ជំនន់ទឹកភ្លៀង កំពុងបង្កការលំបាកដល់ស្រុកក្រុង នៃទឹកដីខេត្តពោធិ៍សាត់
ភ្នំពេញ៖ ទឹកស្ទឹងពោធិ៍សាត់ បាននិងកំពុងជន់ជោរវាយលុកក្រុងពោធិ៍សាត់និងស្រុកកណ្ដៀង ។នៅត្រើយខាងលិចស្ទឹង ទឹកហូរច្រោះកាត់ បានដាច់ផ្លូវមួយចំនួន ។
ខណៈនេះ ឯកឧត្តមកែវ រតនៈ និងឯកឧត្តម ខូយ រីដា អភិបាលខេត្ត កំពុងដឹកនាំមន្រ្តីនិងកំលាំងប្រដាប់អាវុធ ចុះអន្តរាគមន៍យ៉ាងសស្រាក់សស្រាំតាំងពីទៀបភ្លឺមកម៉្លេះ។
គ្រោះធម្មជាតិនេះ បានកើតឡើងតាំងពីទៀបភ្លឺយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ គឺបន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងឥតស្រាកស្រាន្តពីតំបន់ជួរភ្នំក្រវាញក្នុងស្រុកវាលវែងកាលពីថ្ងៃទី២៧និង២៨ ខែកញ្ញា ឆ្នាំ២០២៣។
ទោះជាយ៉ាងនេះក៏ដោយ យើងរំពឹងថា នៅរសៀលថ្ងៃនេះ ទឹកនឹងអាចស្រកចុះទៅវិញ បើសិនជាពុំមានភ្លៀងខ្លាំងនៅក្នុងស្រុកវាលវែងបន្តទៀតទេ ៕