័រទាំងស្រុង ក្នុងឆ្នាំ២០៣០ ដូច្នេះ ADB សង្ឃឹមថា ADB ក៏ជាចំណែកមួយ ក្នុងការចូលរួមលុបបំបាត់អំពើហិង្សានេះ ទាំងស្រុងផងដែរ។ លោកស្រី បន្ថែមថា ADB ក៏មានគម្រោងពង្រឹងប្រព័ន្ធថ្នាក់ជាតិ ដើម្បីទប់ស្កាត់ និងដោះស្រាយអំពើហិង្សាលើយេនឌ័រ ហើយ ADB សង្ឃឹមថា គម្រោងនេះ នឹងអនុម័តចេញជារូបរាង ចុងឆ្នាំ២០២៤ ខាងមុខ ហើយគោលដៅអនុវត្តគម្រោងនេះ មានចំនួន៣ រួមមាន៖ ពង្រឹងគោលនយោបាយ, ផ្ដល់សេវាបន្ទាន់ ពង្រឹងការយល់ដឹង ក៏ដូចជាការចូលរួមរបស់សហគមន៍។

ជាការឆ្លើយតប លោកជំទាវ ប្រធានក្រុមការងារយេនឌ័រ បានថ្លែងអំណរគុណចំពោះ លោកស្រី Veronica Mendizabal Joffre ដែលបានដាក់ចេញនូវគោលដៅចំនួន៣ ខាងលើនេះ ក្នុងការជួយប្រទេសកម្ពុជា ជាពិសេសជួយទៅលើស្ដ្រី។ លោកជំទាវ ក៏បានបង្ហាញមោទនភាព ចំពោះស្ដ្រី នៅកម្ពុជា ដែលមានការយកចិត្តទុកដាក់ពីអង្គការដៃគូរនានា ពិសេស គម្រោងអភិវឌ្ឍអាស៊ី។

លោកជំទាវ ប្រធានក្រុមការងារ បន្ថែមថា សម្រាប់អាណត្តិទី៧នេះ រាជរដ្ឋាភិបាល នឹងធ្វើផែនការសកម្មភាពជាតិមួយ ដើម្បីទប់ស្ដាត់អំពើហិង្សាលើយេនឌ័រ សម្រាប់ឆ្នាំ២០២៤ និង២០២៨ ដោយមានការចូលរួមពីដៃគូរអភិវឌ្ឍ អង្គការសង្គមស៊ីវិល និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ លោកជំទាវ គូសបញ្ជាក់ថា នាពេលកន្លងមក ការប្ដេជ្ញាចិត្តខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ទាក់ទងទៅនឹងការទប់ស្កាត់អំពើហិង្សាលើយេនឌ័រ គឺជាអាទិភាពចំបង ដែលត្រូវយកចិត្តទុកដាក់បំផុត។

ជាថ្មីម្ដងទៀត តាងនាមឱ្យ ក្រុមការងារយេនឌ័ររបស់ក្រសួងមហាផ្ទៃ និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា, លោកជំទាវ អុង សុភាវី បានថ្លែងអំណរគុណចំពោះ ក្រុមការងារធនាគារអភិវឌ្ឍអាស៊ី មានការចាប់អារម្មណ៍មកលើក្រសួងមហាផ្ទៃ ព្រមទាំងចូលរួមគាំទ្រ ទាំងធនធាន និងបច្ចេកទេស មកដល់ក្រសួងមហាផ្ទៃ ៕

អត្ថបទដែលជាប់ទាក់ទង