លោកជំទាវរដ្ឋមន្ត្រី ចម និម្មល អនុញ្ញាតជូននាយកប្រតិបត្តិក្រុមហ៊ុនសាមសុងអេឡិកត្រូនិកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានអនុញ្ញាតជូនលោក Sangho Jo នាយកប្រតិបត្តិក្រុមហ៊ុនសាមសុងអេឡិកត្រូនិកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។
នៅក្នុងជំនួបនេះ លោកនាយកប្រតិបត្តិក្រុមហ៊ុនបាន សម្តែងអំណរសាទរជូនលោកជំទាវរដ្ឋមន្រ្តីដែលត្រូវបានរាជរដ្ឋភិបាលផ្តល់ទំនុកចិត្ត តែងតាំងជាលោកជំទាវជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងបានស្នើសុំការគាំទ្រព្រះរាជាណាចក្រកម្ពុជាលើបេក្ខភាពសាធារណៈរដ្ឋកូរ៉េ ធ្វើជាម្ចាស់ផ្ទះពិព័រណ៍ពិភពលោកឆ្នាំ២០៣០ នៅទីក្រុងប៊ូសាន (World Expo 2030 Busan) ៕