**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក

ឯកឧត្តម ញ៉ែម សំអឿន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ(មករា-កញ្ញា) និងលើកទិសដៅការងារបន្ត ត្រីមាសទី៤ ឆ្នាំ២០២៣ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី

ភ្នំពេញ៖ ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ(មករា-កញ្ញា) និង លើក ទិសដៅការងារបន្តត្រីមាសទី៤ ឆ្នាំ២០២៣ របស់សាខា កាកបាទក្រហមកម្ពុជាខេត្តរតនគិរី នៅសាលប្រជុំ អគារB សាលាខេត្ត។

របៀបវារៈសំខាន់ៗចំនួន៤ត្រូវបានដាក់ជូនអង្គប្រជុំពិនិត្យ និងពិភាក្សារួមមាន៖
១. ពិនិត្យកំណត់ហេតុកិច្ចប្រជុំនាពេលកន្លងមក។
២. បទបង្ហាញរបាយការណ៍បូកសរុបលទ្ធផលការងារ និងការងារហិរញ្ញវត្ថុរយៈពេល៩ខែ (មករា-កញ្ញា)ឆ្នាំ២០២៣។
៣.កិច្ចពិភាក្សាស្តីពីការរៀបចំរាត្រីសមោសរ។
៤.ការបូកសរុបនិង បិទកិច្ចប្រជុំដោយឯកឧត្តមប្រធានគណៈកម្មាធិការសាខា។

ថ្លែងបើកកិច្ចប្រជុំ ឯកឧត្តម ញ៉ែម សំអឿន បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ គឺរៀបចំឡើងដើម្បីពិនិត្យរៀបចំនូវរបាយការណ៍ ហិរញ្ញវត្ថុ និង បូកសរុបលទ្ធផលអនុវត្តការងារក្នុងវិស័យអាទិភាពទាំងបួនរួមមាន៖ ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងបម្រែបប្រួលអាកាសធាតុ ការងារសុខភាព និងការថែទាំសុខភាព ក្នុងសហគមន៍ ការងារលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ការងារអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍន៍ធនធាន និងបញ្ហា ប្រឈមផ្សេងៗ។

ជាមួយគ្នានោះដែរ ឯកឧត្តម ញ៉ែម សំអឿន បានពិភាក្សាជាមួយអង្គប្រជុំ និងដាក់ចេញនូវទិសដៅ បន្តសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៣ រួមមាន៖
១. ត្រៀមលក្ខណៈ រៀបចំរាត្រីសមោសរ ឆ្នាំ ២០២៣ និងការងារសមាជិកភាពប្រចាំឆ្នាំ ដើម្បីកៀរគររកមូលនិធិ ពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន សម្រាប់បន្តកិច្ចការមនុស្សធម៌ ជួយដល់ ប្រជាពលរដ្ឋរងគ្រោះងាយរងគ្រោះ និងជួបវិបត្តិភ័យផ្សេងៗ។
២. សហការជាមួយអាជ្ញាធរគ្រប់កំរិត បន្តអនុវត្តការងារសំខាន់ៗក្នុងវិស័យអាទិភាពទាំង៤ ពិសេសបន្តបញ្ជ្រាបការផ្សព្វផ្សាយ ការលើកកម្ពស់ការយល់ដងពីសុវត្ថិភាពចរាចរណ៍ ការប្រែប្រួលអាកាសធាតុ ការងារសុខភាពសហគមន៍ និងបន្តចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះតាមលទ្ធភាពសាខា ៕

អត្ថបទដែលជាប់ទាក់ទង