**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

អភិបាលរងខេត្តព្រះសីហនុ៖ យុវជន គឺជាធនធានមួយដ៏មានសារៈសំខាន់មិនអាចខ្វះបាន សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិឱ្យមានភាពរីកចំរើន

ភ្នំពេញ៖ ឯកឧត្តម ម៉ាង ស៉ីណេត អភិបាលរងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងកម្មវិធី «តាំងពិព័រណ៍ស្នាដៃសិស្សគម្រោងមគ្គុទេសក៏អាជីព និងការផ្តល់ប្រឹក្សា (CGC) ស្នាដៃ STEM ក្លឹបសិក្សា គីមីវិទ្យា ផែនដីវិទ្យា ជីវវិទ្យា និងស្នាដៃបង្កើតតាមគំនិតថ្មី ឆ្នាំសិក្សា២០២២-២០២៣» នៅវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសក្រុងព្រះសីហនុ ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងលោកនាយកលោកគ្រូអ្នកគ្រូសិស្សានុសិស្សនៃវិទ្យាល័យក្រុងបានចូលរួមផងដែរ។

ឯកឧត្តម ម៉ាង ស៉ីណេត អភិបាលរងខេត្ត បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះប្អូនៗសិស្សានុសិស្ស ដែលបានខិតខំច្នៃប្រឌិតបង្កើតស្នាដៃតាមគំនិតថ្មីទៅតាមមុខវិជ្ជារៀងៗខ្លួន និងអរគុណដល់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា ដែលបានរៀបចំកម្មវិធីពិព័រណ៍ស្នាដៃសិស្សនេះឡើង ក្នុងគោលបំណង បណ្ដុះគំនិតដល់សិស្សឱ្យចេះបង្កើតស្នាដៃដែលជាសមិទ្ធផល( STEAM )ការសិក្សាផ្សារភ្ជាប់ទៅនឹងជីវភាពរស់នៅតាមបែបច្ចេកវិជ្ជាឌីជីថល។ ការបណ្ដុះគំនិតឱ្យសិស្សចេះធ្វើការជាក្រុម ចេះសាមគ្គីគ្នា ចេះពិភាក្សាគ្នារុករកបង្កើតអ្វីដែលថ្មីចេះច្នៃប្រឌិត និងចេះដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងចំពោះមុខ ហើយស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលធនមនុស្ស ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា។ ជាមួយគ្នានេះដែរយុវជន គឺជាធនធានមួយដ៏មានសារៈសំខាន់មិនអាចខ្វះបាន សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិឱ្យមានភាពរីកចំរើន និងមានភាពរឹងមាំដូចនេះយុវជនត្រូវតែមានភាពសកម្ម និងមានសេចក្តីក្លាហាន ព្រោះយុវជនមានឱកាសច្រើន និងមានអនាគតវែងឆ្ងាយ។

ក្នុងឱកាសនោះឯកឧត្តមអភិបាលរងខេត្ត ក៏បានបញ្ជាក់បន្ថែមថា យុវជន គឺជាទំពាំងស្នងឫស្សី ជាអ្នកបន្តវេន្ត និងជាអ្នកថែរក្សាសមិទ្ធផលរបស់ប្រទេសជាតិដែលអ្នកដឹកនាំជំនាន់មុនបានបន្សល់ទុក។ ដូចនេះពេលវេលារបស់យុវជនគឺត្រូវស្រូបយកចំណេះដឹងឱ្យបានច្រើន ត្រូវចេះទាញយកបទពិសោធន៍ល្អៗពីថ្នាក់ដឹកនាំដើម្បីជាគ្រឹះ សម្រាប់បន្តចូលរួម និងដឹកនាំប្រទេសជាតិឱ្យបានគង់វង្ស និងរីកចំរើន។ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលមានចក្ខុវិស័យប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ ឬប្រទេសអភិវឌ្ឍនៅឆ្នាំ២០៥០ ដើម្បីសម្រេចបានចក្ខុវិស័យនេះ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានកំណត់យកអទិភាពគន្លឹះ ៥ គឺ៖ «មនុស្ស ផ្លូវ ទឹក ភ្លើង និងច្ចេកវិទ្យា» ជាពិសេសគឺ«បច្ចេកវិទ្យាឌីជីថល»។ ក្នុងន័យនេះដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិរាជរដ្ឋាភិបាលក៏បានផ្តោតលើអទិភាពនៃការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដើម្បីបង្កើតបរិយាកាសល្អ សម្រាប់ការអប់រំ និងការបណ្តុះបណ្តាលប្រកបដោយគុណភាព និងជំនាញខ្ពស់ ដោយផ្តោតលើការពង្រឹងអភិបាលកិច្ច នៃការគ្រប់គ្រងនៅតាមគ្រឹះស្ថានសិក្សា ការពង្រឹងគុណភាពនៃការបណ្ដុះបណ្ដាលគ្រប់គម្រិត ការបង្កើនគុណភាពនិងការចូលរៀនមុខវិជ្ជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា (STEAM)និងការពង្រឹងការអប់រំកាយ និងកីឡា ៕

អត្ថបទដែលជាប់ទាក់ទង