គណៈកម្មការទី១០ នៃរដ្ឋសភា ប្រជុំផ្ទៃក្នុងបែងចែកភារកិច្ចការងាររបស់គណៈកម្មការ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការ អង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃរដ្ឋសភា (គណៈកម្មការទី១០) នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យលើតួនាទីភារកិច្ចទទួលខុសត្រូវរបស់គណៈកម្មការ ដោយមានរបៀបវារៈមួយចំនួនរួមមាន៖
១-ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការកំណត់របៀបរបបការងារ និងបែងចែកភារកិច្ចអនុវត្តការងារក្នុងគណៈកម្មការ
២-ពិភាក្សាសម្រេចជ្រើសរើសទីប្រឹក្សាច្បាប់អមគណៈកម្មការ
៣-បញ្ហាផ្សេងៗ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លេខាធិការ សមាជិកគណៈកម្មការ ទីប្រឹក្សាច្បាប់អមគណ:កម្មការ និងមន្ត្រីជំនួយការគណៈកម្មការផងដែរ ៕