ខាន់ ចេសា មានទំនុកចិត្តយកឈ្នះ Danielle នៅសង្វៀន ONE Championship នាថ្ងៃស្អែកនេះ
កីឡា៖ កីឡាការិនីខ្មែរ-អាមេរិក ខាន់ ចេសា នៅតែមាន ទំនុក ក្នុងការយកឈ្នះកីឡាការិនីអាមេរិក Danielle Kelly ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ ជំនាញ ឃ្លេ ពិភពលោកនៅសង្វៀន ONE Championship នៅ ព្រឹកសៅរ៍ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នៅ ប្រទេស សិង្ហបុរី។
ខាន់ ចេសា និយាយថា ៖« ខ្ញុំមានទំនុកចិត្ត ចំពោះ ការប្រកួតថ្ងៃស្អែកនេះ ដោយសារខ្ញុំធ្លាប់យកឈ្នះ Danielle ម្តងហើយ។ ខ្ញុំជឿជាក់ ពីព្រោះ ខ្ញុំបានហ្វឹក ហាត់នៅក្លិបជឺជីតស៊ូមួយដ៏ល្អ មានគ្រូបង្វឹកល្អ។ ខ្ញុំបានត្រៀមខ្លួនរួចហើយសម្រាប់ការប្រកួតនេះ»៕